ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ សូម​ប្រសិទ្ធពរ​ជ័យ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុង​ឳ​កាស​ខួបកំណើត​គម្រប់ ៧៦ឆ្នាំ ឈាន​ចូល ៧៧​ឆ្នាំ !

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ដ៏​មង្គល​សួស្តី​ប្រសើរ​ថ្លៃថ្លា​ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ នៃ​ខួបកំណើត​គម្រប់ ៧៦ឆ្នាំ ឈាន​ចូល ៧៧​ឆ្នាំ របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ដ៏​មង្គល​សួស្តី​ប្រសើរ​ថ្លៃថ្លា​ប្រកបដោយ​សេចក្តី​សោមនស្ស​រីករាយ នៃ​ខួបកំណើត​គម្រប់ ៧៦ឆ្នាំ ឈាន​ចូល ៧៧​ឆ្នាំ របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រ​ធាប​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ​និង​ឧតុនិយម ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី​បុគ្គលិក​ទាំងអស់ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​បីបាច់​ថែរក្សា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ និង​លោក​ជំទាវ ព្រមទាំង​ក្រុម​គ្រួសារ ឱ្យ​ជួប​តែ​ភាព​ចម្រុងចម្រើន និង​សុភមង្គល ព្រមទាំង​ប្រកបដោយ​ពរ​ទាំង ៥​ប្រការ​ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ​។ ជា​ពិសេស សូម​សម្តែង​នូវ​អំណរ​សាទរ​ដោយ​ស្មោះ អស់ពីដួងចិត្ត​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី បាន​សមប្រកប​ដោយនូវ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទទួល​បាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថែម​ទៀត​ ៕ ដោយ​សហការ