ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៣​ឆ្នាំ​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ចាប់ដៃ​គ្នា​បង្កើត​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​៤០០០​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​មាន​ប្រមាណ​បួន​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​(៤០០0​លាន​ដុល្លារ​)​គិត​ចាប់​ឆ្នាំ​១៩៩៦​ដល់​ខែមករា​ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​មាន​ប្រមាណ​បួន​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​(៤០០0​លាន​ដុល្លារ​)​គិត​ចាប់​ឆ្នាំ​១៩៩៦​ដល់​ខែមករា​ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នេះ ដោយ​ការ​លើក​ឡើង​នេះ​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្មី​ឯកឧត្តម Park Heung-kyoeng ដែល​បាន​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ឡើង​ពីរ​កិច្ចប្រជុំ​អាស៊ាន កូរ៉េ និង​មេគង្គ​-​កូរ៉េ​ផង​ដែរ​។ ក្នុង​កិច្ចប្រជុំ​នោះ​មាន​កិច្ចព្រមព្រៀង​ចំនួន​៥​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ប៊ូ​សាន ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​ទាំងនោះ​នឹង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគទុន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​ថែម​ទៀត ក្នុង​នោះ​ក៏​មានការ​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម​ផង​ដែរ​។ លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា ចំពោះ​វិស័យ​កសិកម្ម​វិញ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​ការ​នាំ​យក​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ ។ រីឯ​វិស័យ​ទេសចរណ៍​វិញ​អ្នកទេសចរ​កូរ៉េ​មក​កាន់​ប្រទេស​កម្ពុជា​មាន​ប្រមា​ន​ប្រហែល​ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​។ កម្ពុជា​-​សាធា​រណ​រដ្ឋ​កូរ៉េ​បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ទៅ​វិញ​ទៅ​មក​ប្រមាណ​ពី​៤០​ទៅ​៥០​ជើង​ក្នុង​មួយ​ខែ ។

ជា​ការ​ឆ្លើយ​តប​លោក​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ថ្មី​ការ​ពេញចិត្ត​ពេល​ដែល​បាន​មក​បំពេញបេសកកម្ម​នៅ​ប្រទេស​កម្ពុជា ទំនាក់ទំនង​កាន់តែ​រឹង​មាំ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ លោក​ឯកអគ្គរដ្ឋទូត​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​បាន​ដាក់​របៀប​វរៈ​កិច្ចប្រជុំ​មេគង្គ​កូរ៉េ​នៅ​ក្នុង​កម្រិត​ខ្ពស់ និង​អរគុណ​កម្ពុជា​ដែល​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​លើ​ឿ​ប​ទី្វ​ប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ