ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មែរ ប៊ែ​វើ​រី​ជី​ស ពង្រីក​ការ​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ដល់​មន្ទីរពេទ្យ​បង្អែក​អង្គស្នួល ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដ៏​ល្បី​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ​៦ ខែមេសា ឆ្នាំ ​២០២១ បាន​បរិច្ចាគ​ទឹកបរិសុទ្ធ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ដ៏​ល្បី​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី ​៦ ខែមេសា ឆ្នាំ ​២០២១ បាន​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ចំនួន ១០០​កេស តាម​រយៈ​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ជូន​ដល់​មន្ទីរពេទ្យ​បង្អែក អង្គស្នួល ក្នុង​ខេត្តកណ្តាល ដើម្បី​ចូលរួម​ជាមួយ​មន្ទីរពេទ្យ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង​ថា យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ធ្វើការ​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា គឺ​ដើម្បី​ចូលរួម​សម្រួល​ដល់​ការ​លំបាក​របស់​ក្រុម​គ្រូពេទ្យ ដែល​កំពុង​បំពេញបេសកកម្ម​យ៉ាង​សកម្ម ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩​ ។ លោកស្រី​សង្ឃឹមថា ការ​បរិច្ចាគ​នា​ពេល​នេះ នឹង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដើម្បី​តស៊ូ​តតាំង​ក្នុង​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩​ ។

ក្នុង​ពេល​ប្រគល់​អំណោយ​ខាងលើ​នេះ វេជ្ជបណ្ឌិត លី សុ​វ​ណ្ណា ប្រធាន​មន្ទីរពេទ្យ​បង្អែក អង្គស្នួល ក៏​បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​ជួយ​សម្រាល​ការ​លំបាក​របស់​ក្រុម​គ្រូពេទ្ យ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រា​បៀរ គូ​ដូ ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ទឹកក្រូច​អាយ​ស៍ និង​ទឹកបរិសុទ្ធ កម្ពុជា ដែល​សុទ្ធតែ​ជា​ផលិតផល​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​លើ​ទីផ្សារ​ ៕ ដោយ​សហការ