រាជធានីភ្នំពេញ ៖ ធ្ងន់បន្តិចហើយនៅលើស្មាយុវតីវ័យ ២៨ឆ្នាំម្នាក់ ក្នុងការរ៉ាប់រងបំណុលធនាគារដើម្បីជួយឲ្យឪពុកម្តាយគាត់រស់នៅក្នុងផ្ទះដែលមានសុវត្ថិភាព ដោយមិនមានបញ្ហាទឹកជន់លិចផ្ទះនារដូវភ្លៀងម្តងៗ គ្រួសារនាងបានយកប្លង់ផ្ទះបញ្ចាំនៅធនាគារដើម្បីយកលុយមកចាក់ដីផ្ទះឲ្យខ្ពស់អស់ប្រមាណជាងមួយម៉ឺនដុល្លារ ។
បំណុលនេះបានក្លាយជាបន្ទុកទទួលខុសត្រូវរបស់នាងដែលរស់នៅសង្កាត់ ១ ខេត្តព្រះសីហនុ ដែលធ្វើការនៅហាងសាឡនមួយ ។ ដើម្បីឲ្យមានកម្លាំងធ្វើការស្វាហាប់ និងទប់ទល់ភាពងងុយគេងធ្វើការបន្ថែមម៉ោងពេលយប់ផង នាងតែងតែទិញភេសជ្ជៈ M-150 ញ៉ាំជារៀងរាល់ថ្ងៃ ។ នៅថ្ងៃមួយនាងបានទិញ M-150 ពីតូបលក់ចាប់ហួយមួយកន្លែងនៅផ្សារ ហើយរៀបនឹងដើរចេញដល់ក្រៅផ្សារទៅហើយ នាងក៏បើកគម្របដប M-150 ញ៉ាំ ស្រាប់តែឃើញគម្របដបប្លែកមានលេខច្រើន នាងអរភើតពោះ ព្រោះមិនដឹងជាឈ្នះប្រាក់ប៉ុន្មាន ហើយឈ្នះមែន ឬអត់ ? មើលឃើញតែលេខសូន្យច្រើន មើលមិនច្បាស់ ហើយចង់ប្រាកដចិត្តថាឈ្នះពិតមែន ឬអត់ ? នាងក៏រត់ត្រឡប់ទៅតូបអ្នកលក់វិញដើម្បីឲ្យម្ចាស់តូបជួយពិនិត្យមើល ម្ចាស់តូបម្តងប្រាប់ថា ឈ្នះ 50 ម៉ឺន ម្តងទៀតប្រាប់ថា 5 លាន ប៉ុន្តែការពិតនាងបានឈ្នះដល់ទៅ 50 លានរៀល នៅពេលដែលទូរស័ព្ទទៅសួរបញ្ជាក់ពីក្រុមហ៊ុន ។
ទឹកប្រាក់ឈ្នះ 50 លានរៀល ពី M-150 ជាចំនួនលុយដែលធ្វើឲ្យនាងត្រេកអរឡើងនិយាយលែងចេញ បីដូចជា M-150 បានសង្គ្រោះនាងដោយយកភ្នំបំណុលមួយដែលនាងខំប្រឹងទូលចេញពីលើខ្លួននាងអ៊ីចឹង ។
យុវតីកតញ្ញូវ័យក្មេងរូបនេះបញ្ជាក់ថា ទឹកប្រាក់ឈ្នះមួយចំណែកធំនាងនឹងយកទៅសងធនាគារ និងសល់បន្តិចបន្តួចនាងយកទុកបង្កើតមុខរបរតូចមួយដែលនាងចង់ធ្វើ ហើយនាងពិតជារំភើប និងមិនធ្លាប់ស្រមៃសោះថា នាងមានសំណាងឈ្នះរង្វាន់ធំរបស់ M-150 បែបនេះ ។ កុំភ្លេចពិសារភេសជ្ជៈ M-150 មិនត្រឹមតែអាចបំបាត់ការស្រេកទឹក បង្កើនកម្លាំងភា្លមៗនោះទេ ថែមទាំងផ្លាស់ប្តូរជីវិតដោយឈ្នះរង្វាន់ប្រាក់លានភ្លាមៗ ។
ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 បន្តផ្តល់សំណាង ឈ្នះប្រាក់លានភ្លាមៗដល់អតិថិជន ។ ក្នុងឆ្នាំថ្មីនេះ M-150 បន្ថែមរង្វាន់ទ្វេដងពីរង្វាន់សរុប 10,000,000,0000 រៀល (មួយម៉ឺនលានរៀល) រហូតដល់ 25,000,000,000 រៀល (ពីរម៉ឺនប្រាំពាន់លានរៀល) ។ M-150 អារម្មណ៍ស្រស់ថ្លា បង្កើនកម្លាំងភ្លាមៗ ពិសារភេសជ្ជៈ M-150 ឥឡូវនេះ អ្នកអាចជាអ្នកឈ្នះបន្ទាប់ ! ៕ ដោយសហការ
ចែករំលែកព័តមាននេះ