ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ ផ្តល់ជូនផលិតផលធានារ៉ាប់រងថ្មីចំនួន ២ សម្រាប់ជាដំណោះស្រាយដល់អតិថិជន

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អិ​តិ​ថិ​ជន និង​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ទាំង​ចាស់ និង​ថ្មី ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុីន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​)…

រាជធានី​ភ្នំពេញ​៖ ដោយ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អិ​តិ​ថិ​ជន និង​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​អតិថិជន​ទាំង​ចាស់ និង​ថ្មី ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុីន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) Dai-ichi Life Insurance (Cambodia) បាន​ផ្តល់​ជូន​នូវ​ផ​លិ​ផល​ថ្មី​ពីរ​បន្ថែម​ទៀត​គឺ ផលិតផល​គម្រោង​ថែទាំ​នៅ​ក្នុង​គ្រួសារ និង​ផលិតផល​គម្រោង​ថែទាំ​នៅ​ក្នុង​មន្ទីរពេទ្យ សម្រាប់​អតិថិជន​របស់​ខ្លួន​ ។

បើ​តាម​ការ​ពន្យល់​បង្ហាញ​របស់​ក្រុមហ៊ុន​បានអោយ​ដឹង​ថា ផលិតផល «​គម្រោង​ថែទាំ​នៅ​ក្នុង​គ្រួសារ​» គឺជា​គម្រោង​ដែល​ផ្តល់​ជូន​លោក​អ្នក​នូវ​ដំណោះស្រាយ​ដ៏​ពិសេស​មួយ​ដែល​ធានា​ថា​លោក​អ្នក​នឹង​ទទួល​បាន​នូវ​សុភមង្គល​ក្នុង​គ្រួសារ ទោះបីជា​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះ​អកុសល​ណាមួយ​ក៏​ដោយ​តាម​រយៈ​អត្ថប្រយោជន៍​ ៥​យ៉ាងដូច​ខាងក្រោម ​៖
១- ទទួល​បាន​ទឹកប្រាក់​ធានា​រ៉ាប់រង​ច្រើន ​៖ លោក​អ្នក​នឹង​រីករាយ​ជាមួយ​ការ​ការពារ​ដោយ​មានការ​ធានា​ខ្ពស់ ​។ ការ​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ទូលំទូលាយ​នៅ​លើ​ជំងឺ​ធ្ងន់ធ្ងរ​បន្ថែម​ទៅ​លើ​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​៣៩​ផ្សេង​ៗ​គ្នា ​។
២- ការ​បង្កើន​ការ​ការពារ​ជំងឺ​ធ្ងន់ធ្ងរ​ ៖ ទឹកប្រាក់​មួយ​ផ្នែក​នឹង​ត្រូវ​បាន​ផ្តល់​ជូន​លោក​អ្នក​នៅ​ពេល​ជំងឺ​ធ្ងន់ធ្ងរ​ដំណាក់កាល​ដំបូង​បាន​កើតឡើង ​។
៣- ការ​លើកលែង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង ​៖ ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​ស្ងប់ចិត្ត​ដោយ​ការ​លើកលែង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ទាំងអស់​នៃ​បណ្ណ​សន្យា​រ៉ាប់​រ៉​ង​នា​ពេល​អនាគត​ក្នុង​ករណី​មរណភាព ពិការ​ភាព​ទាំងស្រុង និង​ជា​អចិន្ត្រៃយ៍ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដំណាក់កាល​ចុង​ក្រោយ ​។
៤- ការ​លើកលែង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​រយៈពេល ​២​ឆ្នាំ ​៖ ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​ស្ងប់ចិត្ត​ដោយ​ការ​លើកលែង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ទាំងអស់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​រយៈពេល ២​ឆ្នាំ ក្នុង​ករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដំណាក់កាល​ដំបូង​បន្ទាប់​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ ​។
៥- ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​វេជ្ជសាស្ត្រ​ទី​ ២ ៖ នៅ​ពេល​ប្រឈម​នឹង​ទុក្ខ​លំបាក ឬ​ពិបាក​ទទួលយក​លក្ខខណ្ឌ​វេជ្ជសាស្ត្រ យើង​ផ្តល់​នូវ​ការ​ផ្តល់​យោបល់​បន្ថែម​ផ្នែក​វេជ្ជសាស្ត្រ​ដោយ​ឥត​គិតថ្លៃ​លើក​ទី ​២ ​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ​ឯករាជ្យ​មក​ពី​ជុំវិញ​ពិ​ភ​លោក ដូច្នេះ​លោក​អ្នក​អាច​ធ្វើការ​សម្រេច​ចិត្តបាន​ប្រសើរ​ជាង​មុន​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​សុខភាព​របស់​លោក​អ្នក​ ។

ចំណែក​ផលិតផល «​គម្រោង​ថែទាំ​នៅ​ក្នុង​មន្ទីរពេទ្យ​» គឺ​នឹង​ផ្តល់​ជូន​លោក​អ្នក​នូវ​ដំណោះស្រាយ​ដ៏​ពិសេស​មួយទៀត​សម្រាប់​គ្រួសារ​ដែល​ធានា​ថា​លោក​អ្នក​នឹង​បាន​ទទួល​នូវ​អត្ថប្រយោជន៍ ៤ យ៉ាងដូច​ខាងក្រោម ​៖
១- ការ​ផ្តល់​ជូន​សាច់ប្រាក់​សម្រាប់​ការ​សម្រាក​នៅ​មន្ទីរពេទ្យ ៖ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ថេរ​រៀងរាល់ថ្ងៃ​រហូត​ដល់ ​១០០​ដុល្លារ​អា​មេ​រិ​ក​ចំពោះ​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់ និង​/​ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ ​។
២- ការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​បន្ថែម ​៖ លោក​អ្នក​នឹង​ទទួល​បាន​ប្រាក់​ឧ​បត្ត​ម្ភ​ប្រចាំ​ថ្ងៃ​ស្មើនឹង​ ៣​ដង សម្រាប់​ការ​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ​។ ហើយ​ទទួល​បាន​ប្រាក់​ឧ​បត្ត​ម្ភ​ប្រចាំ​ថ្ងៃ​ស្មើនឹង​៣​ដង​សម្រាប់​ការ​ចូល​វះកាត់ ​។
៣- ទទួល​បាន​អត្ថប្រយោជន៍​ប្រចាំ​ថ្ងៃ​ ៖ លោក​អ្នក​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​ចំពោះ​ការ​ព្យាបាល​ដោយ​មិន​សម្រាក​មួយ​ចំនួន​ដែល​បាន​ជ្រើសរើស​ ។
៤- ការ​លើកលែង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ ៖ ផ្តល់​ជូន​លោក​អ្នក​នូវ​ភាព​ស្ងប់ចិត្ត​ដោយ​ការ​លើកលែង​ការ​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ទាំងអស់​ដែល​នៅ​សល់ ក្នុង​ករណី​មរណភាព ឬ​ពិការ​ភាព​ទាំងស្រុង និង​អចិន្ត្រៃយ៍​របស់​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង ​។

ដើម្បី​បន្ថែម​គុណ​តម្លៃ​កាន់តែ​ច្រើន​ដល់​អតិថិជន ដោយ​ស្រប​តាម​បេសកកម្ម​របស់​យើង​គឺ «​អតិថិជន​ជា​ចម្បង​» ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុី​ន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) បាន​រចនា​នូវ​ផលិតផល​ទាំងនេះ​ដែល​ផ្តល់​ជូន​នូវ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ​៣៩​មុខ និង​ផ្តល់​នូវ​សេវា​វេជ្ជសាស្ត្រ​ទី ​២ ​ប្រកបដោយ​គុណភាព​ស្តង់ដារ​អន្តរជាតិ​ដល់​អតិថិជន​ ។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល «​គម្រោង​ថែទាំ​នៅ​ក្នុង​គ្រួសារ​» សូម​ចូល​ទៅ​កាន់ ​៖ http://www.dai-ichilife.com.kh/familycare
សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ផលិតផល «​គម្រោង​ថែទាំ​នៅ​ក្នុង​មន្ទីរពេទ្យ​» សូម​ចូល​ទៅ​កាន់​ ៖ www.dai-ichilife.com.kh/hospitalcare

គួរ​អោយ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ អុី​ន​សួ​រ៉ិ​ន​ស៍ (​ខេ​ម​បូ​ឌា​) Dai-ichi Life Insurance (Cambodia) (​ដាយ អុិឈិ ឡាយ​ហ្វ៍ Dai-ichi Life) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង Dai-ichi Life Holdings (DLHD) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​អាយុកាល​ជាង​ ១១៨​ឆ្នាំ​ ។ DLHD ទទួល​បាន​ចំណាត់ថ្នាក់ A+ ទៅ​លើក​ការ​វាយតម្លៃ​តាម​រយៈ S&P និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន TOKYO STOCK EXCHANGE ។

ចាប់តាំងពី​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​១៩០២ មក DLHD បាន​បេ្ត​ជ្ញា​ចិត្ត​ឈរ​នៅ​ក្បែរ​អតិថិជន និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ​អស់​មួយ​ជីវិត និង​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ក្នុង​ការ​ផ្តល់​ជូន «​ភាព​ស្ងប់ចិត្ត​» ក្រោម​ទស្សន «​អតិថិជន​ជា​ចម្បង​»​ ។ ក្រុមហ៊ុន​បាន​ចូលរួម​ចំណែក​ជាមួយ​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​សេវា​ធានា​រ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ ។

ដាយ អុិ​ឈិ ឡាយ​ហ្វ៍ គ្រុប Dai-ichi Life Group មាន​គ្រឹះ​មូលធន​ដ៏​រឹង​មាំ និង​ទ្រព្យសកម្ម​សរុប ៥៥១ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បុព្វលាភ​ជាង ៤៥ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី ​៣១ ខែមីនា ឆ្នាំ​២០២០ ៕ ដោយ​សហការ