រាជធានីភ្នំពេញ ៖ តារានិយមលេងខ្លួនសិចស៊ី បង្ហាញសម្រស់គល់ទ្រូង វណ្ណា វត្តី បានធ្វើឱ្យគេភ្ញាក់ផ្អើលតែម្តង ព្រោះស្អាតរាងតូចច្រឡឹងល្វតល្វន់ គួរឱ្យចង់អង្អែល បែរជាឆ្លើយថាអត់ទាន់មានសង្សារប្រលែងនឹងគេ។ នាងបែរជាធ្លោយមាត់ថា ប្រុសៗ សម័យឥឡូវទុកចិត្តមិនបានទេ បើអាចនាងនៅខ្លួនមួយឯករាជ្យ ស្រួលជាងទៅយកចិត្តថ្លើមអ្នកណានាំឱ្យស្មុគស្មាញ។
វណ្ណា វត្តី មួយរយៈនេះឃើញថា នាងហាក់ងាកចូលអុកឡុកសិល្បៈឡើងវិញពេញទំហឹងជាងមុន។ គេឃើញនាងបង្ហាញវត្តមាន ច្រៀងខនសឺតមួយចំនួន បូករួមទាំងការបង្ហាញបទថ្មីលក្ខណៈ Original ស្នាដៃថ្មី ច្រៀងជូនមហាជន។ ខុសប្លែកពីមុន នាងហាក់នៅឆ្ងាយពីសិល្បៈបន្តិច ក្រៅពីចេញមុខក្នុងសកម្មភាពសង្គម និងការងារមនុស្សធម៌ជាដើម។
វណ្ណា វត្តី បានឱ្យដឹងថា បើទោះជានាងរវល់ជាមួយការងាររកស៊ីបែបណា តែបើនិយាយពី សិល្បៈនាងនៅតែខំលៃលករកពេលជាច្រើនទៀតសម្តែង ក៏ដូចជាច្រៀងចម្រៀងបទថ្មីៗដែលនាងផលិតបាន។ នាងនៅមានស្នាដៃ និងគម្រោងមួយចំនួនបម្រើសិល្បៈនាឆ្នាំ២០២០ខាងមុខ ហើយធានាថា បងប្អូននឹងប្លែកអារម្មណ៍។
មានការចោទសួរថា វណ្ណា វត្តី ឱ្យតែនិយាយរឿងគូស្នេហាអ្វីនោះ ហាក់មិនចង់ឱ្យគេបើកកកាយ ហាក់ដូចជាប៉ះទង្គិចរឿងមិនល្អជាមួយបញ្ហានេះ ទើបនាងស្ទាក់ស្ទើរក្នុងការបកស្រាយ។
វណ្ណា វត្តី បានបង្ហាញអារម្មណ៍ថា ចំណុចនេះ នាងមិនមានអ្វីស្អប់ ឬមានដានស្នេហ៍មិនសមប្រកបនោះទេ។ តាំងពីដើមមកនាងចង់នៅម្នាក់ឯងឱ្យយូរ ព្រោះចេះរងស៊ីធ្វើការខ្លួនឯង ជួបសុខជួបទុក្ខគឺដោះស្រាយខ្លួនឯង ហើយមើលថែអ្នកផ្ទះទៀត។
ដូចនេះ នាងពិតជាមិនទាន់ចង់ឱ្យអ្នកណាមកខែខៃកាងអារម្មណ៍ចិត្តរបស់នាងឡើយ។ ម្យ៉ាងទៀត អាចមកពីនាងរើសពេក ឬមកពីអ្នកទាបមិនហ៊ាន អ្នកខ្ពស់មិនចូល។ ប៉ុន្តែពេលនេះអារម្មណ៍នៅខ្លួនមួយ គឺសប្បាយចិត្តជាងមានគូគាប់ ហើយទុកពេលណាពេលហ្នឹងចុះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ