ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លឹង​មើល​សាច់ដុំ​យោធា​អ៊ី​រ៉​ង់​ដែល​ហ៊ាន​គំរាម​វាយប្រហារ​អា​មេ​រិ​ក

4 ឆ្នាំ មុន

តើ​អ៊ី​រ៉​ង់​មាន​សាច់ដុំ​យោធា​ប៉ុណ្ណា​ទើប​ហ៊ាន​ព្រមាន​សងសឹក​អា​មេ​រិ​ក បន្ទាប់​ពី​អា​មេ​រិ​កបាន​បាញ់​សម្លាប់មេបញ្ជាការ​មាន​ឥ​ទ្ឋិ​ពល​របស់​ខ្លួន​នៅ​លើ​ទឹកដី​អ៊ី​រ៉​ង់​រួច​មក? យោង​តាម​ឯកសារ​បរទេស​មួយ​បង្ហាញ​ថា​សាច់ដុំ​យោធា​របស់​អ៊ី​រ៉​ង់​មិនធម្មតា​ឡើយ ខ​ណៈដែល​ប្រទេស នេះ​មាន​យន្តហោះ​រហូត​ដល់​ជាង​៥០៩​គ្រឿង​ដោយ​ក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​ជាង​១៤២ ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ចំនួន​១២៦ រថក្រោះ​ធន​ប្រ​យុ​ទ្ឋ​ចំនួន ជាង ១៦៣៤ គ្រឿង…

តើ​អ៊ី​រ៉​ង់​មាន​សាច់ដុំ​យោធា​ប៉ុណ្ណា​ទើប​ហ៊ាន​ព្រមាន​សងសឹក​អា​មេ​រិ​ក បន្ទាប់​ពី​អា​មេ​រិ​កបាន​បាញ់​សម្លាប់មេបញ្ជាការ​មាន​ឥ​ទ្ឋិ​ពល​របស់​ខ្លួន​នៅ​លើ​ទឹកដី​អ៊ី​រ៉​ង់​រួច​មក?

យោង​តាម​ឯកសារ​បរទេស​មួយ​បង្ហាញ​ថា​សាច់ដុំ​យោធា​របស់​អ៊ី​រ៉​ង់​មិនធម្មតា​ឡើយ ខ​ណៈដែល​ប្រទេស នេះ​មាន​យន្តហោះ​រហូត​ដល់​ជាង​៥០៩​គ្រឿង​ដោយ​ក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​ជាង​១៤២ ឧ​ទ្ឋ​ម្ភា​គ​ចក្រ​ចំនួន​១២៦ រថក្រោះ​ធន​ប្រ​យុ​ទ្ឋ​ចំនួន ជាង ១៦៣៤ គ្រឿង រថពាសដែក​ជាង​២៣៤៥​គ្រឿង កាំភ្លើង​ធំ​ចំនួន ២១២៦​គ្រឿង និង​កង​នាវា​ជិត ៤០០​គ្រឿង​។

ផ្អែក​តាម​ឯកសារ​នេះ ប្រទេស​អ៊ី​រ៉​ង់​មាន​សាច់ដុំ​យោធា​ខ្លាំង​មិនធម្មតា​ឡើយ​ក្នុង ចំណោម​ប្រទេស​នៅ លើពិភពលោក​។ តាម​ការ​ចំណាត់ថ្នាក់​នោះ​គឺ​ប្រទេស​នេះ​មាន​កម្លាំងយោធា​ខ្លាំង​ក្នុង​ចំណោម ប្រទេស​៣០​នៅ​លើ​ពិភពលោក​។

ឯកសារ​នោះ​ក៏​បាន​បង្ហាញ​ថា​លុយ​សម្រាប់​វិស័យ​ការពារ​ប្រទេស​របស់​អ៊ី​រ៉​ង់​មាន​ចំនួន​៦៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ប្រទេស​នេះ​មាន​យោធា​ចំនួន​៨៧៣០ ០០០ នាក់​ផង​ដែរ​។

អ៊ី​រ៉​ង់​បាន​ព្រមាន​សង​សឹង​ទៅ​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​វិញ បន្ទាប់​ពី​មេទ័ព​កំពូល​របស់​ខ្លួន​ត្រូវ​បាន អា​មេ​រិ​ក​បាញ់​សម្លាប់​។

ចាំ​មើ​លត​ទៀត​ថា​តើ​ជម្លោះ​រវាង​អា​មេ​រិ​ក ​និង​អ៊ី​រ៉​ង​ន់​នឹង​ឆាបឆេះ​ខ្លាំង​ដល់​កម្រិត​ណា​។ បើសិនជា​អ៊ី​រ៉​ង់ ហ៊ាន​វាយប្រហារ​អា​មេ​រិ​ក​មែន​នោះ អា​មេ​រិ​ក​ក៏​បាន​ព្រមាន​វិញ​ថា​នឹង​វាយប្រហារ​អ៊ី​រ៉​ង់​កាន់តែ​ធ្ងន់​ជាង​មុន ​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ