ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុ​ី​រ៉​ង់​ឱ្យ​៨០​លាន​ដុល្លារ​ភ្លាម អ្នក​ណា​ដែល​បញ្ជូន​លោកត្រាំ ទៅ​ជួប​យមរាជ

4 ឆ្នាំ មុន

ប្រទេសអ៊ីរ៉ង់ ៖ ក្រោយ​ពេល​ផ្តាច់​ជីវិត​​​លោក​ឧ​ត្ដមសេនីយ៍ ​កា​សេ​ម ​សូឡី​ម៉ា​នី អ៊ី​រ៉​ង់ ​បាន​ប្រកាស​ផ្ដល់​​រង្វាន់​៨០​លាន​ដុល្លារ ដល់​ជន​ណា​ដែល​អាច​ផ្តាច់​យក​ជីវិត​​លោក​ដូ​ណា​ល់​ ត្រាំ ​បាន​។…

ប្រទេសអ៊ីរ៉ង់ ៖ ក្រោយ​ពេល​ផ្តាច់​ជីវិត​​​លោក​ឧ​ត្ដមសេនីយ៍ ​កា​សេ​ម ​សូឡី​ម៉ា​នី អ៊ី​រ៉​ង់ ​បាន​ប្រកាស​ផ្ដល់​​រង្វាន់​៨០​លាន​ដុល្លារ ដល់​ជន​ណា​ដែល​អាច​ផ្តាច់​យក​ជីវិត​​លោក​ដូ​ណា​ល់​ ត្រាំ ​បាន​។

ក្នុង​ឱកាស​នៃ​ពិធី​បុណ្យសព​ឧត្ដមសេនីយ៍​រូប​នោះ ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បណ្ដា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ផ្លូវការ​របស់​រដ្ឋ​​បាន​ថ្លែង​ថា ពលរដ្ឋ​អ៊ីរ៉​ង់​ម្នាក់​ៗ​នឹង​រៃ​ប្រាក់​គ្នា ម្នាក់​១​ដុល្លារ ជា​ប្រាក់​​សម្រាប់​ផ្ដល់​ជា​រង្វាន់​ដល់​ជន​ណា​ដែល​អាច​យក​ជីវិត​​​លោក​​ប្រធានាធិបតី​អា​មេ​រិ​ក បាន​។

ពួក​គេ​បន្ត​ថា ​អ៊ីរ៉​ង់​មាន​ប្រជាជន​៨០​លាន​នាក់​។ តាម​ចំនួន​ប្រជាជន​នេះ យើង​ចង់​ប្រមូលប្រាក់​ឲ្យ​បាន​៨០​លាន​ដុល្លារ សម្រាប់​ជា​រង្វាន់​ដល់​អ្នក ឬ​បណ្ដា​អ្នក​ដែល​អាច​ផ្តាច់​ជីវិត​​លោក​​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ​ត្រាំ​ បាន​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ