
ស្ងាត់ៗដំណើរការសាងសង់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០% ហើយ
រាជធានីភ្នំពេញ, ថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ ២០២១ ៖ បន្ទាប់ពីថ្ងៃចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស…
រាជធានីភ្នំពេញ, ថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ ២០២១ ៖ បន្ទាប់ពីថ្ងៃចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស…
រាជធានីភ្នំពេញ, ថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ ២០២១ ៖ បន្ទាប់ពីថ្ងៃចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០% ហើយ នៃគម្រោងទាំងមូល ដោយពុំមានការពន្យារពេលដោយហេតុផលណាមួយឡើយ ហើយរយៈ ពេលនៃការសាងសងនេះត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាសបើកអោយ ដៃគូរពណិជ្ជកម្មនានាកក់ជួលយកទីតាំងក្នុងផ្សារដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ២០២១នេះតទៅ ។
លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បង្ហាញនូវការតាំងចិត្តរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល នៅតែបន្ត ឈរលើជំហ៊រដ៏រឹងមាំក្នុងការសម្រេចអោយបាននូវសមិទ្ធផលនៃគម្រោងសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តាមពេលវេលា និងផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធ នៅឆ្នាំ ២០២២ បើទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ ១៩ ក៏ដោយ ។
លោកបន្តទៀតថា ការតាំងចិត្តនេះមិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នោះទេ សូម្បីតែគម្រោងសំណង់ម៉លផ្សេងទៀតដូចជា ៖ ជីប ម៉ុង សែនសុខម៉ល, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង ថៅវើល៍, ជីប ម៉ុង ម៉ល ៦A នៅតែដំណើរការដូចធម្មតា ហើយសម្រេច បានលទ្ធផលដូចការរំពឹងទុក ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការ កិច្ចខំប្រឹងប្រែងនេះ ។
សូមបញ្ជាក់ផងដែរថាគម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១ នេះគឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុង ផាកលែន ២៧១ ទំហំផ្ទៃដី ៤៣ហិកតា កម្ពស់ ៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុបរបស់ផ្សារទំនើបនេះមានចំនួនរហូតដល់ ១៦ម៉ឺនម៉ែត្រការ៉េ ឯណោះ ហើយចំនួនដែលអាចជួលអោយដៃគូរពាណិជ្ជកម្មបានមាន ប្រមាណជា ៦ម៉ឺន ម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាពបែបស៊ីវិល័យរបស់ ពលរដ្ឋកម្ពុជានាពេលបច្ចប្បន្ន ៕ ដោយសហការ
ចែករំលែកព័តមាននេះ