ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឆ្នាំ ២០២១ ខេ ស៊ី​មេន ចាប់ផ្ដើម​ផលិត ស៊ីម៉ងត៍ ដែល​ទើប​អភិវឌ្ឍ​ថ្មី​ជាមួយ​សំបកបាវ​ថ្មី !

4 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុមហ៊ុន ខេ ស៊ី​មេន បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សម្ពោធ​ដំណើរការ​ផលិត​នូវ ផលិតផល ស៊ីម៉ងត៍ ដែល​អភិវឌ្ឍ​ថ្មី​របស់​ខ្លួន​ជាមួយ​និង​សំបកបាវ​ថ្មី នៅ​ឯ​រោងចក្រ​កំពត…

ខេត្តកំពត ៖ ក្រុមហ៊ុន ខេ ស៊ី​មេន បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សម្ពោធ​ដំណើរការ​ផលិត​នូវ ផលិតផល ស៊ីម៉ងត៍ ដែល​អភិវឌ្ឍ​ថ្មី​របស់​ខ្លួន​ជាមួយ​និង​សំបកបាវ​ថ្មី នៅ​ឯ​រោងចក្រ​កំពត ស៊ី​មេន របស់​ខ្លួន នៅ​ខេត្តកំពត ។ លោក រ៉ាត់​ឆា​យុ​ត កា​សេ​ម​ឆៃ​សិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​ដឹកនាំ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ដទៃ​ទៀត​ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​សម្ពោធ​នេះ និង​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច ពិនិត្យ​មើល​ខ្សែ​សង្វា​ក់​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ​កំពត ស៊ី​មេន ។

ពិធី​សម្ពោធ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១២ ខែកុម្ភៈ គឺ​មួ​យស​ប្ដា​ហ៍​បន្ទាប់​ពី​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ប្រចាំឆ្នាំ​ដែល​ក្រុមហ៊ុន ខេ ស៊ី​មេន បាន​រៀបចំ​ឡើង ដើម្បី​បង្ហាញ​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី រូបមន្ត​ថ្មី និង​ផលិតផល​ថ្មី របស់​ស៊ីម៉ងត៍ ខេ ស៊ី​មេន ទៅ​ដល់​តំណាង​ចែកចាយ និង​ដៃគូ​អភិវឌ្ឍន៍​គម្រោង​សំណង់​មក​ពី​ទូ​ទាំង​ប្រទេស ។ លោក រ៉ាត់​ឆា​យុ​ត កា​សេ​ម​ឆៃ​សិរី នាយក​ក្រុមហ៊ុន អេស​ស៊ីជី ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ក្រុង​ពាលី​ក្នុង​បរិវេណ​រោងចក្រ កំពត ស៊ី​មេន នៅ​ខេត្ត កំពត យ៉ាង​ដូច្នេះ​ថា ៖ «​នៅ​ឆ្នាំ ២០២១​នេះ យើង​ចាប់ផ្ដើម​ទសវត្សរ៍​ថ្មី​ជាមួយ​និង​ការ​អភិវឌ្ឍ​ទម្រង់ ថ្មី​សម្រាប់ ស៊ីម៉ងត៍ ខេ ស៊ី​មេន ។ ការ​អភិវឌ្ឍ​ថ្មី​នេះ គឺ​ផ្ដើម​ចេញពី​មហិច្ឆតា​ដ៏​រឹង​មាំ​របស់​យើង ដើម្បី​រក្សា​ភាព​ឈានមុខ​គេ​របស់​យើង​នៅ​ក្នុង​ចំណែក​ទីផ្សារ និង​ភាពល្អ​ប្រណីត​លើសគេ ផ្នែក ម៉ាក​យីហោ​» ។

លោក រ៉ាត់​ឆា​យុ​ត បាន​បន្ថែម​ថា ៖ «​គោលដៅ​ចុង​ក្រោយ​បំផុត​របស់​យើង គឺ​នាំ​មក​នូវ នវានុវត្តន៍ និង​កំណើន​ប្រកបដោយ​ចីរភាព​សម្រាប់​វិស័យ​សំណង់ និង​ការ​រស់នៅ នៅ​កម្ពុជា ដែល​នឹង​ផ្ដល់​គុណភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​» ។ ស៊ីម៉ងត៍ ខេ ស៊ី​មេន ឥឡូវនេះ​មាន​សំបកបាវ​ថ្មី ហើយ​រចនាបថ​នៃ​សំបកបាវ​ថ្មី​នេះ​គឺ កើត​ចេញពី​ឆន្ទៈ​មុះ​មុត​របស់​យើង​ក្នុង​ការ​បោះ​ជំហាន​ឲ្យ​លឿន​ឆ្ពោះទៅ​រក​អនាគត​ដោយ​ប្រើ កេរដំណែល និង​បទ​ពិសោធន៍​របស់​យើង​ក្នុង​នាម​ជា​ម៉ាក​យីហោ​ខ្មែរ​ដំបូង​គេ បំផុត​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ។

ស៊ីម៉ងត៍ ខេ ស៊ុប​ពែរ មាន​រូបមន្ត​ថ្មី ។ វា​ត្រូវ​បាន​អភិវឌ្ឍ ឲ្យ​ក្លាយជា ស៊ីម៉ងត៍ ដែល អាច​ប្រើ​បាន​សម្រាប់​ការងារ​ចម្រុះ ។ អ្នក​ប្រើប្រាស់​នឹង​វាយតម្លៃ​ខ្ពស់​ចំពោះ​គុណ​តម្លៃ​របស់ ខេ ស៊ុប​ពែរ ជា​ស៊ីម៉ងត៍ មួយ​ប្រភេទ​សម្រាប់​ការងារ​ចម្រុះ​គ្រប់មុខ គឺ​ការ​ចាក់សាប និង គ្រឿង​បង្គុំ​ស្រាល​ៗ ការ​រៀប​ឥដ្ឋ និង​ការងារ​បូក ។ រីឯ​ផលិតផល​ថ្មី គឺ ស៊ីម៉ងត៍ ខេ ផៅ​វើ​រ ផ្លា​ស្ទ័​រ​រីង វិញ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា ស៊ីម៉ងត៍​បូក ដែល ល្អ​បំផុត ដែល​ធ្វើ​ឲ្យ​ជញ្ជាំង​មាន​ភាព​រលោង​ស្អាត​បំផុត និង​គ្មាន​ស្នាម​ប្រេះ ៕ ដោយ​សហការ