រកឃើញអ្នកកើតជំងឺអេដស៍សរុប៤៣នាក់ក្នុងខេត្តមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត…
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត…
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ មានស្ត្រីបម្រើសេវាកំសាន្ត នៅក្រុងសែនមនោរម្យ មាន៥ទីតាំង សរុប២០៥នាក់ ជាប្រភេទខារ៉ាអូខេ បានធ្វើតេស្តឈាមនៅមណ្ឌលផ្តល់ប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍ និងរក្សាការសម្ងាត់មន្ទីរពេទ្យបង្អែកខេត្ត ចំនួន៤១៤នាក់ ស្ត្រី២១៤នាក់ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ០៧នាក់ ក្នុងនោះស្ត្រី ០៣នាក់ គិតត្រឹមឆមាសទី៣ ឆ្នាំ២០១៩។
ស្ត្រីមានផ្ទៃពោះ និងមនុស្សទូទៅ បានធ្វើតេស្តចុងម្រាមដៃរកមេរោគអេដស៍ នៅមណ្ឌលសុខភាពទាំង១១ សរុបចំនួន ២,២៥៩នាក់។ សេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅមន្ទីរពេទ្យខេត្ត ទើបតែចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០១៥ មកដល់ត្រីមាសទី៣ ឆ្នាំ២០១៩ មានអ្នកជំងឺអេដស៍សរុប ៤៣នាក់ ជាអ្នកជំងឺរកឃើញក្នុងខេត្ត និងអ្នកជំងឺអេដស៍ បញ្ចូនមកពីតាមបណ្តារាជធានី/ខេត្តនានា ហើយរាល់ថ្ងៃកំពុងមានអ្នកជំងឺព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍នៅតាមបណ្តាខេត្តផ្សេងៗ រាជធានីប្រមាណ៥០ ទៅ៦០នាក់ ដែលមិនមកទទួលសេវា។
លោក ឈឹម កាន អភិបាលរងខេត្ត កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ បានអាននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។
លោកអភិបាលរងខេត្តបានណែនាំដល់យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍។ ប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពាក្យខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ និងចងចាំថាការការពារគឺចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់ ។
ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារចម្លងមេរោគអេដស៍ទៅទារក និងជំរុញលើកទឹកចិត្តដៃគូមកពិនិត្យ នឹងទទួលសេវាព្យាបាលទាំងអស់គ្នា។ មិនត្រូវរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមខ្ពស់នៅគ្រប់ទីកន្លែង ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការពារតាមផ្លូវច្បាប់៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ