ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិសេស​បំផុត ! បុរី ថៃ ឈុ​ន​គ្រី ផ្តល់​ជូន​ប័ណ្ណ​បញ្ចុះតម្លៃ ១​ម៉ឺន​ដុល្លារ​ក្នុង​ឱកាស​សម្ពោធ​ផ្ទះ​គំរូ​ពិត ហ្ស​ប​ហៅ​ស៍

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឱកាស​ពិសេស​មក​ដល់​ហើយ​សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​ដើម្បី​ប្រកប​អាជីវកម្ម និង​វិនិយោគ ។ គម្រោង​បុរី ថៃ ឈុ​ន​គ្រី មា​នទី​តាំងនៅ​លើ​បណ្តា​យ​ផ្លូវ​ឧ​ញ៉ា ទ្រី…

រាជធានី​ភ្នំពេញ ៖ ឱកាស​ពិសេស​មក​ដល់​ហើយ​សម្រាប់​អតិថិជន​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​ដើម្បី​ប្រកប​អាជីវកម្ម និង​វិនិយោគ ។ គម្រោង​បុរី ថៃ ឈុ​ន​គ្រី មា​នទី​តាំងនៅ​លើ​បណ្តា​យ​ផ្លូវ​ឧ​ញ៉ា ទ្រី ហេង (2011) ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺ​ស្ថិត​នៅ​ចំ​ទីតាំង​ហ៊ុម​ព​ន្ធ័​ទៅ​ដោយ​តំបន់​ទីប្រជុំជន​សំខាន់​ៗ​ដែល​មាន​ដូច​ជា ៖ សាលារៀន ផ្សារ​ទំនើប​អេ​អន ២ ម​ជ្ឍ​មណ្ឌល​ហ្គូ​ប៊​ល និង​រមណី​ដ្ឋា​ន​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​លោក​អ្នក​ប្រកបដោយ​ភាព​ងាយស្រួល និង​សម្រាប់​វិនិយោគ ។

គម្រោង​បុរី ថៃ ឈុ​ន​គ្រី សូម​ណែនាំ​ប្រភេទ​ផ្ទះ​ហ្ស​ប់​ហៅ​ស៍ (​ផ្ទះ​អាជីវកម្ម​) ដែល​មាន​ទំហំ ៤.៥​ម X ១៥.៥​ម មាន​បន្ទប់​គេង ៤ បន្ទប់ទឹក ៥ និង​មាន​បន្ទប់​ប្រជុំ​មួយ​ដ៏​ធំ​ទូលាយ​ឯា​យ​ស្រួល​សម្រាប់​ធ្វើ​ជា​ការិយាល័យ ។ ម្យ៉ាងវិញទៀត​សម្រាប់​ម៉ូ​ដ​ផ្ទះ ហ្ស​ប់​ហៅ​ស៍ គឺជា​ផ្ទះ​ទំនើប​មាន​ភាព​ស៊ី​វី​ល័យ និង​មាន​ផា​សុខភាព​ដែល​រចនា​ឡើង​សម​ស្រប​ទៅ​និង​ការ​រស់នៅ​ក៏​ដូច​ជា​ការ​ប្រកប​អាជីវកម្ម​ផង​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ​សម្រាប់​គោលការណ៍​បង់ប្រាក់​គម្រោង​បុរី ថៃ ឈុ​ន​គ្រី ក៏​បាន​ផ្ដល់​ជូន​អតិថិជន​នូវ​ជម្រើស​រហូត​ទៅ​ដល់ ៤ ជម្រើស​ឯណោះ គឺ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​ជា​មន្ត្រីរាជការ អ្នក​ប្រកប​អាជីវកម្ម និង​ជា​បុគ្គលិក​តាម​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ផង ។

រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ក្នុង​ឱកាស​ការ​បើក​សម្ពោធ​ផ្ទះ​គំរូ​ពិត​ប្រភេទ​ផ្ទះ ហ្ស​ប់​ហៅ​ស៍ នៅ​គម្រោង​ទី ៣ (​ឌឹ ហ្គូ​ល ឌិន ផាក សែន​សុខ​) និង​ដើម្បី​អបអរ​ការ​បើក​សម្ពោធ​ផ្ទះ​គំរូ​ថ្មី​នេះ បុរី ថៃ ឈុ​ន​គ្រី ក៏​មានការ​ផ្ដល់​ជូន​អតិថិជន​ទាំងអស់​នូវ​ប័ណ្ណ​បញ្ចុះតម្លៃ​ចាប់ពី ៥​ពាន់​ដុល្លារ រហូត​ដល់ ១​ម៉ឺន​ដុល្លារ ជាមួយ​និង​ការ​ផ្ដល់​ជូន​កាដូ​ផ្សេង​ៗ​ទៀត​សម្រាប់​ការ​ចូលរួម​ថ្ងៃ​សម្ពោធ​នេះ​ផង​ដែរ ។ កាន់តែ​ពិសេស​អស្ចារ្យ​ទៅ​ទៀត​នោះ បុរី នឹង​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃបន្ថែម 9% ទៅ​លើ​ការ​បង់​ផ្ដាច់​ប្រភេទ​ផ្ទះ ហ្ស​ប់​ហៅ​ស៍ ឬ លោក​អ្នក​អាច​បង់​មុន 30% សម្រាប់​ការ​រំលស់​ឥត​ការ​ប្រាក់​រហូត​ដល់ 12 ខែ​ឯណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី ៦​ខែកុម្ភៈ ឆ្នាំ ២០២១​ខាង​មុខ​នេះ បុរី ថៃ ឈុ​ន​គ្រី នឹង​សម្ពោធ​ផ្ទះ​គំរូ​ពិត ហ្ស​ប​ហៅ​ស៍ នៅ​ទីតាំង​ខាងលើ ហើយ​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​ទស្សនា​ផ្ទះ​គំរូ​ពិត នេះ​ដោយ​ផ្ទាល់​តែ​ម្តង ។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ ៖ 089 978 789 / 096 9 899 789 ៕ ដោយសហការ