ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់ ​អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល

4 ឆ្នាំ មុន

ជំងឺ​កញ្ជ្រឹល​គឺជា​ជំងឺ​ដ៏​កម្រ​មួយ តែ​ជា​ការ​បង្ក​រោគ​ដោយ​វីរុស​ដែល​ធ្ងន់ធ្ងរ​បំផុត​លើ​កុមារ​តូច​ៗ​។ វីរុស​បង្ក​ជំងឺ​មួយ​នេះ​អាច​ឆ្លង​តាម​រយៈ​ខ្យល់អាកាស កណ្តាស ក្អក ។​ល​។ អាកា​រៈ​របស់​ជំងឺ​កញ្ជ្រឹល​មាន​ដូច​ជា ក្តៅខ្លួន ក្អក​ស្ងួត កន្ទួល​រមាស់…

ជំងឺ​កញ្ជ្រឹល​គឺជា​ជំងឺ​ដ៏​កម្រ​មួយ តែ​ជា​ការ​បង្ក​រោគ​ដោយ​វីរុស​ដែល​ធ្ងន់ធ្ងរ​បំផុត​លើ​កុមារ​តូច​ៗ​។ វីរុស​បង្ក​ជំងឺ​មួយ​នេះ​អាច​ឆ្លង​តាម​រយៈ​ខ្យល់អាកាស កណ្តាស ក្អក ។​ល​។ អាកា​រៈ​របស់​ជំងឺ​កញ្ជ្រឹល​មាន​ដូច​ជា ក្តៅខ្លួន ក្អក​ស្ងួត កន្ទួល​រមាស់ ។​ល​។ ហើយ​ក៏​មិន​បង្ហាញ​អាកា​រៈ​របស់​វា​ដែរ រហូត​ដល់ ១០ ទៅ ១៤​ថ្ងៃក្រោយ​ពី​ប៉ះពាល់​វីរុស​រួច​។

ការ​បង្ក​រោគ​ដោយ​មេរោគ​កញ្ជ្រឹល​មិន​មានការ​ព្យាបាល​នៅឡើយ​ទេ​។ ប៉ុន្តែ ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​បំប៉ន​វីតាមីន A ។​ល​។ អាច​ជួយ​សម្រួល​អាកា​រៈ​របស់​ជំងឺ​នេះ​បាន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​បង្ក​រោគ​នេះ គឺ​ធ្វើការ​បង្ការ ហើយ​ការ​បង្ការ​ដ៏​ល្អ​បំផុត​ទៀត​នោះ​គឺ​ចាក់​វ៉ាក់សាំង​។

មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​កញ្ជ្រឹល​គឺ​ត្រូវ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​។ ជំងឺ​កញ្ជ្រឹល​អាច​បង្ការ​បាន​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង​ប្រភេទ MMR​។ វ៉ាក់សាំង​មួយ​នេះ​អាច​ជួយ​បង្ការ​ជំងឺ​បី​ប្រភេទ​​ដូច​ជា ជំងឺ​កញ្ជ្រឹល ស្រ​ឡា​ទែន និង​ស្អូច​។

យោង​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ CDC បាន​ឲ្យ​ដឹង​ថា ក្មេង​គួរតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​នេះ​ចំនួន​ពីរ​ដង ដោយ​ចា​ប់ផ្តើម​ចាក់​ដំបូង​នៅ​អាយុ ១២ ទៅ ១៥​ខែ​។ សម្រាប់​ការ​ចាក់​លើក​ទី​ពីរ​គួរតែ​នៅ​ចន្លោះ​អាយុ ៤ ទៅ ៦​ឆ្នាំ​។ ទៅះ​បី​ជា​មនុស្ស​ពេញវ័យ​ក៏​ដោយ​ក៏​គួរ​តែ​ចាក់​វ៉ាក់សាំង​រំលឹក​ទៀត​ដើម្បី​បង្ការ​ជំងឺ​នេះ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ