ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Samsung នឹង​ធ្វើឱ្យ​ភ្ញាក់​ផ្អើល​សម្រាប់​គ្រួសារ​ទាន់សម័យជាមួយនិងទូទឹកកក​ និ​ងម៉ាស៊ីន​បោក​​ខោអាវ​ ក្នុងពេល​ឆាប់ៗនេះ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ Samsung គឺជា​ម៉ាកផលិតផលបច្ចេក​វិជ្ជា​​នាំមុខគេ​មួយ​ក្នុង​ពិភពលោក បានខិតខំ​បង្កើត​បច្ចេក​វិជ្ជាថ្មីៗ​ដែលនាំមក​ជូន​នូវអ្វីដែល​កាន់តែ​ប្រសើរ​អស្ចារ្យ និងអត្ថប្រយោជន៍​កាន់តែ​ច្រើន សម្រាប់អ្នកប្រើ​ប្រាស់ និងបរិ​ស្ថាន ដូចក្នុង​ពេលនេះ Samsung កំពុងដាក់​បញ្ចេញនូវទូ​ទឹក​កកថ្មី Samsung Showcase និង​ម៉ាស៊ីនបោក​ខោអាវ ww 9000 ដែលនឹងមក​ដល់ប្រទេស​កម្ពុជា​ក្នុង​

​រាជ​ធានីភ្នំពេញ ៖ Samsung គឺជា​ម៉ាកផលិតផលបច្ចេក​វិជ្ជា​​នាំមុខគេ​មួយ​ក្នុង​ពិភពលោក បានខិតខំ​បង្កើត​បច្ចេក​វិជ្ជាថ្មីៗ​ដែលនាំមក​ជូន​នូវអ្វីដែល​កាន់តែ​ប្រសើរ​អស្ចារ្យ និងអត្ថប្រយោជន៍​កាន់តែ​ច្រើន សម្រាប់អ្នកប្រើ​ប្រាស់ និងបរិ​ស្ថាន ដូចក្នុង​ពេលនេះ Samsung កំពុងដាក់​បញ្ចេញនូវទូ​ទឹក​កកថ្មី Samsung Showcase និង​ម៉ាស៊ីនបោក​ខោអាវ ww 9000 ដែលនឹងមក​ដល់ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ។

ទូទឹក​កក Samsung Showcase ត្រូវបានផលិត​ឡើងជាមួយ​ការរចនាច្នៃប្រឌិត​ថ្មីរបស់ខ្លួន ក្នុងការបំពេញ​នូវអ្វីដែលអ្ន​កប្រើចង់បាន ពីព្រោះ​យើងដឹងថា ពួកគាត់ចង់បានអ្វីដែល​រហ័សដោយមិន​ចាំបាច់​ចំណាយពេលច្រើន ដើម្បីស្វែងរករបស់​នៅពេលបើក​ទូ​ទឹកកក ហើយនេះ​ជាចម្លើយដែល​ផ្នែកខាង​ក្នុងរបស់ទូ​ទឹកកក​ មានភាពឆ្លាតវៃ ដោយត្រូវបាន​បែងចែក ដែលមាន២ស្រទាប់​នៃទ្វារ ដែលផ្នែក Showcase សម្រាប់ដាក់​របស់ញុំា ដែលត្រូវការជាញឹកញាប់​ ដូចជាភេសជ្ជៈ​ជាដើម ចំណែកឯផ្នែក InnerCase វិញ គឺសម្រាប់​ទុក​ដាក់គ្រឿង​ផ្សំផ្សេងៗដែលទុក​បានយូរ ។

ក្រៅពីនេះ វាក៏មានលក្ខណៈ​ពិសេសដូចជា ICE &  Water Dispenser ដែលផ្តល់នូវវិធីដ៏​សាមញ្ញ ដើម្បី ទទួលបានភាព​ត្រជាក់ ដូច្នេះ​អ្នកអាចរីករាយជាមួយ​ចំណុចនេះ​បានគ្រប់ពេលវេលា ។ អ្វីដែលកាន់តែ​អស្ចារ្យនោះ គឺ Smart Digital Inverter Technology ដែល​បានបំពាក់នៅក្នុងទូ​ទឹកកក​នេះ ដែលធ្វើប្រសិទ្ធភាព​ថាមពលកាន់តែ​ប្រសើរឡើង និងដំណើរការ​ភាព​ត្រជាក់​​
អា​ចប្រែប្រួល​ដោយ​ស្វ័យប្រវត្តិនៃសម្ពាធល្បឿនខ្យល់​7​RPM ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការនៃ​ភាព​ត្រជាក់ ។

ចំពោះម៉ាស៊ីនបោក​ខោអាវ Samsung ww 9000 វិញ ត្រូវបានគេហៅថា ជាអ្នកបោកគក់ឆ្លាត​វៃ បានផលិតឡើង​ដោយរួមបញ្ចូល​គ្នាជាមួយ​ការរចនាដ៏ប្រណីត​ឆើតឆាយ ដែលនិយាយ​ដោយស្មោះថា វាពិតជាសមឥត​ខ្ចោះសម្រាប់គេហដ្ឋាន​ទំនើបរបស់លោកអ្នក។ ម៉ាស៊ីន​បោកខោអាវ Samsung ww 9000 ភ្ជាប់មកជាមួយនូវ​ចំណុចទំនាក់ទំនង​ជាមួយវិញ្ញាណនៃអ្នក​ប្រើប្រាស់ និងការបោក​គក់ដ៏​ឆ្លាតវៃ ។ ហើយវា​ត្រូវបានគេជឿយ៉ាងមុតមាំថា វានឹងផ្លាស់ប្តូរបទពិសោធន៍​វិធីបោកខោអាវ ដោយមិនទាន់និយាយថា អ្នកនឹង ភ្ញាក់​ផ្អើល​ជាមួយនឹង​លក្ខណៈពិសេសៗ ដូចជាម៉ូដរចនា​ឆើតឆាយយ៉ាង​សាមញ្ញដែលបានរៀបរាប់​ខាង លើជាមួយ​ភាពងាយ​ស្រួល​នៃការ​បញ្ជានៅលើអេក្រង់ Touch Screen ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើស និងការកំណត់។ ពិតជាពិសេសជាមួយបច្ចេកវិជ្ជា ecobubble ដែលអាចបោកត្រជាក់ ពិតជា អាចជួយសន្សំថាមពលខ្ពស់។ នៅមានលក្ខណៈពិសេសជាច្រើនដូចជាសម្លេងស្ងាត់ កម្រិតរំញ័រតិច ប៉ុន្តែផ្តល់​ជូនលទ្ធ​ផលខ្ពស់ និងអ្វីជាច្រើន​បន្ថែមទៀត។

ផលិតផលទំាង២នេះ នឹងមានដាក់លក់ជាផ្លូវការក្នុង​ពេលឆាប់ៗនេះ នៅប្រទេសកម្ពុជា ដូច្នេះសូមរង់ចាំទំាងអស់គ្នា​ដើម្បីទទួល​យកបទ​ពិសោធន៍ប្រើប្រាស់នៃ​ផលិតផលបច្ចេក​វិជ្ជាច្នៃប្រឌិតដ៏អ​ស្ចារ្យមិនគួរឱ្យ​ជឿពី Samsung សម្រាប់ជីវិត និងគ្រួសារ​ទាន់​សម័យ​របស់អ្នក។