រាជធានីភ្នំពេញ ៖ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អេប្រាធីហ្វ៊ូដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់តាមស្តង់ដាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមមកពីសហរដ្ឋអាមេរិក ។
ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា «ហ្វ្រ៊ូតាទី» ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុកចំនួន ៣ប្រភេទ រួមមាន៖ រសជាតិផ្លែព្រីង រសជាតិស្វាយ-អំបិល និងរសជាតិអម្ពិល-ហិរ ។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទទួលបានស្តង់ដាសុវត្ថិភាព និងគុណ ភាពម្ហូបអាហារអន្តរជាតិដូចជា ៖ GMP, HACCP, BRC, HALAL និងស្តង់ដាជាច្រើនទៀតដើម្បីធានា និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន ។
ដោយមើលឃើញពីសក្តានុពលនៃការទទួលទានផ្លែឈើ និងការលើកស្ទួយផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ្វ្រ៊ូតាទី នេះ ត្រូវបានស្រាវជ្រាវឡើងដោយការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែពាក់ព័ន្ធទៅនឹងរសជាតិផ្លែឈើ វត្ថុធាតុដើម និងគុណភាពក្នុងការរក្សាទុក ដែលការផលិតឡើងសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធ ដោយផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការបរិភោគ គុណភាព និងចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ប្រជាជនខ្មែរ ។
លោក អរុណ ចនសុន ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបានមានប្រសាសន៍ថា «លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលបង្កើតនូវផលិតផលស្ករគ្រាប់រសជាតិថ្មីប្រកបដោយភាពជោគជ័យ ដើម្បីឲ្យអ្នកទទួលទានទទួលបានបទពិសោធន៍នៃការញ៉ាំដ៏រីករាយ» ។ លោកសង្ឃឹមថា ប្រជាជនខ្មែរនឹងងាកមកគាំទ្រផលិតផលស្ករគ្រាប់ដែលផលិតនៅក្នុងស្រុកកាន់តែច្រើន។
ចំពោះស្ករគ្រាប់ ហ្វ្រ៊ូតាទី រសជាតិព្រីង គឺមានលក្ខណៈពិសេស និងប្លែកមិនធ្លាប់មានពីមុនមក ដោយយើងធ្លាប់តែបរិភោគក្នុងទម្រង់ជាផ្លែឈើស្រស់ តែពេលនេះយើងអាចបង្កើតស្ករគ្រាប់រសជាតិផ្លែព្រីងដែលអាចញ៉ាំបានគ្រប់រដូវកាល ។ ស្ករគ្រាប់ ហ្វ្រ៊ូតាទី ព្រីងនេះ គឺមានរសជាតិជូរផ្អែម និងមានក្លិនយ៉ាងប្រហើររបស់ផ្លែព្រីងស្រស់ៗ ។
ចំណែកស្ករគ្រាប់ ហ្វ្រ៊ូតាទី រសជាតិ ស្វាយ-អំបិល វិញ ក៏មានលក្ខណៈប្លែកផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគស្វាយខ្ចីជាមួយនឹងអំបិលទៅជាស្ករគ្រាប់ដែលអាចញ៉ាំបានគ្រប់ពេលវេលា ។ ក៏ដូចគ្នាដែរស្ករគ្រាប់ ហ្វ្រ៊ូតាទី ស្វាយ-អំបិលនេះ មានរសជាតិជូរផ្អែម និងប្រៃតិចៗ រួមផ្សំជាមួយនឹងក្លិនផ្លែស្វាយខ្ចីយ៉ាងក្រអូបគួរឲ្យចង់ញ៉ាំស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ ។
បន្ថែមពីនេះទៀតស្ករគ្រាប់ ហ្វ្រ៊ូតាទី រសជាតិអម្ពិលហឹរ ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ គឺវាផ្សំឡើងពីផ្លែអម្ពិលទុំលាយជាមួយម្ទេស ដែលមានរសជាតិជូរផ្អែម និងហឹរតិចៗឆ្ងាញ់គួរឲ្យចង់ទទួលទាន ។
ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ្វ៊ូដ (ខេមបូឌា) បានធ្វើការដាក់លក់ជាផ្លូវការនូវផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុក និងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ ហ្វ្រ៊ូតាទី នេះបានយ៉ាងងាយស្រួលនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ។
សូមសាកល្បងទទួលទានស្ករគ្រាប់ដែលមានរសជាតិថ្មីនិងប្លែកទាំងនេះ ដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល ។ សូមទំនាក់ទំនងមកលេខ 087 300 040 ដើម្បីទទួលបានព័ត៌មានបន្ថែមពីផលិតផលរបស់ អេប្រាធីហ្វ៊ូដ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ