ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរសាទរ​ឆ្នាំ​ថ្មី ជាមួយនឹង​ការ​បង់​រំលស់​ឥត​គិតការ​ប្រាក់​ 18​ ខែ​ ពី ជីប ម៉ុង លែ​ន (វីដេអូ)

4 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន ជីប ម៉ុង លែ​ន ​នឹង​ធ្វើការ​ផ្តល់​ជូន​អាំង​ប៉ាវ​សំណាង​យ៉ាង​ពិសេស​ដល់​អតិថិជន​របស់​ខ្លួន ដែល​អាច​អោយ​លោក​អ្នកទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ ដោយ​មិន​ចាំបាច់​មាន​ប្រាក់​កក់ និង​គ្មាន​ការ​ប្រាក់​រហូត​ដល់…

រាជធានីភ្នំពេញ ៖ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន ជីប ម៉ុង លែ​ន ​នឹង​ធ្វើការ​ផ្តល់​ជូន​អាំង​ប៉ាវ​សំណាង​យ៉ាង​ពិសេស​ដល់​អតិថិជន​របស់​ខ្លួន ដែល​អាច​អោយ​លោក​អ្នកទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ ដោយ​មិន​ចាំបាច់​មាន​ប្រាក់​កក់ និង​គ្មាន​ការ​ប្រាក់​រហូត​ដល់ ១៨​ខែ​ដំបូង ហើយ​ការ​បង់ប្រាក់​នេះ​មាន​ផ្តល់​ជូន​ដល់​គ្រប់​ប្រភេទ​លំនៅ​ឋាន និង​គ្រប់​ទីតាំង​គម្រោង​របស់​ ជីប ម៉ុង លែ​ន ​តែ​ម្តង​ ។

ជីប មុង លែ​ន​ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បាន​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿនក្នុង​ការ​ផ្តល់​ជូន​លំនៅ​ឋាន​បែប​ទាន់សម័យ​និង​ស៊ី​វី​ល័យ​ដល់​អតិថិជន ត្រូវ​បាន​រចនា​ឡើង​ក្រោម​ការ​យកចិត្តទុកដាក់​យ៉ា​ន​ល្អិន​ល្អន់​ទាំង​គុណភាព ទាំង​សោ​ភ័​ណ្ឌ​ភាព​ ។ គម្រោង​នីមួយ​ៗ​របស់ ជីប មុង លែ​ន សុទ្ធសឹងតែ​ស្ថិត​នៅ​តំបន់​ពោរពេញ​ដោយ​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ មាន​ផ្លូវ​ធ្វើ​ដំណើរ​ខ្វាត់ខ្វែង​ឆ្លងកាត់ ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ទៅ​មកងាយស្រួល​ក្នុង​ការ​រស់ និង​ប្រកប​អាជីវកម្ម​យ៉ាង​សំបូ​បែប ​។

ដើម្បី​បំពេញ​គ្រប់​តម្រូវការ​ និង​ការ​រស់នៅ​បែប​ថ្មី របស់​អតិថិជន សព្វថ្ងៃ​ជីប ម៉ុង លែ​ន មាន​គម្រោង​ដែល​មាន​សក្តានុពល​ជា​ច្រើន​ដូច​ជា គម្រោង លែ​ន​ម៉ាក 271 គម្រោង លែ​ន​ម៉ាក 60M គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ។ គម្រោង ផាក លែ​ន 598 គម្រោង ផាក លែ​ន 50 ​ម៉ែត្រ គម្រោង ផាក លែ​ន ខុន​ដូ ធី​ខេ និង​គម្រោង​ដ៏​ថ្មី​សន្លាង​ដែល​ទើប​និង​ប្រកា​ស់លក់​ថ្មី​ៗ​នេះ​គឺ ផាក លែ​ន 6A ដែល​មាន​ផ្ទៃដី 120 ​ហិក​តា និង​មាន​ចំងាយ​ត្រឹមតែ 10 ​នាទី​ពី​ស្ពាន​ជ្រោយចង្វា ​។ ក្រៅពី​គម្រោង​លំនៅ​ឋាន នៅ​ក្នុង​គម្រោង​ក៏​មាន ផ្សារ​ទំនើប ក្លឹ​ប​ហាត់ប្រាណ សួនច្បារ សួន​កុមារ ផ្ទះ​អាជីវកម្ម ដែល​ធ្វើ​អោយ​គម្រោង​របស់ ជីប ម៉ុង​លែ​ន ក្លាយជា​គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ និង​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មមារ​ញឹក ​។

សូម​អញ្ជើញ​មក​កាន់​ការិយាល័យ​លក់​គ្រប់​គម្រោង​របស់ ជីប ម៉ុង លែ​ន ដើម្បី​សាកសួរ​ព៌​ត័​មាន​ជាមួយ​ទីប្រឹក្សា​ផ្នែក​លក់​ឥឡូវនេះ​។ សូម​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ 061 997 888 ឬ​ចូល​ទៅ​កាន់​វេ​ប​សាយ http://chipmongland.com ៕ ដោយសហការ