ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​នៅពីក្រោយ​ដែល ​ម៉េ​ង កែវ​ពេ​ជ្ជ​តា មិន​ច្រៀង​ឱ្យ​ផលិតកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​នាង​មិន​ដែល​ដាច់​បាយ​ដោយសារ​តែ​គ្មាន​ផលិតកម្ម​ច្រៀង​ទេ បើ​ទោះបីជា​ផលិតកម្ម​តូច​ធំ​បាន​មើល​រំលង​នាង​ក៏​ដោយ ។ ការ​អះអាង​ពី​តារាចម្រៀង​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ​នាង​មិន​ដែល​ដាច់​បាយ​ដោយសារ​តែ​គ្មាន​ផលិតកម្ម​ច្រៀង​ទេ បើ​ទោះបីជា​ផលិតកម្ម​តូច​ធំ​បាន​មើល​រំលង​នាង​ក៏​ដោយ ។ ការ​អះអាង​ពី​តារាចម្រៀង​រូប​នេះ បន្ទាប់​ពី​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​បាន​សម្តែង​ការ​ហួសចិត្ត​នៅ​ពេល​ដែល​បណ្តា​ផលិតកម្ម​នានា​មើល​រំលង​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​នាង ។

ជាមួយនឹង​ការ​ឈឺឆ្អាល​របស់​អ្នកគាំទ្រ​នេះ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ហោះ​សារ​តាម​បណ្តាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៩​ថា «​សូម​អរ​ព្រះ​គុណ និង​សូម​អរគុណ​​ខ្លាំង​ណាស់​នូវ​ការ​ខ​មិន​ដ៏​មាន​អត្ថន័យ ការ​មើ​ល​រំលង​នេះ​កើ​ត​មាន​ពី​បុគ្គល​ត្រចៀកស​ខ្វះ​ការ​ពិចារណា​ទៅ​ស្តាប់​ពាក្យ​ចាក់រុក​របស់​បុគ្គល​ដែល​មានចិត្ត​ច្រណែនឈ្នានីស ក៏​បង្កើត​បានជា team​ បក្សពួក​និយម អាត្មា​និយម យក​មក​ព្រួត​គ្នា​ធ្វើ​ការ​រារាំង​ទប់ស្កាត់​យើ​ង ។

សោកស្តាយ​ដែល​ផលិតករ និង​ផលិតកម្ម ធំ​ៗ​ចាស់​ៗ​បាន​បញ្ឈប់ ព្រោះតែ​ច្បាប់​រក្សា​សិទ្ធិ​គ្មាន​ប្រសិទ្ធភាព ទើ​ប​ធ្វើ​ឲ្យ​ផលិតកម្ម​ជំនាន់​ក្រោយ​ខ្លះ​ក្រអឺតក្រទម ។ តែ​មិន​អស្ចារ្យ​ទេ យ៉ាងណា​យើង​​ក៏​មិន​ដាច់​ពោះ ព្រោះ​យើ​ង​មិន​ដែលរ​ស់ពឹង​លើ​ដ​ង្ហើ​ម​ពួក​គេ​នោះ​តាំងពី​ដើ​ម​មក​ទៅ​ហើយ បើ​ទោះជា​គ្មាន​ពួក​គេ​សោះ ក៏​យើង​នៅ​តែ​មាន​គ្រប់គ្រាន់ ​ព្រោះ​យើ​ង​កើ​ត​មុន​ផលិតកម្ម​បក្សពួក​នេះ ។ មនុស្ស​ដែល​ស្គាល់​ខ្លួនឯង​ច្បាស់​ប្រាកដ​ណាស់​ថា​មិន​បរាជ័យ »​។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា គឺជា​តារាចម្រៀង​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​ប្រឡូក​នៅ​ក្នុង​ផលិត​នានា​ជា​ច្រើន មាន​ដូច​ជា​ផលិតកម្ម​ឆ្លង​ដែន និង​ហង្ស​មាស​ជាដើម ។ បទ​ចម្រៀង​ដែល​នាង​បាន​ច្រៀង​​នៅ​ក្នុង​ផលិតកម្ម​ទាំង​ពីរ​នោះ​នៅ​តែ​ជាទី​ពេញ​និយម​សម្រាប់​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ដដែល ។

បើ​ទោះបីជា​បច្ចុប្បន្ន​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នៅ​មិន​ទាន់​មាន​ផលិតកម្ម​ច្បាស់លាស់​ណាមួយ​ក៏​ដោយ ប៉ុន្តែ​នាង​នៅ​តែ​មាន​ទីផ្សារ​ស្ទើរ​មិន​ដាច់​សូរ ដោយ​ការ​ច្រៀង​តាម​ពិធី​មង្គលការ​ធំ​ៗ​ជា​បន្តបន្ទាប់ ។ ជាមួយនឹង​ទេព​កោសល្យ​និង​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​នោះ អ្នក​នាង​ពេ​ជ្ជ​តា​ក៏​បាន​បណ្តុះ​កូនប្រុស​ស្រី​ទាំង​ពីរ​របស់​នាង​ឲ្យ​ដើរ​តាម​គន្លង​សិល្បៈ​របស់​ខ្លួន​ផង​ដែរ ។ នាង និង កូន​ៗ​តែងតែមាន​ឱកាស​ចេញ​សម្តែង​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ