ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​៧៧​រូប​ចូល​ស្បថ​មុខ​តុលាការ​ទើប​មាន​សិទ្ធិ​ចុះ​អនុវត្ត​ច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​រៀបចំ​ពិធី​សម្បថ​ចូល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​មាន​មន្ត្រី​មក​ពី​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​មាន​រៀបចំ​ពិធី​សម្បថ​ចូល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​មាន​មន្ត្រី​មក​ពី​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួង​កិ​សកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចំនួន​៧៧​រូប ។ ពិធី​សម្បថ​នោះ​ក្រោម​ការ​ធ្វើ​ឡើង​ដោយ​លោក​កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង និង​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជា​នី​ភ្នំពេញ ។

បើ​តាម​មន្ត្រី​មក​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​មន្ត្រី​ដែល​មក​ចូលរួម​សម្បថ​ឲ្យ​ក្លាយទៅជា​មន្ត្រី​នគរបាល​យុត្តិធម៌​នេះ មាន​ចំនួន​៧៧​រូប បុរស​៦០​រូប និង​ស្ត្រី​១៧​រូប ក្រោម​ការ​ដឹកនាំ​ដោយ​លោក តាន់ ថា​ន់​ណា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង ផលិតកម្ម​សត្វ ។

មន្ត្រី​ដដែល​បន្ត​ថា ក្នុង​ចំណោម​មន្ត្រី​ទាំង​៧៧​រូប​នោះ មាន​មក​ពី​នាយកដ្ឋាន​៣ និង​មក​ពី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​ផង​ដែរ ។ មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អង្គភាព​ដែល​មាន​តួនាទី នឹង​ភារកិច្ច​ចុះ​អនុវត្ត​ច្បាប់ បង្ក្រាប​បទល្មើស​ផ្សេង​ៗ លុះត្រាតែ​មន្ត្រី​អង្គភាព​នោះ បាន​ស្បថ​នៅ​ចំពោះ​មុខ​តុលាការ ដើម្បី​ឲ្យ​ក្លាយ​ខ្លួន​ទៅ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​សិន ទើប​មាន​សិទ្ធិ​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បាន ។ ដូច្នោះ​ហើយ​បានជា​មន្ត្រី​មក​ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ នឹង ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មក​ស្បថ​ឲ្យ​គ្រប់លក្ខណៈ​ជា​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ