ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនស្រា​បៀរ ABC នឹង​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន​បែប​ពិសេស​អស្ចារ្យ​មួយ​នា​ពេល​ខាង​មុខ​នេះ !

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៣​ខែកុម្ភ​: ឆ្នាំ ២០២១ ៖ ស្រា​បៀរ​ស្តោ​ត​លេខ ១ នៃ​កម្ពុជា​, ស្រា​បៀរ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ៣​ខែកុម្ភ​: ឆ្នាំ ២០២១ ៖ ស្រា​បៀរ​ស្តោ​ត​លេខ ១ នៃ​កម្ពុជា​, ស្រា​បៀរ ABC អ៊ិ​ច​ស្ត្រា​ស្ដោ​ត​បាន​សម្រេច​រៀបចំ​ផ្សព្វផ្សាយ​យុទ្ធនាការ​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ពិសេស​ប្លែក ដែល​មានឈ្មោះ​ថា កម្មវិធី “ABC Roving LED Lion Dance” ។ ការ​លោត​ម៉ុង​សាយ​នេះ​នឹង​សម្តែង​ជា​លើក​ដំបូង​បង្អស់​ដោយ​មាន​ម៉ុង​សាយ​មួយគូ​បំពាក់​ភ្លើងពណ៌​ទំនើប LED ដែល​នឹង​លោត​សម្ដែង​ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១៣​ខែកុម្ភៈ នៅ​ទីតាំង​ចំនួន ១០​កន្លែង ផ្សេង​ៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ ។

ពិធី​បុណ្យចូលឆ្នាំ​ចិន ជា​ពិធីបុណ្យ​ដ៏​ឱ​ឡា​រឹក​សំខាន់​មួយ​ដែល​ប្រារព្ធ​ឡើង​ដោយ​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់ ។ ការ​លោត​ម៉ុង​សាយ ជា​សកម្មភាព​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដូវ​ពិធីបុណ្យ​នេះ ដើម្បី​ស្វាគមន៍​ទទួល​សំណាងល្អ និង​វិបុលភាព ។ នេះ​គឺជា​ភាព​ស៊ីសង្វាក់​ឥត​ខ្ចោះ​មួយ និង​រូបតំណាង​របស់​ស្រា​បៀរ ABC គឺ​សត្វ​តោ (​ម៉ុង​សាយ​) ។ ការ​លោត​ម៉ុង​សាយ​នេះ​នឹង​បង្ហាញ​ពី​ការ​សម្ដែង​ដ៏​ប្លែក​អស្ចារ្យ និង​រស់​រវើក​មួយ​ជាមួយនឹង​គូ​ម៉ុង​សាយមាស និង​ខ្មៅ ។ បន្ទាប់​ពី​ឆ្លង​ពេលវេលា​ដ៏​លំបាក​នា​ឆ្នាំ​ចាស់ ស្រា​បៀរ ABC មាន​បំណង​បំផុសទឹកចិត្ត​ដល់​អតិថិជន​ទាំងអស់​គ្នា​ឡើង​វិញ និង​បន្ត​ដំឡឹង​មើលទៅ​ថ្ងៃ​អនាគត​ទាំងអស់​គ្នា ។

លោក Loic Briant de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន HEINEKEN ខេ​ម​ប៊ូ​ឌា បាន​មាន​ប្រសាសន៍​ថា ៖ «​ចំពោះ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះ ស្រា​បៀរ ABC ពាំនាំ​បទ​ពិសោធន៍​ដ៏​ជ្រាលជ្រៅ​ទៅ​ដល់​ប្រជាជន​កម្ពុជា ។ អតិថិជន​របស់​យើង គឺជា​ស្នូល​សំខាន់​របស់​យើង ដូច្នេះ​ហើយ​យើង​ចង់​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ជាមួយ​ពួក​គាត់​។ ក្រោម​ស្លាក​ភាព​ស្មោះត្រង់​ចំពោះ​សារ​នៃ​ម៉ាក​យីហោ «​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​» ឬ “Be Exceptional” យើង​មាន​បំណង​ផ្ដល់​ជូន​ប្រជាជន​កម្ពុជា​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ និង​ប្លែក​ជា​នោះ គឺ​ការ​សម្ដែង​លោត​ម៉ុង​សាយ​ដែល​មាន​បំពាក់​ភ្លើង LED នេះ ។ យើង​សូម​អញ្ជើញ​បងប្អូន​ទាំងអស់​គ្នា​ចូលរួម​ជាមួយ​យើង ដើម្បី​ស្វាគមន៍​អបអរ​ឆ្នាំ​ថ្មី ឆ្នាំឆ្លូវ ទាំងអស់​គ្នា​» ។

ក្រៅពី​ទីតាំង​សំខាន់​ៗ​ទាំង ១០​កន្លែង នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ម៉ុង​សាយ​របស់​យើង​ក៏​នឹង​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ទាំង​ពីរ​សាខា ដើម្បី​ធ្វើការ​ថតរូប​ស៊ែ​ល​ហ្វី​នៅ​ទី​ថត​ស៊ែ​ល​ហ្វី​ព្រម​នឹង​ការ​តាំង​លម្អ​នូវ​ការ​រចនា​យ៉ាង​អស្ចារ្យ ។

ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ជា​ដៃគូ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ទទួល​ស្វាគមន៍​មិត្ត​ភ័ក្ដ្រ និង​ក្រុម​គ្រួសារ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ ។ ក្នុង​នាម​ជា​ស្រា​បៀរ​ផលិត​ពី​វត្ថុធាតុដើម​គុណភាព​ខ្ពស់​ព្រម ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​ពី​ស្ដង់ដារ​អន្តរជាតិ ផ្នែក​លើ​គុណភាព​ប៉ុណ្ណោះ​ទេ ស្រា​បៀរ ABC ក៏​ជា​អំណោយ​ដ៏​វិសេសវិសាល នៅ​ពេល​អ្នក​ទៅ​លេង ឬ​ជួប​មិត្ត​ភ័ក្ដ្រ​ក្នុង​រដូវ​ពិធីបុណ្យ​នេះ ។ ស្រា​បៀរ ABC ឥឡូវនេះ​ចេញ​ទំហំ​កេស​ថ្មី​មាន​ចំណុះ ១២​កំប៉ុង ដែល​ជា​ទំហំ​ដ៏​សាក​សម​បំផុត​សម្រាប់​ទិញ​ជា​អំណោយ ។

ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូម​អ​ញ្ញើញ​អ្នកគាំទ្រ​ទាំងអស់​មក​ចូលរួម​នៅ​ក្នុង​ការ សម្ដែង​លោត​ម៉ុង​សាយ​បំពាក់​ភ្លើង LED ដ៏​រំភើប​របស់​យើង និង​ចែករំលែក​នូវ​បទ​ពិសោធន៍​ទាំងនេះ​ទៅ​កាន់​មិត្ត​ភ័ក្ដ្រ និង​ក្រុម​គ្រួសារ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន ។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​របស់​កម្មវិធី​លោត​ម៉ុង​សាយ “ABC Roving LED Lion Dance” សូម​ធ្វើការ​តាមដាន​គេហទំព័រ Facebook របស់​ស្រា​បៀរ ABC តាម​រយៈ ៖ www.facebook.com/ABC.ExtraStoutCambodia និង Instagram ៖ @abcbeer.cambodia ។

សាវតា​ក្រុមហ៊ុន HEINEKEN កម្ពុជា
ក្រុមហ៊ុន HEINEKEN ខេ​ម​ប៊ូ​ឌា – ពី​មុន​ល្បីឈ្មោះ​ជា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​លីមីត​ធី​ត (CBL) – ជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន HEINEKEN កម្ពុជា ព្រមទាំង​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្ដរជាតិ​ធំ​ជាងគេ​មួយ​ផង​ដែរ ។ ក្រុមហ៊ុន​ចាប់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ១៩៩៤ ដែល​ជា​ការ​បណ្ដាក់ទុន​រួម​គ្នា​រវាង ក្រុមហ៊ុន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ប៊ែ​វើ​រី​លីមីត​ធី​ត និង ក្រុមហ៊ុន​ប្រូ​ហ្គ្រេ​ស​នាំ​ចូល​-​នាំ​ចេញ មុន​ក្លាយជា​ក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុង​នៅ​ឆ្នាំ ២០១៤ ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ប្រហែល ៧០០​នាក់​កំពុង​បម្រើ​ការងារ ។ ជា​ក្រុមហ៊ុន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ទូ​ទាំង​ប្រទេស​នូវ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូច​ជា ស្រា​បៀរ Heineken, Tiger, ABC អិ​ច​ស្ត្រា​ស្តោ​ត​, Anchor និង Gold Crown ជាដើម ។ បើ​យោង​តាម​ស្ដង់ដារ​អន្ដរជាតិ​កម្រិត​ខ្ពស់​ដែល​បាន​នាំ​យក​មក​ពី​ប្រទេស​ហូ​ឡង់ ដែល​ជា​ប្រភព​កំណើត​ដើម ។ និរន្ដរភាព​សម្រាប់​មនុស្ស ភព​ផែនដី និង​វិបុលភាព ត្រូវ​បាន​ប្រកាន់ខ្ជាប់​នៅ​ក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​ឆ្ពោះទៅ​កាន់ “Brew a Better Cambodia” ៕ ដោយ​សហការ