រាជធានីភ្នំពេញ ៖ ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ផលិតកម្ម Galaxy Navatra កំ ពុងតែសម្រុកផលិតបទចម្រៀងចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀតហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ ។ គិតមកដល់ថ្ងៃនេះមានបទចម្រៀងមិនក្រោមជាង ១០បទឡើយ ដែលផលិតកផលិតកម្ម Galalaxy Navatra បានបញ្ចេញហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង ។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រខ្លាំងមិននឹកស្មានដល់ដោយគ្រាន់តែចេញភ្លាមមានអ្នក views រាប់លានគ្រប់បទ ។
កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេទាំងបទឆ្លើយឆ្លងទាំងបទច្រៀងទោលម្នាក់ឯង ។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរមានរហូតដល់ទៅ ៦បទមកហើយក្នុងនោះដូចជាទី ១ បទ «កាត់ឆុង» , ទី ២ បទ «ប្រហុក», ទី ៣ បទ «រកស៊ីជាមួយយក្ស» , ទី ៤ បទ «អរគុណកាមេរ៉ា», ទី ៥ បទ «មាន់ កម្សត់» និងទី៦ បទ «ឡានទំនើប» ។
បទចម្រៀងទាំង ៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួលសម្រាប់បងប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀងនីមួយៗ មានអ្នក views រាប់លានដង ។ ចំណុចទាំងនេះបានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះប្រហែលពិបាកទប់ទល់នឹងផលិតកម្ម Galaxy Navatra ហើយ ត្បិតអីបទចម្រៀងផ្ទុះស្ទើរ តែទាំងអស់ បែបនេះនោះ ។
ផ្អែកលើផេក Galaxy Navatra ក៏បានបានបង្ហាញពិតពីចំនួនអ្នកចូល views បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដងគ្រប់បទច្រៀងដែលបានចេញក្នុងអាលប៊ុមចូលឆ្នាំនេះដែលចំនួននេះមានការគាំទ្រលើសការរំពឹងទុក ។ ជាមួយគ្នានោះដែរអ្នកគាំទ្រជាច្រើនអ្នកបានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរ ព្រម ទាំងបង្ហាញការពេញចិត្តជាខ្លាំង ។
លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុតសម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែមទៀត ៕ ដោយសហការ
សូមទស្សនាបទចម្រៀងទាំង ៦បទខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ