ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​តែ​អាយុ​13​ឆ្នាំ​ម៉ា​ដុក​មាន​សង្សា​រ​ហើយ​

11 ឆ្នាំ មុន

ម៉ាដុក​ជនជាតិ​ខ្មែរ​ដែល​នាង​អេនចេ​លីណា​ ជូលី​យក​ទៅ​ចិញ្ចឹម​​​ជា​កូន​តាំង​ពី​​អាយុ​ ៧ ខែ​​​​​​​​នោះ​ពេល​នេះ​ក្នុង​វ័យ​ជំទង់​១៣​ឆ្នាំ​មាន​​​​សង្សា​រ​ហើយ​។ នេះ​បើ​យោង​តាម​​​នាង​អេនចេ​លីណា ជូលី​ និយាយ​ក្នុង​ពិធី​សម្ពោធ​ខ្សែ​​ភាព​យន្ត​ថ្មី​របស់​នាង​រឿង​ «Maleficent» នៅ​រោង​ភាពយន្ត​ ElCapitan រដ្ឋ​ឡូស​អេ​ន​ចឺ​ឡេស សហ​រដ្ឋ​អាមេរិក​​កាល​ពី​ពេល​​ ថ្មីៗ​កន្លង​មក​ ។

ក្នុង​ពិធី​នោះ​នាង​អេនចេ​លីណា ជូលី បាន​​​​​បណ្តើរ​ស្វាមី​លោក​ប្រេដ​ ភីត​ និង​កូន​ប្រុស​ស្រី៥នាក់​គឺមា៉ដុក​ អាយុ​១៣ឆ្នាំ, Pax អាយុ ១០ឆ្នាំ, Shiloh អាយុ៨ឆ្នាំ និង Knox អាយុ ៥ ឆ្នាំ ។ រីឯ​កូនស្រីម្នាក់ទៀត​ឈ្មោះ Vivienne ដែល​សម្តែង​ក្នុង​ខ្សែភាព​យន្ត​រឿង​ Moleficent ដែរមិន​បាន​ចូល​រួម​ទេ​ ។​

ក្នុង​កម្ម​វិធីនោះ​នាង​អេន​ចេ​លីណា ជូលី បាន​បង្ហើប​ប្រាប់​សារព័ត៌​មាន​ Entertainment News ថា «កូន​ប្រុស​ច្បង​របស់​ខ្ញុំ​ម៉ា​ដុក​ មាន​សង្សារ​ហើយ​ ។ នាង​មាន​អាយុ​ស្របាល​​​​​​​​​​​​​​កូ​ន​ប្រុស​របស់​ខ្ញុំ​​​ ហើយ​នាង​រស់​នៅ​ក្នុង​​​​​​​ប្រទេស​អង់គ្លេស​ ។ ខ្ញុំ​មិន​រារាំង​ពួកគេ​មិន​ឱ្យ​ស្រលាញ់​គ្នា​ទេ​ តែ​អ្វី​ដែល​សំខាន់​ គឺ​ពួកគេ​​​ត្រូ​វ​ចេះ​ស្រលាញ់ និង​យល់​ចិត្ត​គ្នា​ទៅ​វិញទៅ​មក​​» ។

ម៉ាដុក គឺ​ជា​កូន​ខ្មែរ​មាន​សំណាង​ដោយ​​ត្រូវបាន​​​តារា​ហូលី​វូដដ៏ល្បី​នាងអេន​ចេ​លីណា ជូលី យក​ទៅ​ចិញ្ចឹម​ជា​កូន​តាំង​ពី​តូ​ចមក ៕