ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ខ្លាំង​ម្លេះ ! ជ្រុះ​បាត់​ទូរស័ព្ទ បែរ​ជា​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​ក្រៅប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

វាសនា​មនុស្ស​ប្រែប្រួល​មិន​ទៀងទាត់ ជូន​ជួប​ស៊យ ជូន​ជួប​លាភ​សំណាង ដែល​មិន​នឹក​ស្មាន​ដល់ ជាក់ស្តែង​ដូច​ករណី លោក គង់ នៅ ដែល​រស់នៅ​ក្នុង​ខេត្តកោះកុង បាន​បាត់​ទូរស័ព្ទ​ដៃ…

វាសនា​មនុស្ស​ប្រែប្រួល​មិន​ទៀងទាត់ ជូន​ជួប​ស៊យ ជូន​ជួប​លាភ​សំណាង ដែល​មិន​នឹក​ស្មាន​ដល់ ជាក់ស្តែង​ដូច​ករណី លោក គង់ នៅ ដែល​រស់នៅ​ក្នុង​ខេត្តកោះកុង បាន​បាត់​ទូរស័ព្ទ​ដៃ OPPO កាលពី​ស​ប្តា​ហ៍​មុន តែ​បែរជា​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​ក្រៅប្រទេស​ដោយ​មិនដឹង​ខ្លួន​វិញ ។

លោក គង់ នៅ បាន​ខិតខំ​ស្វែងរក​ទូរស័ព្ទ​ដែល​បាន​បាត់​នោះ​អស់​ជា​ច្រើន​ថ្ងៃ ប៉ុន្តែ​រក​យ៉ាងណា​ក៏​ពុំ​ឃើញ​ទាល់តែ​សោះ ។ គាត់​បាន​សម្រេចចិត្ត​ទៅ​ទិញ​ទូរស័ព្ទ​ថ្មី​នៅ​ហាង​លក់​ទូរស័ព្ទ OPPO ។ ពេល​ទៅ​ដល់​ហាង​លក់​ទូរស័ព្ទ​ដៃ​ភ្លាម គាត់​បាន​និយាយ​ប្រាប់​អ្នកលក់​ថា យក​ស៊េរី​ខ្ពស់​បំផុត ហើយ​អ្នកលក់​ក៏​ណែនាំ​គាត់​ឲ្យ​ជ្រើស​យក OPPO Reno 2F និង Reno 2 ទាន់​មាន​ប្រូ​ម៉ូ​សិន​ឆ្នាំ​ថ្មី តម្លៃ​ថ្មី កាដូ​ថ្មី និង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត ។ គិត​មួយសន្ទុះ គាត់​ក៏​បាន​ដក​លុយ​ខ្ទង់ 600 ដុល្លារ​ចេញពី​ហោប៉ៅ​ខោ ទិញ​យក Reno 2 តម្លៃ $599 ដើម្បី​យក​ហេង​ឆ្នាំ​ថ្មី ។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ស្រាប់តែ​ក្រុមហ៊ុន OPPO បាន​ខ​ល​ទៅ​សួរ​គាត់​ថា តើ​គាត់​បាន​ទិញ​ទូរស័ព្ទ OPPO Reno 2 ស៊េរី​មែន​ទេ? ហើយ​គាត់​ក៏​ឆ្លើយ​តប​វិញ​ថា បាទ​ពិតមែន​ហើយ ! ស្រាប់តែ​ខាង​ក្រុមហ៊ុន​បាន​ប្រាប់​ថា គាត់​បាន​ឈ្នះ​រង្វាន់​ទៅ​លេង​កោះ​ភូ​តេត​ដ៏​ស្រស់​ស្អាត​នៅ​ក្រៅប្រទេស ។

លោក គង់ នៅ បញ្ជាក់​ថា «​ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​ថា បាន​ទៅ​ដើរ​លេង​ក្រៅប្រទេស​ទាល់តែ​សោះ ស្រាប់តែ​រសៀល​បន្តិច ក្រុមហ៊ុន OPPO បាន​ប្រាប់​ថា ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ទៅ​លេង​កោះ​ភូ​តេត ហើយ​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល និង​សប្បាយចិត្ត​យ៉ាង​ខ្លាំង ! មិន​អស់ចិត្ត​ខ្ញុំ​បាន​ខ​ល​បញ្ជាក់​ក្រុមហ៊ុន​ម្តងទៀត ! នេះ​មិនមែន​ជា​សុបិន តែ​វា​ជា​ការ​ពិត​» ។

សូម​រំឭក​ថា ដើម្បី​អបអរសាទរ​បុណ្យ Christmas ឆ្លង​ឆ្នាំ​សកល និង​ជា​ពិសេស​ថ្លែង​អំណរ​អរគុណ​អតិថិជន ចំពោះ​ការ​គាំទ្រ រហូត​ជំរុញ​ឲ្យ OPPO ឈរ​លើ​ចំណាត់ថ្នាក់​លេខ ១ នៅ​កម្ពុជា ក្រុមហ៊ុនទូរស័ព្ទ​ដៃ OPPO ផ្តល់​កាដូ​ថ្មី តម្លៃ​ពិសេស​ថ្មី និង​រង្វាន់​ធំ​ទៅ​លេង​កោះ​ភូ​កេ​ត​ជា​ច្រើន​សរុប 39 រង្វាន់ ដល់​អតិថិជន OPPO Reno2 F (​តម្លៃ​ថ្មី $349) និង OPPO Reno2 (​តម្លៃ $599) ។

មិន​ថា តែ​អតិថិជន​ខ្មែរ ឬ​បរទេស​នោះ​ទេ គឺ​អាច​មានសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​មួយ​នេះ​ដូច​គ្នា ដោយ​គ្រាន់តែ​គោរព​តាម​លក្ខខណ្ឌ ដូច​ខាងក្រោម ៖

១- ទិញ​ទូរស័ព្ទ OPPO Reno2 និង OPPO Reno2 F បំពេញ​លេខ​ទូរស័ព្ទ​លើ​ប័ណ្ណធានា រួច​ប្រគល់​ឲ្យ​ម្ចាស់​ហាង ឬ​បុគ្គលិក​លក់ OPPO ។

២- សម្រាប់​អ្នក​ឈ្នះ ក្រុមការងារ​នឹង​ធ្វើការ​ទំនាក់ទំនង​ភ្លាម​ៗ ក្នុង​ពេល​ផ្សាយ​ផ្ទាល់​លើ​ហេ្វ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ OPPO ចំនួន 5 ដង ប្រសិនបើ​ខក​ខានមិនបាន​ឆ្លើយ​តប នឹង​ត្រូវ​បាន​ចាត់ទុកជា​មោឃៈ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ