ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

CP ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លើកកម្ពស់ប្រព័ន្ធ​ស្តង់ដារ​ផលិតផល​ចំណីអាហារ​នៅ​កម្ពុជា

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ ត្រូវ​បាន​ធានា​រ៉ាប់រង និង​ទទួលស្គាល់​ប្រព័ន្ធ​អនុវត្តន៍​ផលិតកម្ម​ល្អ (GMP) និងប្រព័ន្ធ​វិភាគ​គ្រោះថ្នាក់​នៅ​ចំណុច​ត្រួតពិនិត្យ​សំខាន់ (HACCP) តាម​ស្តង់ដារ​អន្តរជាតិ និង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផលិត​ចំណីអាហារ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ឈានមុខ​គេ​នៅ​កម្ពុជា​ ។

លោក ថា​ណា​ឈិ​ត ស្រ៊ី​ប៊ុ​ន​លឺ (Thanachit Sriboonlue) ជា​ក្រុមប្រឹក្សាភិបាល​រង ​(Vice President) រោងចក្រ​កែ​ច្នៃ ផលិត​ចំណីអាហារ និង​បំ​លែង​សាច់​មាន់ នៃ​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ទទួល​វិញ្ញាបនបត្រ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ ការ​អនុវត្ត​ផលិតកម្ម​ល្អ Good Manufacturing Practice ឬ GMP និង​ប្រព័ន្ធ​វិភាគ​គ្រោះថ្នាក់​នៅ​ចំណុច​ត្រួតពិនិត្យ​សំខាន់ Hazard Analysis and Critical Control Point ឬ HACCP ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ តារា​អ៊ែ​រ​ផត​ថា ៖ «​អាជីវកម្ម​ផលិត​ចំណីអាហារ របស់​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ដែល​បាន​ប្រតិបត្តិការ​ជីវ​កម្ម​ចាប់តាំងពី​ឆ្នាំ ២០០៨ រហូត​បច្ចុប្បន្ន ប្រហែលជា ១២ឆ្នាំ​មក​ហើយ ។ សម្រាប់​អាជីវកម្ម​ផលិត​ចំណីអាហារ​នៅ​ក​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​» ​។

អតីត​ប្រទេស​កម្ពុជា​នៅ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ផលិតផល​ចំណីអាហារ ពី​ក្រៅប្រទេស​មាន​ចំនួន​កំណត់ ប្រជាជន​ផ្តោត​លើ​ការ​បរិភោគ​ចំណីអាហារ​ស្រស់​ៗ និង​ការ​ផលិត​ចំណីអាហារ​បែប​ងាយ​ៗ ប្រព័ន្ធ​ផលិត​មិន​ស្មុគស្មាញ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ប្រទេស​មានការ​ផ្លាស់​ប្តូរ បច្ចេកវិទ្យា​ចូល​មក​មាន​តួនាទី​ខ្លាំង​ឡើង​ៗ ហើយ​តម្រូវការ និង​ឥរិយាបថ​របស់​មនុស្ស​មានការ​ផ្លាស់​ប្តូរ និង​មាន​ចំនួន​កើនឡើង​យ៉ាង​ឆាប់រហ័ស ​។ លើស​ពី​នេះ​ទៅ​ទៀត​ជំងឺ​ដែល​តាម​មក​ជាមួយ​អាហារ​ក៏​មាន​ចំនួន​ច្រើន​ឡើង​ផង​ដែរ ធ្វើ​អោយ​អ្នក​បរិភោគ​មាន​ជម្រើស ក្ន​ង​ការ​ស្វែងរក​អាហារ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​សម្រាប់​ខ្លួនឯង សម្រាប់​អាជីវកម្ម​ផលិត​ចំណីអាហារ​ក៏​មានការ​ផ្លាស់​ប្តូរ​ដូច្នោះ​ដែរ ​។

ក្រុមហ៊ុន​របស់​យើង​ក៏​ដូច​គ្នា​ផង​ដែរ ដោយ​យើង​យល់​ច្បាស់​ថា អ្នក​បរិភោគ​មាន​ជីវភាព​ការ​រស់នៅ និង​ឥរិយាបថ​ផ្លាស់​ប្តូរ​គ្រប់ពេលវេលា ​។ ប៉ុន្តែ​រឿង​ដែល​យើង​យកចិត្តទុកដាក់ និង​ជឿជាក់​នោះ​គឺ​ទាក់ទង​នឹង​គុណភាព និង​សុវត្ថិភាព​របស់​ចំណីអាហារ ព្រមទាំង​ប្រព័ន្ធ​ផលិត​ដែល​បាន​ទទួលស្គាល់​ដោយ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​ ។ ទាំង​អស់នេះ​ហើយ គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើត​ទំនុកចិត្ត​ដល់​អតិថិជន និង​អ្នក​ប្រើប្រាស់ ​។ ទើប​ក្រុមហ៊ុន​ផ្តល់​ភាព​សំខាន់​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ស្តង់ដារ​ការ​ផលិត​ល្អ​នេះ​ឡើង ។ ក្រៅពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​បាន​បន្ត​ការ​ស្រាវជ្រាវ​ផលិត​ផលិតផល​ចំណីអាហារ ផ្នែក​រសជាតិ រួម​ទាំង​ការ​ច្នៃប្រឌិត​នូវ​ផលិតផល​ថ្មី​ៗ ដើម្បី​បំពេញ​ចំណង​ចំណូលចិត្ត និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​បរិភោគ​គ្រប់​វ័យ ​។

ថ្ងៃនេះ​កម្ពុជា​មាន​ក្រុមហ៊ុន ស៊ី​.​ភី​. ដែល​បាន​ទទួលស្គាល់​ដោយ​ប្រព័ន្ធ​ស្តង់ដារ ផ្នែក​ប្រព័ន្ធ​ផលិតកម្ម​ល្អតាម​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ ដោយ​យើង​ផ្តោត​លើ​សុវត្ថិភាព​ផ្នែក​ចំណីអា ហារ​ដល់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស វា​ចាត់ទុកជា​រឿង​មួយ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ដែល​បាន​ចូល​មក​ជួយ​លើក​ស្ទួយ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ​។

ការ​ប្រតិបត្តិការ​អាជីវកម្ម​ចំណីអាហារ ក្រុមហ៊ុន​ផ្តោត​លើ​គោលនយោបាយ​ក្នុង​រូបភាព​ដែល​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​ជាតិ​ ។ យើង​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង ដោយ​ផ្តើម​ពី​ការ​ការពារ​បរិស្ថាន និង​មានការ​ជួសជុល​កែ​លម្អ​សា​ជា​ថ្មី​ឡើង​វិញ ទាំង​ក្នុង​និង​ក្រៅ​អគារ​ផលិត ការ​គ្រប់គ្រង​រចនាសម្ព័ន្ធ​អគារ របៀប​ប្រើប្រាស់​ឧបករណ៍ គ្រឿងចក្រ ការ​ថែរក្សា ការ​សម្អាត ដោយ​មានការ​រៀបចំ​ទីតាំង​និង​ការ​គ្រប់គ្រងឧប ករណ៍​អោយ​បាន​ត្រឹមត្រូវ ការ​គ្រប់គ្រង​ប្រព័ន្ធ​ដំណើរការ​ផលិត​ប្រកបដោយ​សុវត្ថិភាព ចាប់ផ្តើម​ពី​ការ​រៀបចំ​ផែនការ​ការ​ផលិត ប្រព័ន្ធ​ត្រួតពិនិត្យ​វត្ថុធាតុដើម​ក្នុងអំឡុងពេល​ផលិត ការ​វេច​ខ្ចប់ ការ​គ្រប់គ្រង​គុណភាព និង​ការ​ដឹក​ជញ្ជូន ព្រមទាំង​ការ​គ្រប់គ្រង​សារធាតុ​គីមី ប្រព័ន្ធ​កត់ត្រា ការ​ត្រួតពិនិត្យ​តាមដាន​ទិន្នន័យ​គុណភាព​ផលិតផល និង​ការ​បណ្តុះបណ្តាល​បុគ្គលិកលក្ខណៈ​ដល់​បុគ្គលិក​គ្រប់​រូប​ក្នុង​ការ​ប្រតិបត្តិ​ការងារ​ដែល​ប្រកប ដោយ​អនាម័យ​ល្អ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព គុណភាព​ផលិតផល​ចំណីអាហារ​ល្អ​ដល់​ដៃ​អ្នក​ប្រើប្រាស់​ ។

ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ Good Manufacturing Practice (GMP) ឬ ការ​អនុវត្ត​ការ​ផលិត​ល្អ គឺជា​ប្រព័ន្ធ​គ្រប់គ្រង​ការ​អនុវត្ត​អនាម័យ​ល្អ​នៅ​ក្នុង​ផលិតកម្ម​ចំណីអាហារ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព គុណភាព​អាហារ និង​បង្កើត​ទំនុកចិត្ត ភាព​ជឿជាក់​ដល់​អ្នក​ប្រើប្រាស់​ ។ ហើយ​ប្រព័ន្ធ​នេះ​ដែល​បាន​គ្របដណ្តប់​ចាប់តាំងពី​ទីតាំង​អគារ​ផលិត ទាំង​រចនាសម្ព័ន្ធ​អាគារ ប្រព័ន្ធ​ផលិតកម្ម ការ​ចាប់ផ្តើម​នៃ​ផែនការ​ផលិតកម្ម ប្រព័ន្ធ​ត្រួតពិនិត្យ​ពី​វត្ថុធាតុដើម ការ​គ្រប់គ្រង​ត្រួតពិនិត្យ​តាមដាន​គុណភាព និង​ការ​ដឹក​ជញ្ជូន រួម​ទាំង​ប្រព័ន្ធ​គ្រប់គ្រង​អនាម័យ​ល្ អ​។

ហើយ​សម្រាប់ Hazard Analysis and Critical Control Point (HACCP) ជា​ការ​វិភាគ​ហានិភ័យ​នៅ​ក្នុង​ផលិតកម្ម​ចំណីអាហារ ដែល​គេ​ហៅ​ថា «​ការ​វិភាគ​គ្រោះថ្នាក់ និង​ចំណុច​ត្រួតពិនិត្យ​សំខាន់​» ។ HACCP គឺជា​ប្រព័ន្ធ​ធានា​គុណភាព​ដែល​ផ្តោត​លើ​អាហារ ដើម្បី​ចាត់វិធានការ​លុប​បំបាត់​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ដែល​អាច​កើតឡើង​ក្នុង​ដំណាក់កាល​នីមួយ​ៗ​នៃ​ដំណើរការ​ផលិតកម្ម និង​លុប​បំបាត់​ហានិភ័យ​គីមី​រាង​កាយ​និង​អតិសុខុម​ជីវសាស្ត្រ​និង​ធានា​ដល់​ការ​ផលិត​អាហារ​ប្រកបដោយ​សុវត្ថិភាព ។ ប្រព័ន្ធ HACCP ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​កូ​ដិ​ច (Codex) ដែល​អាច​គ្រប់គ្រង និង​ការ​ការពារ​គ្រោះថ្នាក់ ឬ​ការ​ប៉ះពាល់​នឹង​មីក្រូ​ជីវសាស្ត្រ​គីមី​ឬ​អន្តរ​កម្ម​រាង​កាយ ដោយ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សុវត្ថិភាព​ចំណីអាហារ​ ។

កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​នាំ​ចូល​នូវ​ផលិតផល​ចំណីអាហារ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន ដោយសារ​លទ្ធភាព​ក្នុង​ការ​ផលិត​ចំណីអាហារ​របស់​កម្ពុជា​មាន​ចំនួន​កំណត់ និង​មិន​ទាន់​មាន​ស្តង់ដារ​ល្អ​តាម​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ ដូច្នោះ​ហើយ​ក្នុង​នាម​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា យើង​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ការ​ច្នៃប្រឌិត​នូវ​ផលិតផល​ចំណីអាហារ ទាំង​ផ្នែក​រសជាតិ អនាម័យសម​ស្រប​ទៅ​តាម​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ រហូត​ធ្វើ​អោយ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ទទួល​បាន​វិញ្ញាបនបត្រ​ធានា​រ៉ាប់រង និង​ទទួលស្គាល់ ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ GMP និង HACCP ។

ការ​បាន​មក​នូវ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ GMP និង HACCP របស់​ក្រុមហ៊ុន ស៊ី​.​ភី​. នេះ វា​បាន​ឆ្លើយ​តប​ទៅ​នឹង​រឿង ៣ ប្រយោជន៍ ដើម្បី​ឆ្ពោះទៅ​រក​និរន្តរភាព​របស់​ក្រុមហ៊ុន​គ្រប់​ផ្នែក ដូច​ជា ​៖
ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ ៖ វា​ចាត់ទុកជា​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​លើកកម្ពស់​ស្តង់ដារ​ផលិតកម្ម​ល្អ​នៅ​ប្រទេស​កម្ពុជា​ ។ ការ​ទទួល​បាន​នូវ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​នេះ ជា​ការ​ជួយ​លើក​កិត្តិយស​ដល់​ប្រទេស​ជាតិ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងមូល ដើម្បី​អោយ​មាន​ភាព​ប្រហាក់ប្រហែល​ទៅ​នឹង​ប្រទេស​នានា នៅ​ទូ​ទាំង​ពិភពលោក​ ។

ប្រយោជន៍​ដល់​ប្រជាជន ​៖ ប្រជាជន​កម្ពុជា​អាច​ទទួលទាន​នូវ​ចំណីអាហារ​ដែល​មានគុណ​ភាព សុវត្ថិភាព អនាម័យ និង​ផាសុកភាព ដែល​ផលិត​ក្នុងស្រុក ដោយ​មិន​ចាំបាច់​ពឹងផ្អែក​ទៅ​លើ​ផលិតផល​ចំណីអាហារ​ដែល​នាំ​ចូល​ពី​ក្រៅប្រទេស ។

ប្រយោជន៍​ដល់​ក្រុមហ៊ុន ​៖ មិនតែប៉ុណ្ណោះ ការ​បាន​មក​នូវ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ GMP និង HACCP មាន​សារសំខាន់​ក្នុង​ការ​ជួយ​បង្កើត​នូវ​ទំនុកចិត្ត​ដល់​អ្នក​បរិភោគ និង​ផ្តល់​នូវ​និរន្តរភាព​ដល់​អាជីវកម្ម​ផលិត​ចំណីអាហារ​របស់​ក្រុមហ៊ុន​ផ្ទាល់ ទាំង​ផ្នែក​គុណភាព​ផលិតផល និង​ផ្នែក​សុវត្ថិភាព​របស់​អ្នក​ប្រតិបត្តិ​ការងារ​គ្រប់​ដំណាក់កាល​ក្នុង​ផលិតកម្ម​ ។

ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​បើក​ប្រតិបត្តិការ​អាជីវកម្ម ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​គ្រប់​ប្រភេទ ឈានមុខ​គេ​នៅ​កម្ពុជា ដោយ​អាជីវកម្ម​ទាំងនេះ​បែងចែក​ជា ៣ ប្រភេទ​ធំ​ៗ រួម​មាន ៖ អាជីវកម្ម​ផលិត​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹមសត្វ (​ប្រភេទ​សត្វ​ដូច​ជា​៖ ជ្រូក មាន់​សាច់ មាន់ស្រុក មាន់​ពង​) អាជីវកម្ម​សត្វ​ទឹក (​ត្រី​) អាជីវកម្ម​ផលិត​ចំណីអាហារ រួម​ទាំង​អាជីវកម្ម CP Five Star ,​អាជីវកម្ម CP Fresh Mart , អាជីវកម្ម Star Coffee , អាជីវកម្ម CP Fresh Shop, និង​អាជីវកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ៕ ដោយ​សហការ