ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលដ្ឋាន​រោងចក្រ និង​សិប្បកម្ម​ឆ្នាំ​២០១៩ មាន​ចំនួន​១.០៣៥​កន្លែង​កើនឡើង​៣២មូលដ្ឋាន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មូលដ្ឋាន​រោងចក្រ និង​សិប្បកម្ម​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​១.០៣៥​កន្លែង​កើនឡើង​៣២​មូលដ្ឋាន ប្រៀប​ឆ្នាំ​២០១៨ យោង​តាម​របាយការណ៍​កិច្ចប្រជុំ​កម្មវិធី​និ​យោគ​បី​ឆ្នាំ​រំកិល ឆ្នាំ​២០២០.២០២២​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ…

បន្ទាយ​មាន​ជ័យ ៖ មូលដ្ឋាន​រោងចក្រ និង​សិប្បកម្ម​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​១.០៣៥​កន្លែង​កើនឡើង​៣២​មូលដ្ឋាន ប្រៀប​ឆ្នាំ​២០១៨ យោង​តាម​របាយការណ៍​កិច្ចប្រជុំ​កម្មវិធី​និ​យោគ​បី​ឆ្នាំ​រំកិល ឆ្នាំ​២០២០.២០២២​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា កិច្ចការ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តបន្ទាយមានជ័យ ក្នុង​ឆ្នាំ​២០១៩ មាន​មូលដ្ឋាន​រោងចក្រ និង​សិប្បកម្ម​ចំនួន​១.០៣៥​មូលដ្ឋាន​កើនឡើង​៣២​មូលដ្ឋាន បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​កន្លង​ទៅ​ក្នុង​នោះ​មាន​រោងចក្រ​សហគ្រាស​ធុន​តូច​មធ្យម និង​សិប្បកម្ម​ជា​ពិសេស​ផ្នែក​ស្បៀង​ភេ​ជ្ជៈ​ផ្នែក​គីមី និង​ផ្នែក​ឧស្សាហកម្ម មិន​ម៉ែ​ន​លោក​ហៈ ។

លោក​បាន​បញ្ជាក់​ថា ផ្នែក​ឧស្សាហកម្ម​មាន​រោងចក្រ​ចំនួន​២០​កន្លែង កើនឡើង​២​កន្លែង ប្រៀបធៀប​ឆ្នាំ​២០១៨​កន្លង​ទៅ មាន​ទុន​សរុប​៧៧.៤៨១.០៩៩​ដុល្លារ ទុន​អ​ចល័ត​មាន​ចំនួន​៥៨.១៦៨.៦៨៧​ដុល្លារ និង​មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន​១០.៣៣៩​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៦.៥៦២​នាក់ ។ សហគ្រាស​ធុន​តូច និង​មធ្យម​សិប្បកម្ម​មាន​១.០១៥​មូលដ្ឋាន​កើនឡើង​៣០​កន្លែង ។

លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​បញ្ជាក់​ថា ក្រុមប្រឹក្សា​គណៈ​អភិបាលខេត្ត ក្រុមការងារ​កសាង​ផែនការ និង​ក្រុម​លេខាធិការ​ជំនួយការ​បច្ចេកទេស​នៃ​ក្រុមការងារ​កសាង​ផែនការ​ខេត្ត បាន​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ឆ្នាំ​២០២០.២០២២ ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន មន្ទីរ​អង្គភាព​ជំនាញ​ទីចាត់ការ​អង្គភាព​នានា​ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក​.​ក្រុង​ឃុំ​.​សង្កាត់​វិស័យ​ឯកជន​អង្គការ​ស៊ី​វិល​ប្រជាពលរដ្ឋ ជា​ពិសេស​ក្រុម​តំណាង​ឲ្យ​ផលប្រយោជន៍​ស្ត្រី កុមារ ជន​ក្រីក្រ និង​ក្រុម​ជន​ងាយ​រង​គ្រោះ​ផ្សេង​ៗ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ