ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​បានទារក​គេបំបរ​បង់ចោល​ក្នុងព្រៃ​អាកា​ស្យា

11 ឆ្នាំ មុន

ខេត្តព្រះ​សីហនុ​ ៖ ​ទារក​​ម្នាក់​អាយុ​​ប្រមាណ​​ជាង​១០​ថ្ងៃ​ ​​ត្រូវ​បាន​​អ្នក​ភូមិ​ដែល​​ចេញ​​ទៅ​​ដក​​ផ្សិត​​​​​​ប្រទះឃើញ​​ ​កាល​ពី​​វេលា​ម៉ោង​ជាង​៧​ព្រឹក​​ ថ្ងៃ​ទី​១១ មិថុនា ​នៅ​ក្នុង​​ព្រៃ​អាកា​ស្យា​​ចម្ងាយ​​ពី​ភូមិ​​ប្រហែល​​១០០​ម៉ែត្រ​ ហើយ​​ក៏​រើស​​​យក​​មក​ចិញ្ចឹម​ ។ យោង​តាម​​​​​​ស្ត្រី​ឈ្មោះ ​​ហួ​ន ​ស្រីមុំ​ អាយុ​​៣០​ឆ្នាំ​ ​ដែល​ជា​អ្នក​បា​ន​ឃើញ​​ទារក​​​នេះ​មុន​គេ​ ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រើស​​យក​​មក​ច​ិញ្ចឹម​​​​និយាយ​​​ថា ​គ្រួសារ​គាត់​​​មាន​ជីវភាព​​មិន​​ជា​ធូរ​ធារ​ប៉​ុន្មាន​​ទេ

ខេត្តព្រះ​សីហនុ​ ៖ ​ទារក​​ម្នាក់​អាយុ​​ប្រមាណ​​ជាង​១០​ថ្ងៃ​ ​​ត្រូវ​បាន​​អ្នក​ភូមិ​ដែល​​ចេញ​​ទៅ​​ដក​​ផ្សិត​​​​​​ប្រទះឃើញ​​ ​កាល​ពី​​វេលា​ម៉ោង​ជាង​៧​ព្រឹក​​ ថ្ងៃ​ទី​១១ មិថុនា ​នៅ​ក្នុង​​ព្រៃ​អាកា​ស្យា​​ចម្ងាយ​​ពី​ភូមិ​​ប្រហែល​​១០០​ម៉ែត្រ​ ហើយ​​ក៏​រើស​​​យក​​មក​ចិញ្ចឹម​ ។ យោង​តាម​​​​​​ស្ត្រី​ឈ្មោះ ​​ហួ​ន ​ស្រីមុំ​ អាយុ​​៣០​ឆ្នាំ​ ​ដែល​ជា​អ្នក​បា​ន​ឃើញ​​ទារក​​​នេះ​មុន​គេ​ ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រើស​​យក​​មក​ច​ិញ្ចឹម​​​​និយាយ​​​ថា ​គ្រួសារ​គាត់​​​មាន​ជីវភាព​​មិន​​ជា​ធូរ​ធារ​ប៉​ុន្មាន​​ទេ ​​និង​​មាន​​កូន​ស្រី​ម្នាក់​​ តែ​​​គាត់​ចង់​បាន​កូន​ប្រុស​ម្នាក់​ទៀត​ ​ឥទ្បូវ​​រើស​បាន​កូន​ប្រុស​​​ម្នាក​់​តាម​បំណង​ ។

​​​​​គាត់​​រៀប​រាប់​ថា នៅ​យប់​មុន​ថ្ងៃ​​រើសបាន​ទារ​ក​​នេះ ប្តី​​គាត់​​បាន​​យល់​សប្តិ​ឃើញ​មាន​គេ​ឱ្យ​ដុំ​ពេជ្រ​ ​លុះ​ព្រឹក​ទ្បើង​ម៉ោ​ង​ជាង​​៧​ព្រឹក​​​ថ្ងៃទី​១១ មិថុនា ​ខណៈ​​គាត់​ចេញ​​ទៅ​ដក​ផ្សិត​​ក្នុង​ព្រៃ​​អាកាស្យា​​ ស្រាប់​តែ​ឮ​សំទ្បេង​ទារក​​យំ​គាត់​​ក៏​ដើរ​​ទៅ​រក​​សំទ្បេង​​នោះ ក៏​ប្រទះ​​ឃើញ​ទារក​មួយ​កំពុង​​​ស្រែក​យំ​​​ខ្សាវ​ៗ​ ខ្លួន​ប្រាណ​​គ្មាន​រុំ​​អ្វី​ទាំង​អស់​ ដៃ​ជើ​ង​ញ័រ​​ចំ​ប្រប់​ ​។ ដោយ​ក្តី​អាណិត​និង​​​ហា​ថ្លែង​មិន​រួច​ ណា​មួយ​​ចង់បាន​កូន​ប្រុស​ផង​នោះ ​គាត់​​ក៏​បាន​​ឱប​យក​ទារក​នោះ​ រត់​​ទៅ​ប្រាប់​ប្តី​និង​អ្នក​ភូមិ​ និង​​បាន​យក​​​​ទារក​នេះ​មក​កាន់​ផ្ទះ​​របស់​គាត់ ​​ហើយ​បន្ទាប់​មក​​បាន​ផ្តល់​ព័ត៌​មាន​​​​​ទៅ​មេ​ភូមិ ចៅ​សង្កាត់​ ​រហូត​ដល់​លោក​​ស្រី​អភិបាល​​រ​ង​ខេត្ត ។

​យោ​ង​តាម​​ប្រសាសន៍​​រប​ស់​លោក​ស្រី​ ប្រាក់​ ច័ន្ទសុខា អភ​ិបាល​​រង​ខេត្ត​ ​​បាន​បញ្ជាក់​ថា ​ចំពោះ​ទារក​នេះ​ ជា​​បឋម​​អាជ្ញាធរ​​​មាន​សមត្ថក​ិច្ច​​ពាក់​​ព័ន្ធ​​សុខ​ចិត្ត​​ប្រគល់​ទៅ​​ឱ្យ​​គ្រួសារ​នេះ​​ ដែល​​ប្តី​ឈ្មោះ ​ព្រាប ​បញ្ញា​វុធ ​ជា​​បុគ្គ​លិក​​ក្រុម​ហ៊ុន​ស្រាបៀរ​​អង្គរ​ និង​ប្រពន្ធ​ឈ្មោះ​ ហួន​ ស្រី​មុំ​ ​​យក​ទៅ​ចិញ្ចឹម​ជា​បណ្តោះ​អាសន្ន​​សិន ​​។ ចំណែក​​នៅ​ថ្ងៃ​ខាង​មុខ​​ប្រសិន​​បើ​ប្តី​ប្រពន្ធ​​នេះ ខ្វះ​​លទ្ធ​ភាព​​ក្នុង​ការ​ចិញ្ចឹម​​ អាច​ប្រគល់​​ទារក​​នេះ​មក​ឱ្យ​លោក​​ស្រី​ដើម្បី​​យក​ទៅ​​ថែ​រក្សា​​នៅ​ក្នុង​​​អង្គ​ការ​​សង្គ្រោះ​កុមារ​​ម្លប់​​តា​ប៉ាង​ ​ឬ​មួយ​អាច​​យក​ទៅ​ប្រគល់​​ជូន​មន្ទីរ​​កិច្ច​ការ​នារី​ខេត្ត​ក៏​បាន​ដែរ​ ។

ជុំវិញ​​​ការ​​ប្លុង​​​​ទារក​ចោល​នេះ ​មិន​មាន​នរណា​ម្នាក់​​ដឹង​ថា ត្រូវ​គេ​​យក​ពី​ណា​មក​ទុក​ចោល​ក្នុង​ព្រៃ​​បែប​នេះ​ទេ ដែល​អ្នក​ខ្លះ​​​សន្និ​ដ្ឋាន​​​​ដោយ​ចោទ​ប្រកាន់​ថា​ គឺ​ម្តាយ​​ជា​អ្នក​នាំ​កូន​​នេះ​មក​ទុក​ចោល​ដោយ​​​ខ្លួន​ឯង​​ ។ ទោះ​បី​ជា​បែប​ណា​​ វា​ពិត​​ជា​​មាន​ការ​លំបាក​​ក្នុង​​ការ​សន្និ​ដ្ឋាន​​​ណាស់ ​ទាក់​​ទិននឹង​ការ​បោះ​បង់​​ក​ូន​ចោល​បែប​នេះ ​ព្រោះ​បច្ចុប្បន្ន​​​ប្រសិន​​​បើ​ម្តាយ​ឪពុក​​​មិន​មាន​លទ្ធ​ភាព​​ចិញ្ចឹម​ គេ​អាច​​ស្វែង​រក​អ្នក​ច​ិញ្ចឹម​​បាន ឬអង្គ​ការ​​មនុស្ស​​ធម៌​​នានា ឬ​​អាជ្ញាធរ​​ គឺ​មិន​គួរ​​​យក​​​ជីវិត​​កូន​ដែល​​នៅ​រស់​រវើក​ទៅ​បោះបង់​​ចោល​ក្នុង​ព្រៃ​​បែ​បនេះ​ទ្បើយ​​ ៕