សហរដ្ឋអាមេរិក ៖ ឆ្នាំ២០១៩ បានបញ្ចប់ក្នុងស្ថានភាពមិនប្រសើរ សម្រាប់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ។ លោកក្លាយជាប្រធានាធិបតីទី៣របស់សហរដ្ឋអាមេរិក ដែលរងការចោទប្រកាន់ក្នុងសភា។
ការទូរស័ព្ទរបស់លោកទៅកាន់ប្រធាធិបតីអ៊ុយក្រែន លោកត្រូវរងការចោទប្រកាន់ដល់ទៅ២ រំលោភបំពានអំណាចនិងរារាំងកិច្ចដំណើរការល្អរបស់សភា ដូច្នេះសំណុំរឿងដកហូតតំណែងលោកក្រោយសភាអនុម័តរួច លោកត្រូវឆ្លើយនៅមុខព្រឹទ្ធសភា ដែលអាចចាប់ពីខែមករាទៅ។ ពុំដែលមានទេដែលប្រធានាធិបតីអាមេរិកមួយរូប ត្រូវទម្លាក់ដោយបណ្ដាសមាជិកព្រឹទ្ធសភា។ លោករីឆាដនិកសុនដែលបណ្ដាសមាជិកព្រឹទ្ធសភាមិនពេញចិត្ត បានជ្រើសយកការសុំលាលែងចេញពីតំណែង។
សម្រាប់ពេលនេះសមាជិកព្រឹទ្ធសភាភាគច្រើននៅខាងលោកត្រាំ។ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ ដល់ទៅយ៉ាងតិច២០រូបបោះឆ្នោតគាំទ្រ ទើបអាចធ្វើអីលោកត្រាំបាន។ បែបនេះមើលទៅវាមានលទ្ធភាពតិចណាស់។ ផ្ទុយទៅវិញលោកត្រាំអាចឆ្លៀតឱកាសនោះ ពង្រឹងគ្រឹះរបស់លោកកាន់តែមាំថែមទៀតផង។ លោកត្រាំរហូតដល់អះអាងថា លោកនឹងប្រើសវនាកានោះជាវេទិកានយោបាយមួយ។ លោកថាយើងនឹងលាតត្រដាងជាលើកដំបូងថាតើប្រព័ន្ធពុករលូយមានដល់ចំណុចណា។ ខ្ញុំជាប់ឆ្នោតដោយសារចង់បារប្រព័ន្ធនេះចេញ ហើយនោះជាអ្វីដែលខ្ញុំធ្វើ។
ដំណឹងអាក្រក់ចំពោះលោកត្រាំ អាចមានទាន់ទិននឹងសេដ្ឋកិច្ចអាមេរិក ដែលអាចមានការយឺតយ៉ាវ ឬស្រុតចុះ។ គ្មានប្រធានាធិបតីអាមេរិករូបណាអាចជាប់ឆ្នោតពេលសេដ្ឋកិច្ចប្រទេសមានស្ថានភាពបែបនេះឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ