ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​បា.ញ់ប្រហារ​គ្នា​នៅ​សហ​រដ្ឋ​អាមេ​រិក​ ដោយ​​ខ្មាន់កាំភ្លើង​ជា​បុរស ​និង​ស្ត្រី

4 ឆ្នាំ មុន

ក្រុង​វ៉ា​ស៊ី​ន​តោន​-​អា​មេ​រិ​ក ៖ មនុស្ស​៦​នាក់​ក្នុង​នោះ​រួម​មាន​ប៉ូលិស​ម្នាក់ ជន​ស៊ី​វិល​៣​នាក់ និង​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​២​នាក់ ត្រូវ​បានបាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ កាលពី​ថ្ងៃ អង្គារ​ទី​១០ ខែធ្នូ នៅ​ទីក្រុង…

ក្រុង​វ៉ា​ស៊ី​ន​តោន​-​អា​មេ​រិ​ក ៖ មនុស្ស​៦​នាក់​ក្នុង​នោះ​រួម​មាន​ប៉ូលិស​ម្នាក់ ជន​ស៊ី​វិល​៣​នាក់ និង​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​២​នាក់ ត្រូវ​បានបាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ កាលពី​ថ្ងៃ អង្គារ​ទី​១០ ខែធ្នូ នៅ​ទីក្រុង Jersey នៃ​រដ្ឋ New Jersey ភាគ​ឦសាន​សហ​រដ្ឋអាមេរិក ។

ភាគច្រើន​នៃ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឯ​ផ្សារ​ទំនើប​ខូ​សឺ (kosher grocery) ដែល​​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង Jersey បន្ទាប់ពី​មានការ​បាញ់ប្រហារ​ត្រូវ​បាន​គេ​រាយការណ៍ ។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​ថា ប៉ូលិស​២នាក់ និង​ជន​ស៊ី​វិល​ម្នាក់​ង​ទៀត ក៏​បាន​រង​របួស
ដែរ ប៉ុន្តែ​ភ្លាម​ៗ​មិន​ទាន់​មានការ​បញ្ជាក់​ពី​ចេតនានៅ​ពីក្រោយ​ការ​បាញ់ប្រហារ​នេះ​នៅឡើយ​ទេ។

បើ​តាម​គេហទំព័រ NJ.com បាន​រាយការណ៍​ថា ខ្មាន់កាំភ្លើង​២​នាក់​ដែល​ជា​បុរស​និង​ស្ត្រី បាន​ធ្វើ
ការ​បាញ់ប្រហារ​នៅ​ខាង​មុខ​ផ្សារ​ទំនើប kosher grocery ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ដើរ​ឆ្លងកាត់ ។

ចំណែកឯ​ប៉ូលិស​បាន​អះអាង​ថា ការ​បាញ់ប្រហារ​នេះ កើតឡើង​នៅ​ពេល​ប៉ូលិស​ម្នាក់​ដើរចូល​ទៅ​ជិត​ជន​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យទាំង​២​នាក់ ដែល​មានការ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ពី​បទ​មនុស្សឃាត ហើយ​ជនសង្ស័យ​ក៏បាន​ឡើង​ជិះ​រថយន្ដ​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​ខូ​សឺ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ