ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ (TUBE COFFEE) សម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​ទី ១៣ «​ធ្យូ​ប​កាហ្វេ សាខា CAP»

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ (TUBE COFFEE) បាន​សម្ពោធ​ជា​ផ្លូវការ​ហាង…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ (TUBE COFFEE) បាន​សម្ពោធ​ជា​ផ្លូវការ​ហាង ធ្យូ​ប​កាហ្វេ ទី​១៣ របស់​ខ្លួន នៅ​សង្កាត់​ច្បារ​អំពៅ​២ ដែល​មានឈ្មោះ​ថា «​ធ្យូ​ប​កាហ្វេ សាខា CAP» ។ តើ​មាន​កត្តា​អ្វីខ្លះ ដែល​នាំ​ឱ្យ​ ធ្យូបកាហ្វេ​ មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​បែប​នេះ?

យោង​តាម​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ (​ម្ចាស់​ម៉ាក ធ្យូ​ប​កាហ្វេ TUBE COFFEE ​) កញ្ញា ស៊ូ មុន្នី​ពេជ្រ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ដូចនេះ​ថា អ្វី​ដែល​ធ្វើ​ឱ្យ ធ្យូ​ប​កាហ្វេ មាន​សក្តានុពល​នោះ គឺ​គុណភាព​ល្អ អនាម័យ​ខ្ពស់ សេវាកម្ម​លឿន​រហ័ស​ទាន់ចិត្ត និង​សេវាកម្ម​ដឹង​ជញ្ជូន​ផង​ដែរ រួម​បញ្ចូល​ជាមួយ​កាហ្វេ ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ នៃ​កាហ្វេ​ថ្នល់ (Iced cafe Thnol) កាហ្វេ​ឡា​តេ (Iced cafe latte) កា​ពូ​ឈី​ណូ (Iced cafe cappuccino) ទឹក​ផ្លែ​ផា​សិន​ស្រស់ (Fresh passion juice) និង​តែ​បៃតង​ទឹកដោះគោ (Milk green tea) ដែល​ជា​រសជាតិ​ល្បី​ៗ ប្រចាំ​ហាង​។

កញ្ញា ស៊ូ មុន្នី​ពេជ្រ បាន​បន្ត​ថា ៖ «​លក្ខណៈ​ពិសេស​ដែល​ធ្វើ​ឱ្យ​យើង​អាច​ពង្រីក​សាខា រហូត​ទៅ​ដល់ ១៥​សាខា​បែប​នេះ គឺ​មាន​កត្តា​ជា​ច្រើន ដូច​ជា​កត្តា​ផលិតផល គុណភាព​របស់​ផលិតផល​នីមួយ​ៗ នៅ​ក្នុង​សាខា​របស់​យើង​មាន​លក្ខណៈ​ពិសេស ដែល​ធ្វើ​ឱ្យ​អតិថិជន គាត់​ចូល​ចិត្ត​ពិសា ពេល​គាត់​ញុំ​ា​កាហ្វេ របស់​ធ្យូ​ប​មិន​ធ្វើ​ឱ្យ​ស្អា​(​ក​)​។ មួយវិញទៀត បរិយាកាស​នៅ​ក្នុង​ហាង​ធំ​ទូលាយ មើលទៅ​មិន​មាន​ភាព​ស្មុគស្មាញ និង​ភាព​ទាន់សម័យ​របស់​ហាង​នីមួយ​ៗ»​។

ដោយ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ កន្លង​មក ក្រុមហ៊ុន​ចង់​បង្កើត​ប្រ៊េ​ន​មួយ ដែល​ជា​របស់​កូន​ខ្មែរ​ផ្ទាល់​ដែល​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​អតិថិជន​គាត់​មានការ​ទទួលស្គាល់​ច្រើន ហើយ​គាត់​ចូល​ចិត្ត និង​គាំទ្រ​ផង​ដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ ក៏​មាន​បំណង​ចង់​យក​ប្រ៊េ​ន​ខ្មែរ​ទៅ​បរទេស​ផង​ដែរ ប្រសិនជា​អាច​ប្រហែលជា​នៅ​ក្នុង​ឆ្នាំ ២០២៥​។

កញ្ញា ស៊ូ មុន្នី​ពេជ្រ បាន​បន្ថែម​ថា​៖ «​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ មាន​ភាព​រីក​ចម្រើន​យ៉ាង​រហ័ស ក៏​ព្រោះ ធ្យូ​ប​កាហ្វេ មាន​អត្តសញ្ញាណ​មួយ​ដោយ​ខ្លួនឯង និង​គ្រប់​គ្នា​តែងតែ​ស្គាល់ ពី​កាហ្វេ​ល្បីល្បាញ​មួយ ឈ្មោះ​ថា កាហ្វេ​ថ្នល់ ដែល​កាហ្វេ​នេះ​ត្រូវ​បាន​ផលិត​ពី​គ្រាប់​កាហ្វេ​ល្អ ជាមួយនឹង​ទឹកដោះគោ​ខាប់ ធ្វើ​ឱ្យ​ប្រជាជន​របស់​យើង​គាំទ្រ​ច្រើន ដោយ​ដើម​ឡើយ​កាហ្វេ​ថ្នល់​នេះ គឺជា​កាហ្វេ​តាម​ចិញ្ចើមថ្នល់​នោះ​»​។

បន្ថែម​ពី​នេះ ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ ក៏​មាន​គោលដៅ បំពេញចិត្ត​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នោះ គឺ​ស្រទាប់​យុវវ័យ​តែ​ម្តង ដែល​គ្រប់​សាខា​ទាំងអស់ បាន​ផ្តល់​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ រួសរាយ​រាក់ទាក់​ពី​បុគ្គលិក​ដោយ​ពួក​គាត់​ភាគច្រើន​ជា​សិស្ស និស្សិត​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​ថ្ងៃ​សម្ពោធ​នេះ​ផង​ដែរ លោកស្រី ចាន់ សុជាតា ម្ចាស់​ហាង ធ្យូ​ប​កាហ្វេ សាខា CAP បាន​ថ្លែង​ថា ៖ ​«​ខ្ញុំ​ចូល​ចិត្ត​ញុំ​ា​កាហ្វេ ហើយ​ខ្ញុំ​តែងតែ​មក​ញុំ​ា​កាហ្វេ​នៅ​ហាង ធ្យូ​ប​ជា​ប្រចាំ​។ តាម​ពិត​ទៅ​ដើម​ឡើយ ក្នុង​ការ​ចាប់អារម្មណ៍​ចូល​ជា​សមាជិក ធ្យូ​ប​កាហ្វេ នេះ​គឺ​ដោយសារ​វា​ជា​ប្រ៊េ​ន​ដែល​បង្កើត​ឡើង​ដោយ​ខ្មែរ​យើង ហើយ​នៅ​ពេល​ខ្ញុំ​ចាប់ផ្តើម​សាក​ញ៉ាំ គឺ​មានគុណ​ភាពល្អ ហើយ​គុណភាព​គឺជា​កត្តា​សំខាន់​មួយ រួម​ជាមួយ​ផលិតផល​ដែល​ពួក​គាត់​យក​មក​ផលិត​កាហ្វេ​គឺ​ឆ្ងាញ់ មួយទៀត​នឹង​គឺ​រសជាតិ​កាហ្វេ ដែល​គ្រប់​គ្នា​តែងតែ​ស្គាល់ គឺជា​កាហ្វេ​ថ្នល់​នេះឯង​។ ម្យ៉ាងវិញទៀត បុគ្គលិក​របស់​កាហ្វេ​ធ្យូ​ប គឺ​រួសរាយ​រាក់ទាក់ រីឯ​តំលៃ​ក៏​សមរម្យ ទើប​បណ្តាល​ឱ្យ​ចិត្ត​ខ្ញុំ​ប្រែក្លាយ​ពី​អតិថិជន​ទៅ​ជា​ម្ចាស់​ហាង​មួយ​ក្នុង​ចំណោម​ហាង​កាហ្វេ​ធ្យូ​ប របស់​ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ​»​។

លោកស្រី ចាន់ សុជាតា បន្ថែម​ថា លោកស្រី​បាន​ជឿជាក់​លើ​ហាង ធ្យូ​ប​កាហ្វេ ដោយសារ​ជា​ប្រ៊េ​ន​ក្នុងស្រុក ម្យ៉ាងវិញទៀត​លោកស្រី​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា បាន​ទទួលស្គាល់​ប្រ៊េ​ន​របស់​ខ្មែរ​យើង​ច្រើន ទាំង​គុណភាព និង​ម៉ាក​សញ្ញា មិនមែន​ថាឱ្យ​តែ​ផលិតផល​ក្នុងស្រុក​យើង​ត្រូវ​តែ​គាំទ្រ​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​គុណភាព​ផង​ដែរ​។ ដូចនេះ ធ្យូ​ប​កាហ្វេ មានគុណ​ភាពល្អ ហើយ​អាច​ប្រកួតប្រជែង ជាមួយ​ផលិតផល​ក្រៅ​ស្រុក​បាន​។
សម្រាប់​អតិថិជន​អាច​ស្វែងរក ធ្យូ​ប​កាហ្វេ សាខា CAP នេះ​តាម​រយៈ​អាសយដ្ឋាន ផ្ទះ​លេខ ៥៧០ AEO ផ្លូវ ១ សង្កាត់ ច្បារ​អំពៅ​២ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន ធ្យូ​ប​កាហ្វេ គឺជា​ម៉ាក​យីហោ​ខ្មែរ ដែល​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ខ្មែរ ៣ រូប ក្នុង​នោះ​រួម​មាន កញ្ញា ស៊ូ មុន្នី​ពេជ្រ លោក ឃ​ន ឈុ​ន​ដា​រ៉ា និង​លោក ឡាយ បុ​ណ្ណា​វឌ្ឍន៍ ដោយ​អ្នក​ទាំង​បី មាន​ចំណូលចិត្ត​ញុំ​ា​កាហ្វេ​ដូច​គ្នា ហើយ​ពួក​គាត់​ទាំង​បី​មាន​ក្តី​ស្រមៃ​រួម​គ្នា​ផង​ដែរ តាំងពី​កុមារភាព គឺ​ចង់​បើកហាង​កាហ្វេ​ជា​របស់​កូន​ខ្មែរ ដែល​ឈានមុខ​គេ​មួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួក​គាត់​ទាំង​បី​ក៏​មាន​មហិច្ឆតា ក្នុង​ការ​នាំ​យក​យីហោ​មួយ​នេះ ទៅ​ប្រកួតប្រជែង​ជាមួយនឹង​ម៉ាក​បរទេស​ផង​ដែរ​។ ចក្ខុវិស័យ​របស់​ធ្យូ​ប​កា​ហ្វ គឺ​ធ្វើ​ឱ្យ​កាហ្វេ​ឈានមុខ​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជុំវិញ​សកលលោក​៕ ដោយ​សហការ