ភាព​ស្មោះត្រង់​ជា​សម្រស់​នៃ​ជីវិត


ការ​ស្មោះត្រង់​ប្រៀប​បាន​នឹង​ទឹក​ដ៏​ត្រជាក់​សម្រាប់​ស្រោចស្រព​ដំណាំ​មិន​ឲ្យ​ស្វិត​ស្រពោន​យ៉ាងណា ជីវិត​ពិតជា​ស្រស់បំព្រង​ព្រោះ​ភាព​ស្មោះត្រង់​របស់​ខ្លួន​ក៏​យ៉ាងនោះ​ដែរ ។

បើ​យើង​នៅ​ជាមួយ​អ្នក​ណា ធ្វើ​ការងារ​ជាមួយ​អ្នក​ណា ក៏​គួរតែ​ស្មោះត្រង់​ជាមួយ​អ្នក​នោះ ថែម​ទាំង​ស្មោះ​ចំពោះ​ការងារ និង​ស្មោះ​ចំពោះ​ពាក្យ​និយាយ​របស់​ខ្លួនឯង​ទៀត​ផង ។

ការ​ស្មោះ​ត្រង់នោះ​ក៏​គឺជា​ការ​ពិតប្រាកដ​ក្នុង​ចិត្ត​មាត់​ពោល​ស្តី​អ្វី​ៗ ជាស​ម្តី​ផ្កា អ្នក​ណា​ៗ​ក៏​ចូល​ចិត្ត ពាក្យពិត​ត្រង់​ជាមួយ​ចិត្ត ត្រង់​ជាមួយ​ការងារ​ជា​ប្រភព​នាំ​មក​នូវ​សម្រស់​ដ៏​ផូ​រង់​នៃ​ជីវិត ។

ហេតុនេះ​ជន​ប្រុស​ស្រី​គួរតែ​តម្កល់​ខ្លួន​ឲ្យ​មាំ​នៅ​ក្នុង​សេចក្តី​ស្មោះត្រង់ គឺ​ត្រង់​ទៅ​ត្រង់​មក ធ្វើ​អ្វី​ៗ​ក៏​ចាប់​យក​ការ​ស្មោះត្រង់​ជាទី​តាំង​រួម សូ​ម្បី​បាន​ផលប្រយោជន៍​ជា​ទ្រព្យសម្បត្តិ​តិចតួច​ក៏​ដោយ ក៏​កុំ​បោះបង់​នូវ​សេចក្តី​ល្អ​ចោល​ឲ្យ​សោះ នោះ​ជីវិត​ពិតជា​បាន​សុខ​ហើយ​ ។ ដោយសាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ