ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បណ្តើរ​កង់​ដឹក​កៅអី​សំពីងសំពោង​ទាំង​កណ្តាលអធ្រាត្រ​ដល់​ពេល​សួរនាំ​ភ្ញាក់​ព្រើត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ សហការ​ជាមួយ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​យក​ទៅ​ធ្វើការ​សារ​សួរ​បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​លួច​សំភារៈ​របស់​អ្នក​ដទៃ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ សហការ​ជាមួយ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​យក​ទៅ​ធ្វើការ​សារ​សួរ​បន្ទាប់​ពី​ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​លួច​សំភារៈ​របស់​អ្នក​ដទៃ ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ជិត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​ទី​១-​ឈ្មោះ សុខ ផល្លា​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់​, ទី​២-​ឈ្មោះ សៅ សុវណ្ណ​ពិ​ទូ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ កម្មករ​សំណង់​, ទី​៣-​ឈ្មោះ សន ខយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ កម្មករ​សំណង់ និង​ទី​៤-​ឈ្មោះ គង់ ចាន់​ឌី ហៅ​បុត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង​៤​ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដកហូត កៅអី​ឈុត​ចំនួន​៤ និង​កង់​ចំនួន​១​គ្រឿង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​បាន​គឺ​កម្លាំង​អន្តរាគមន៍​នៃ​អធិការ​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរ​បាល​ចាក់​អង្រែ​លើ​ធ្វើការ​ល្បាត ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​និង​ការពារ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ក៏​ប្រទះ​ឃើញ បុរស​ជា​ជនសង្ស័យ​ទាំងនោះ​កំពុង​តែ​បណ្តើរ​កង់​ដោយ​មាន​ដឹក​កៅអី​ឈើ​ពេញ​នៅ​តាម​ដងផ្លូវ ហើយ​ពេល​នោះ​ដែរ​សមត្​ថកិច្ច​បាន​ឃាត់​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា បាន​លួច​ពី​ក្នុងភូមិ​យក​មក​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​ទាំង​វត្ថុ​តាង​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​តែ​ម្តង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ពិតជា​លួច​កៅអី​ឈើ​ដែល​គេ​ទុក​មុខ​ផ្ទះ​ចំនួន​១​ឈុត​ពិតប្រាកដ​មែន ។ ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សាកសួរ​រួច​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ដើម្បី​រង់ចាំ​ស្វែងរក​ម្ចាស់​របស់​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃស្អែក​ដើម្បី​ស្រួល​ចាត់ការ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ