ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហរ​ខុស​គេ យ៉េ​យ៉េ ឡើង​កូដ​មិន​ចំណាយ​​ប្រាក់​ប្តូរ​ភេទ​បំប៉ន​ប្រុស​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំហរ​តារា​ភេទ​ទី​៣ មួយ​ចំនួន​រមែង​តែង​ស្រមៃ​ថា ថ្ងៃ​ណាមួយ មាន​លុយកាក់ ការងារ​រីក​ចម្រើន សុទ្ធតែ​នាំ​គ្នា​ប៉ង វះកាត់​ភេទ​ពី​ប្រុស​ទៅ​ស្រី មិន​ខ្លាច​ម្ជុល​កាំបិត​ឡើយ…

រាជធានី​ភ្នំពេញ ៖ ជំហរ​តារា​ភេទ​ទី​៣ មួយ​ចំនួន​រមែង​តែង​ស្រមៃ​ថា ថ្ងៃ​ណាមួយ មាន​លុយកាក់ ការងារ​រីក​ចម្រើន សុទ្ធតែ​នាំ​គ្នា​ប៉ង វះកាត់​ភេទ​ពី​ប្រុស​ទៅ​ស្រី មិន​ខ្លាច​ម្ជុល​កាំបិត​ឡើយ ។ ចំណែក​កញ្ញា យេ​យេ ដែល​កំពុង​ល្បីឈ្មោះ​ក្នុង​ចង្កោម​សិល្បៈ បាន​តាំង​ជំហរ​ផ្សេង ដោយ​នាង​បាន​កែ​ដើមទ្រូង​រួចរាល់ តែ​មិន​ចំណាយ​ប្រាក់​ប្តូរ​ភេទ​បំប៉ន​ប្រុស​ៗ​ឡើយ គិត​ថា ជា​ការ​ខាត អត់​បានការ​។

កញ្ញា យេ​យេ ដែល​មានឈ្មោះ​ពិត​ថា ឃ្លោក មក​រា បាន​រៀបចំ​ពិធី​ខួបកំណើត​ធំ​មួយ ក្រោម​វត្ត​មាន​តារា​ល្បី​ៗ​ចូលរួម​កន្លង​ទៅ​នេះ​។ កញ្ញា​បាន​តស៊ូ​ក្នុង​ពិភព​សិល្បៈ​មិនធម្មតា​នោះ​ទេ ត្រូវ​រង​ពាក្យ​ពេបជ្រាយ​ជា​ច្រើន មុន​ពេល​បាន​ឈ្មោះ​បោះ​សំឡេង​នា​សព្វថ្ងៃ​។

យេ​យេ ដែល​និយាយ​អួល​ដើម​.​ក​នា​ថ្ងៃកំណើត​ថា នាង​តស៊ូ​គ្រប់​ជំហាន​ក្នុង​សិល្បៈ ដើរ​សម្តែង​គ្រប់​ទិស​ទី ចង់​គ្រប់​ក្លិប​យក​លុយ​ចិញ្ចឹម​ខ្លួន មើល​ម្តាយ​ឈឺ និង​ឪពុក​។ ទីបំផុត​ម្តាយ​បាន​ចាកចោល​ហើយ ពេល​នេះ​នាង​មាន​អ្វី​ប្រសើរ​ខ្លះ​ចង់​តបស្នង​សងគុណ ក៏​មិន​បាន​ឡើយ បាន​ត្រឹមតែ​ឱប​ធាតុ​យំ​ស្រណោះ​។

ចំពោះ​រឿង​សួរ​ថា ម៉េច​មិន​វះកាត់​ប្តូរ​ភេទ​ទៅ​ជា​ស្រី​តែ​ម្តង នាង​យល់​ថា គួរតែ​មិនបាច់​នោះ​ទេ​។ យក​លុយ​១​ម៉ឺន​ដុល្លារ​ទៅ​វះកាត់​ប្រឆាំង​ធម្មជាតិ មិន​គួរ​ចំណាយ​នោះ​ទេ​។ ទុក​លុយ​ទៅ​បង្កើត​មុខរបរ​មួយ​ជួយ​ឱ្យ​យើង​រីក​ចម្រើន ហើយ​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ផ្សេង​ៗ​។

យេ​យេ ថា ណាមួយ​កាត់​ចោល​ទៅ​ជា​ស្រី​មែន តែ​ដូច​ជា​របស់​រុក្ខជាតិ​គ្មាន​បានការ​អ្វី​នោះ​ទេ​។ បាន​តែ​បំប៉ន​ប្រុស​ៗ​អត់​ប្រយោជន៍​ធ្វើ​ឱ្យ​ខាតបង់ បើ​រឿង​មាន​កូនចៅ​ដឹង​ថា អត់​ទៀត​ចឹ​ង​ទុក​ដដែល​ទៅ​ល្អ​ជាង​។ មាន​លុយ​ធ្វើ​បែប​នេះ ទុក​ធ្វើ​ផ្ទះ​ឱ្យ​កាន់តែ​សមរម្យ ទើប​ប្រសើរ​កុំឱ្យ​គេ​ថា អត់​គំនិត​។

យ៉េ​យ៉េ បាន​បង្ហាញ​អារម្មណ៍​តូចចិត្ត និង​បង្ហូរទឹកភ្នែក​ដោយ​នាង​បាន​រៀបរាប់​ថា នាង​ពិតជា​ចង់​ឱ្យ​អ្នក​ម្ដាយ​របស់​នាង​បាន​មក​ឈរ​នៅ​ទី​នេះ មើល​ពី​សមិទ្ធផល​ជោគជ័យ​ដែល​នាង​បាន​ខំប្រឹង​ប្រែង​រហូត​មក​ទល់​សព្វថ្ងៃ ក្រោយ​ជម្នះ​ពី​ពាក្យ​ថា ជា​ខ្ទើយ​ឥត​តម្លៃ បាន​ក្លាយជា​មនុស្ស​ដែល​មាន​​គេ​ទទួលស្គាល់ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​រហូត​រក​ប្រាក់​ចំណូល​បាន​ផ្គត់ផ្គង់​ជីវ​ភាព​បាន​គ្រប់គ្រាន់​។ ជា​ពិសេស​នាង​ចង់​មើលថែ​ម្ដាយ​ផ្ដល់​គ្រប់យ៉ាង ដើម្បី​តបស្នង​សងគុណ​ដល់​ម្ដាយ​នាង ដែល​គាត់​តែងតែ​ជា​កម្លាំង​ជម្រុញ និង​លើកទឹកចិត្ត ការពារ​នាង​ពី​ពាក្យ​សម្ដី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ​ដែល​ធ្លាប់​បាន​មើលងាយ​នាង​។

ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ បន្ទាប់​ពី​នាង​មាន​អ្វី​ៗ​គ្រប់យ៉ាង​នៅ​ក្នុង​ដៃ អ្នក​ម្ដាយ​របស់​នាង​បែរជា​ចាក​ចោល​នាង​ដោយសារ​តែ​ជំងឺ​រយៈពេល​៥​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​នាង​គ្មាន​ឱកាស​បាន​បំពេញ​ក្ដី​សុខ​តួនាទី​ជា​កូន​ល្អ និ តបស្នង​សងគុណ​ចំពោះ​គាត់​ឱ្យ​អស់ពី​លទ្ធភាព​នៅឡើយ​។

មិនតែប៉ុណ្ណោះ យ៉េ​យ៉េ ក៏​បាន​ផ្ដាំផ្ញើ​ទៅ​ដល់​កូន​ៗ​គ្រប់​រូប ឱ្យ​យក​ពេលវេលា​ថែទាំ​ឪពុក​ម្ដាយ​ឱ្យ​បាន​ល្អ និង​ព្យាយាម​សងគុណ​ឪពុក​ម្ដាយ​បន្តិចបន្តួច​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន កុំឱ្យ​ហួសពេល​ដូច​ជា​រូប​នាង​។ នេះ​គឺជា​រឿង​ដ៏​គួរ​ឱ្យ​កោតសរសើរ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​អ្នក​កំប្លែង​ស្រី​​មាឌធំ ភេទ​ទី​៣ ដែល​ធ្លាប់តែ​បង្ករ​ភាព​សប្បាយ​រីករាយ​ដល់​ទស្សនិកជន ឥឡូវនេះ​អ្នក​ច្បាស់​ជា​ជ្រាប​ហើយ​ថា តារា​រូប​នេះ​មានការ​តស៊ូ និង​លំបាក​កម្រិត​ណា​នោះ​ទេ ទម្រាំ​នាង​មាន​ថ្ងៃនេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ