ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប៉ា​លា​កូន​ហើយ​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​» នេះ​គឺជា​បណ្ដាំ​របស់​ឪពុក​ម្នាក់​ទុក​ឱ្យ​កូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ប៉ា​លា​កូន​ហើយ គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​» នេះ​គឺជា​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ចំណាស់​ម្នាក់ មុន​ពេល​ដែល​គាត់​ចងក​បញ្ចប់ជីវិត​ខ្លួនឯង ត្រូវ​បាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​មាន​ស្មារតី​មិនសូវ​ល្អ ដោយ​ក្រុម​គ្រួ​សារបាន​អះអាង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ជន​រង​គ្រោះ​មាន​សភាព​រវើរវាយ…

រាជធានី​ភ្នំពេញ ៖ «​ប៉ា​លា​កូន​ហើយ គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​» នេះ​គឺជា​បណ្ដាំ​ចុង​ក្រោយ​របស់​បុរស​ចំណាស់​ម្នាក់ មុន​ពេល​ដែល​គាត់​ចងក​បញ្ចប់ជីវិត​ខ្លួនឯង ត្រូវ​បាន​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​មាន​ស្មារតី​មិនសូវ​ល្អ ដោយ​ក្រុម​គ្រួ​សារបាន​អះអាង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ជន​រង​គ្រោះ​មាន​សភាព​រវើរវាយ ចេះ​តែ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​តែ​ម្នាក់ឯង និង​តែងតែ​ផឹកស្រា​ស្រវឹង​ហើយ​មួរ​ម៉ៅ​រាល់ថ្ងៃ​។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​សិស្សសាលា​ក្បែរ​នោះ​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​រោង​ចាស់​មួយ​កន្លែង ស្ថិត​ក្នុង​បរិវេណ​វត្ត​ពូន​ភ្នំ ភូមិ​ព្រៃ​ពពេល​ថ្មី សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ឈ្មោះ គ្រី​ម ខេ​វ ភេទ​ប្រុស អាយុ​ជាង​៥៨​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន មាន​ប្រពន្ធ ឈ្មោះ​ហួត ស៊ី​ណ​យ អាយុ​៦០​ឆ្នាំ និង​មានកូន​ប្រុស​២​នាក់ និង​ស្រី​ចំនួន​២​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​គ្រួសារ​នេះ​សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ប្រពន្ធ​និង​កូន​បុរស​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ជន​រង​គ្រោះ​បាន​ជិះ​កង់​១​គ្រឿង​ចេញពីផ្ទះ​ទៅ​យាម​នៅ​ក្រុមហ៊ុន​មួយ​កន្លែង​ដូច​សព្វមួយដង​ដែរ ហើយ​ខណៈនោះ​ក្រុម​គ្រួសារ​ទាំងមូល​មិន​បាន​ចាប់អារម្មណ៍​ថា ជន​រង​គ្រោះ​មាន​បំណង​ចង់​បញ្ចប់ជីវិត​ខ្លួនឯង​បែប​នេះ​សោះ ។ ព្រោះ​ជា​រៀងរាល់ថ្ងៃ ជន​រង​គ្រោះ​តែងតែ​ចេញ​ទៅ​យាម​ពេល​យប់​បែប​នេះ​រហូត ហើយ​ពេល​ចេញ​ទៅ មាន​ស្ពាយ​សាក់​កាដូ​១​ផង​ដែរ បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​ចូល​ដេក​ជា​ធម្មតា​មិន​បានដឹង​រឿង​អ្វី​ឡើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​ព្រឹក​កើតហេតុ ស្រាប់តែ​មាន​សិស្សសាលា​បឋម​សិក្សា​ពូន​ភ្នំ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​បញ្ចប់ជីវិត​បាត់​ទៅ​ហើយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​ពួក​គាត់​ដែល​ជា​ប្រពន្ធ​និង​កូន​ៗ នាំ​គ្នារ​ត់ទៅ​មើល​ទាំង​ការ​តក់ស្លុត​និង​សោកស្ដាយ​យ៉ាង​ខ្លាំង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​ការ​ចងក​បញ្ចប់ជីវិត​ខ្លួនឯង​នោះ មិនដឹង​ថា​ជន​រង​គ្រោះ​មាន​វិបត្តិ​អ្វី​នៅ​ក្នុង​គ្រួសារ​ទេ គឺ​សង្ស័យ​មក​ពី​ជន​រង​គ្រោះ​មាន​ស្មារតី​មិន​ប្រក្រតី ដោយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ជន​រង​គ្រោះ​តែង​ផឹកស្រា​ស្រវឹង​ហើយ​មួរ​ម៉ៅ និង​ចេះ​តែ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​តែ​ម្នាក់ឯង​ទៀត​ផង​។

តាម​ប្រភព​ពី​នគរបាល​បាន​និយាយ​ថា មុន​ពេល​បាត់​បង់ជីវិត ជន​រង​គ្រោះ​បាន​សរសេរ​លិខិត​បណ្ដាំ​មួយ​ព្យួរ​ជាប់​ខ្សែ​កាត​ពាក់​កដោយ​បញ្ជាក់​ថា​«​កើត​ថ្ងៃ​សុក្រ ទៅ​វិញ​ថ្ងៃ​សុខ ប៉ា​លា​កូន​ហើយ​គ្មាន​ថ្ងៃ​វិល​វិញ​ឡើយ​» ។ នៅ​ជិត​កន្លែង​កើតហេតុ​គេ​បានឃើញ​កង់​១​គ្រឿង​ដួល​រួម​ជាមួយ​សាក់​កាដូរ​របស់​ជន​រង​គ្រោះ​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​រួម​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កាន់​ទីនោះ​និង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​តាម​ជំនាញ​៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ