ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​មក​លេង​ក្រុង​កំពង់ចាម​ថ្ងៃ​ឆ្លង​ឆ្នាំ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នា​ល្ងាច​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ដងផ្លូវ​មាត់ទន្លេ​និង​សួនច្បារ​ក្រុង​កំពង់ចាម គេ​សង្កេត ឃើញ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​ដើរ​កម្សាន្ត​លេង​ច្រើន​កុះករ​ក្នុង​ឱកាស​ថ្លៃ​ឆ្លង​ឆ្នាំ​សកល​ដើម្បី​ឈាន​ចូល​ឆ្នាំ​ថ្មី ២០២០​។…

ខេត្តកំពង់ចាម ៖ នា​ល្ងាច​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ដងផ្លូវ​មាត់ទន្លេ​និង​សួនច្បារ​ក្រុង​កំពង់ចាម គេ​សង្កេត ឃើញ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​ដើរ​កម្សាន្ត​លេង​ច្រើន​កុះករ​ក្នុង​ឱកាស​ថ្លៃ​ឆ្លង​ឆ្នាំ​សកល​ដើម្បី​ឈាន​ចូល​ឆ្នាំ​ថ្មី ២០២០​។ ជាមួយ​នោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​យក​ម្ហូបអាហារ​មក​ស្រស់ស្រូប​ជុំ​គ្នា ដើម្បី​មើល​ទិដ្ឋភាព​នៃ​ការ​បាញ់​កាំជ្រួច​ទៅ​លើ​អាកាស​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ផង​ដែរ​។

លោកអុឹង ឡាក់​ស័​រ អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​ថា លោក​និង​កូន​ៗ​ជា​ច្រើន​នាក់​រួម​នឹង​សាច់ញាតិ​ចំនួន​៤​រថយន្ត​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ឆ្ពោះ​មក​លេង​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា ដោយ​បានឃើញ​ទិដ្ឋភាព​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មក​លេង​ពី​គ្រប់​ទិស​ទី​។

លោក​អុឹង ឡាក់​ស័​រ ប្រាប់​បន្ត​ថា ពេល​ដែល​គាត់​បាន​ឈាន​ជើ​មក​លេង​នៅ​មាត់ទន្លេ​មាន​ខ្យល់អាកាស​បរិសុទ្ធ​ធ្វើ​ឱ្យ​អារម្មណ៍​ដែល​ចង្អៀត​ចង្អុល​ត្រូវ​បាន​រសាយ​អស់ ។ សួនច្បារ​នៅ​តាម​មាត់ទន្លេ​ក្រុង​កំពង់ចាម ពី​១​អាណត្តិ​ទៅ​១​អាណត្តិ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ខិតខំ​កសាង​អោយ​កាន់តែ​មាន​សោភ័ណ​ភាព​ពិសេស​គឺ​មាន​កន្លែង​សម្រាប់​អង្គុយ​លេង​លំហែកាយ ។ នៅ​ពេលទំនេរ​គាត់​តែងតែ​នាំ​កូនចៅ​មក​លេង​នៅ​ក្រុង​កំពង់ចាម នេះ​ជា​ញឹកញាប់​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ​ពេល​ដែល​មនុស្ស​ម្នា​មក​លេង​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​ច្រើន​កុះករ​ប៉ុន្តែ​បើ​ក្រឡេក​មើលទៅ​បង្គន់​អនាម័យ ហាក់បីដូចជា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នោះ​ទេ​ហើយ​ក៏​សូម​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​កសាង​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចៀសវាង​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​។

លោក​ស៊ា​ន សុ​គុណ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រុស​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក​លោក​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត បាន​ឲ្យ​ស្ថាប័ន​មន្ទីរ​នានា​នៅ​ជុំវិញ​ខេត្ត​រៀបចំ​តាំង​ភ្លើង​លម្អ​ដើម្បី​អបអរ សាទរ​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី និង​ទិវា​បុណ្យ​ជាតិ​៧​មក​រា​ផង​ដែរ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​បន្ត​ថា នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី​២០២០ មនុស្ស​ម្នា​ដែល​មក​កម្សាន្ត​លេង​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នៅ​មាត់ទន្លេ​ក្រុង​កំពង់ចាម មានការ​ថមថយ​ជាង​ឆ្នាំទៅ​បន្តិច​។​ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​របស់​លោក​វិញ ដោយ​ប្រ​មោ​ល​ឃើញ​មនុស្ស​មក​កម្សាន្ត​លេង​អាច​ច្រើន​នៅ​ក្នុង​រង្វង់​ពី​ថ្ងៃ​ទី​៤ ដល់ទី​៨ មក​រា ឆ្នាំ​២០២០​ព្រោះ​មានការ​ដាក់​តាំង​លក់​នៅ​ផលិតផល​ទេសចរណ៍​ឆ្លងខេត្ត រហូត​ទៅ​ដល់​ជាង​២០០​ស្តង់ នៅ​ក្រោយ​មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ប្រាប់​បន្ត​ថា តាម​រយៈ​ស្តង់​ពិព័រណ៍​ទាំងនោះ និង​មាន​ភាព​ទាក់ទាញ​មនុស្ស​ម្នា​មក​ពី​គ្រប់​ទិស​ទី មក​លេង​កម្សាន្ត​នៅ​ក្រុង​កំពង់ចាម​។

សូម​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី មក​ដល់​មាន​ព្រឹត្តិការណ៍​បាញ់​កាំជ្រួច​ទៅ​លើ​អាកាស​លាយឡំ​ចម្រុះ​ពណ៌​ជា​ច្រើន​ហើយ​ក៏​បាន​ទាក់ទាញ​មនុស្ស​ច្រើន​ពាន់​នាក់​ឱ្យមក​ទស្សនា​និង​ថត​ផ្តិត​យក​រូបភាព​ទាំងនេះ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ