ស្រី​ស្រស់​ចេញពី​ធ្វើការ​ជិះ​កង់​បី​ឥណ្ឌា ត្រូវ​ក្រុម​បុរស​ចិន​ចុះ​ពី​ឡាន​ឆ្មក់​ផ្អើល


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ជនជាតិ​ចិន​រួម​ជាមួយ​ដៃគូ​ស្ត្រី​ជា​ជនជាតិ​វៀតណាម បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ស្រាប់តែ​ត្រូវ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជា​ជនជាតិ​ចិន​ជិះ​រថយន្ត​ស្តា​រិច​១​គ្រឿង មក​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​លុយ​400$ និង​លិខិតឆ្លងដែន​១​ក្បាល ព្រមទាំង​ទូរស័ព្ទ​ដៃ​១​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​13 ខែធ្នូ ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​242​កែង​ផ្លូវ​55 នៅ​ចំណុច​ក្បែរ​នឹង​ក្លឹ​ប​55 ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​ជា​ជនជាតិ​វៀតណាម​អាយុ​24​ឆ្នាំ​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ លុះ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ស្គាល់គ្នា​ជាមួយនឹង​បុរស​ជនជាតិ​ចិន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បាន​បបួល​ស្ត្រី​វៀតណាម​ទៅ​ផ្ទះ​គាត់​ផឹកស៊ី ហើយ​ក៏​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំ​ណុ​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្ត​ជនសង្ស័យ​មួយ​គ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ជិះ​គ្នា​៤​នាក់​ចុះ​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​សម្ភារៈ​ដូច​ជា លុយ​ចំនួន​400$ ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លិខិតឆ្លងដែន​ចំនួន​1​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ចំណែកឯ​បុរស​ជនជាតិ​ចិន​ក៏​ត្រូវ​ជនសង្ស័យ​ខាងលើ ចាក់​ឱ្យ​មាន​របួស​ផង​ដែរ ។

ប្រ​ភះ​ព​ដដែល​បន្ត​ទៀត​ថា ភ្លាម​នោះ​ក៏​ស្ត្រី​ជនជាតិ​វៀតណាម បាន​រត់ឡើង​ម៉ូតូ​កង់​បី​ឱ្យ​ដឹក​ទៅ​ដល់​វត្ត​លង្កា ដើម្បី​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ ទើប​មានការ​ផ្អើល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រួម​ជាមួយ​សមត្ថកិច្ច ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចតុមុខ ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

គួរ​រំលឹក​ថា ពាក់ព័ន្ធ​ករណី​ប្លន់​ខាងលើ​នេះ គឺ​កើត​មាន​ជា​ញឹកញាប់​មក​ហើយ ដោយ​លើកមុខ​មាន​រថយន្ត​ស្តា​រិច​ខ្មៅ​ដូច​គ្នា​មក​ប្លន់​នៅ​ផ្លូវ​598 អស់​លុយ​ជាង​4000$​ឯណោះ សរុប​ទៅ គឺ​កើត​មាន​ដល់​ទៅ​៣​ករណី​មក​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ