ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច និង​កាន់កា.ប់​អាវុធ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ចៅក្រម​សម្រេច​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ប្លន់​យក​ប្រាក់ និង​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ប្លន់​យក​ប្រាក់ និង​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ឈ្មោះ លោក ភិន រតនៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤​កន្លះ បម្រើ​ការងារ​នៅ​ការិយាល័យ​ទី​៥ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ ជនសង្ស័យ​ឈ្មោះ ភិន រតនៈ និង​មន្ត្រី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​៣​នាក់​ទៀត បាន​ជិះ​រថយន្ត​ម៉ាក​អាល់​ហ្វា​ត​មួយ​គ្រឿង នឹង​ម៉ូតូ​ណៃ​ហត​មួយ ទៅ​ឈប់​នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ។ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ភិន រតនៈ បាន​ដក​អាវុធ​ខ្លី​បាញ់​ឡើង​លើ​ចំនួន​១​គ្រាប់ និង​បញ្ជា​ឲ្យ​គូកន​ទៅ​យក​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​៣.២០០​ដុល្លារ​អា​មេ​រិ​ក និង​លុយ​ចំនួន​២៨​ម៉ឺន​រៀល ព្រមទាំង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​១​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង ប្តឹង​ជនសង្ស័យ និង​គូកន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ និង​បាន​រាយការណ៍​ជូន​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ជា​អង្គភាព​របស់​គេ ដើម្បី​ឲ្យ​យក​កូនចៅ​ទៅ​ចាត់ការ​តាម​ពាក្យបណ្តឹង ។ ប៉ុន្តែ​ដោយ​យោង​ទៅ​លើ​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ទើប​មាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​បញ្ជូន​ជនសង្ស័យ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​វិញ ។

តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រឿង​ដំបូង​ផ្តើម​ចេញពី​ជន​រង​គ្រោះ​បាន​យក​រូបភាព​រូបគេ​កំពុង​ជក់​ថ្នាំ​ញៀន ទៅ​បង្ហោះ​ចែកចាយ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​បណ្តាល​ឲ្យ​រូបគេ​មានការ​ខឹងសម្បារ ហើយ​ក៏​នាំ​គូកន​ទៅ​ដល់​មុខ​ផ្ទះ និង​បាន​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់ គំរាម​ជន​រង​គ្រោះ​ដក ហូត​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​មែន ចំណែក​លុយ​មិន​បាន​យក​ទេ ។

ទោះជា​យ៉ាងណា​ក្តី​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​ម ហា​ផ្ទៃ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។

នៅ​សាលាដំបូង​តំណាង​អយ្យការ​បាន​បើក​ការ​សាកសួរ នឹង​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ​ពី​បទ​.​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ រួច​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ