ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម៉្លេះ អាហារ​ទាំងនេះ​អាច​បំផ្លាញ​កោសិកា​មហារីក​បាន

4 ឆ្នាំ មុន

នៅ​លើ​សកលលោក​យើង​នេះ កន្លែង​ណា​ក៏​ដោយ​នៃ​រាង​កាយ​សុទ្ធតែ​អាច​ទៅ​ជា​មហារីក​ទាំង​អស់ ដូច្នេះ​មាន​តែ​សាមីខ្លួន​ផ្ទាល់​ទេ​ដែល​អាច​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ​មួយ​នេះ តាម​រយៈ​ការ​ចៀសវាង ឬ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ឬ​អាហារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​បង្ការ​ជំងឺមហារីក​បាន​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែម​ទាំង​មាន​សមត្ថភាព​ជំរុញ​ដល់​សុខភាព​ដើម្បីបំផ្លាញ​​កោសិកា​មហារីក​ទៀត​។ ១-ស្រាក្រហម ៖…

នៅ​លើ​សកលលោក​យើង​នេះ កន្លែង​ណា​ក៏​ដោយ​នៃ​រាង​កាយ​សុទ្ធតែ​អាច​ទៅ​ជា​មហារីក​ទាំង​អស់ ដូច្នេះ​មាន​តែ​សាមីខ្លួន​ផ្ទាល់​ទេ​ដែល​អាច​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ​មួយ​នេះ តាម​រយៈ​ការ​ចៀសវាង ឬ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ ឬ​អាហារ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាច​បង្ការ​ជំងឺមហារីក​បាន​។

ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែម​ទាំង​មាន​សមត្ថភាព​ជំរុញ​ដល់​សុខភាព​ដើម្បីបំផ្លាញ​​កោសិកា​មហារីក​ទៀត​។

១-ស្រាក្រហម ៖ អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា​មួយ​ឈ្មោះ​ថា Resveratol ដែល​មាន​យ៉ាងច្រើន​ក្នុង​សម្បក​ទំពាំងបាយជូរ​មាន​សមត្ថភាព​បន្ថយ​ភាព​ចាស់ និង​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។ វា​អាច​កំចាត់​ចោល​នូវ​រ៉ា​ឌី​កាល​សេរី វីរុស បន្ថយ​ការ​ខូចខាត​របស់​កោសិកា និង​ជួសជុល DNA ផង​ដែរ។

២-ប៉េងប៉ោះ ៖ ប៉េងប៉ោះ​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ៥០​ភាគរយ ជា​ពិសេស​នៅ​ពេល​ញ៉ាំ​ប៉េងប៉ោះ​ឆ្អិន​ជា​ប្រចាំ​។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ Lycopene ខ្ពស់​ដែល អាច​កាត់​បន្ថយ​សារធាតុ​ភ្ញោ​ច​ឲ្យ​កើត​ជំងឺមហារីក​។

៣-បឺ​រី​ពណ៌​ខៀវ​និង​រ៉ា​ស​បឺ​រី ៖ ផ្លែ​ឈើ​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ប្រឆាំង​នឹង​ជំងឺមហារីក​។ វា​គឺជា​របស់​ពិសេស និង​ល្អ​មួយ​សម្រាប់​ស្ត្រី​ដែល​ត្រូវការ​កាត់​បន្ថយ​ការ​ប្រឈម​​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ ចំពោះ​ពណ៌​ដ៏​ចាស់​របស់​ផ្លែ​ឈើ​មួយ​នេះ​កើតឡើង​ដោយសារ​តែ​សារធាតុ Phytochemical ហើយ​ក៏​វា​ជួយ​កាត់​បន្ថយឥទ្ធិពល​សារធាតុ​បង្ក​ជំងឺ​មហារីក​ផង​ដែរ​។

៤-កាហ្វេ​និង​តែ​បៃតង ៖ ភេសជ្ជៈ​ក្តៅ​ៗ​ទាំងនេះ​ប្រហែលជា​របស់​ដំបូង​ដែល​អ្នក​ចង់​ញ៉ាំ​នៅ​ពេល​ព្រឹក​ហើយ តែ​សូម​ចាំ​ថា អង់​ទី​អុក​ស៊ី​ដង់​ដែល​មាន​ក្នុង​ភេសជ្ជៈ​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​បាន​។

៥-រមៀត ៖ គ្រឿងផ្សំ​ធ្វើ​ម្ហូប​ពណ៌​លឿង​មួយ​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស​យើង​។​វា​អាច​ប្រឆាំង​នឹង​ជំងឺមហារីក ភាព​ចាស់ ការ​រលាក ការ​ឈឺចាប់ ការ​ខូចខាត​របស់​កោសិកា បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ការ​ចង​ចាំ ព្យាបាល​ជំងឺ​ផ្តាសាយ និង​ផ្សេង​ៗ​ទៀត​ជា​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ