ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង ២០០ ដុល្លារ ដោយអមមកជាមួយការរចនារូបរាងឥតខ្ចោះថែមទាំងសមត្ថភាពមិនធម្មតា ។
ខាងក្រោមនេះគឺជា ៦ ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារ ប៉ុណ្ណោះ ៖
១. ការរចនាតួខ្លួន ៖ តួខ្នងក្រាលដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើអោយស្មាតហ្វូនកាន់តែប្រណីត ។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរបានត្រឹមត្រូវ លឿន និងងាយស្រួលប្រើប្រាស់ ។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យាកំពុងពេញនិយម និងទ្រទម្ងន់ដល់ទៅ ១៥ គីឡូក្រាម ។
២. អេក្រង់ ៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ 6.59 អ៊ីង កម្រិតបង្ហាញ FHD+ ដោយអេក្រង់លាតនេះ វាកាន់តតែផ្ដល់ភាពងាយស្រួលពេលលេងអ៊ីនធើរណេត មើលភាពយន្ត និងពេលលេងហ្គេម ។
៣. កាមេរ៉ា AI បីគ្រាប់ ៖ កាមេរ៉ា គឺជាចំណែកសំខាន់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅ គឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និងលម្អិត ហើយរូបភាពថតដែលថតចេញមានខ្នាតធំដល់ទៅ 8000×6000 ប្លង់ទូលាយទំហំ 8MP ថតរូបទូលាយខ្លាំង ដល់ទៅ 120° វាជួយបង្កើនពន្លឺផ្តល់ពណ៌បានស្រស់ល្អ និងប្លង់ព្រាលទំហំ 2MP កាត់ព្រាលបានត្រូវចំណុច ។ ហើយវាក៏មានមុខងារផ្សេងៗទៀតដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម ។
៤. កាមេរ៉ា Pop-Up ស៊ែលហ្វី ៖ សម្រាប់អ្នកដែលចូលចិត្តថតស៊ែលហ្វីធានាថាត្រូវចិត្តជាមួយកាមេរ៉ាផុសឡើង (Pop-up Selfie Camera) ទំហំ 16MP មានបច្ចកវិទ្យា AI ជំនួយពន្លឺ និងពណ៌ រូបភាពកាន់តែស្អាត មុខងារជំនួយសម្រស់ (Beauty mode) និង មុខងារជំនួយប្លង់ព្រាលខាងក្រោយ ។
៥. ថាមពលប្រើប្រាស់ ៖ ផ្ទុកថាមពលថ្មទំហំ 4000mAh និង ជាមួយរុន្ធ USB ប្រភេទ C បញ្ចូលថ្មតែម្តងប្រើពេញមួយថ្ងៃ ។
៦. អង្គផ្ទុកទិន្ន័យ ៖ HUAWEI Y9s មកជាមួយអង្គចងចាំទំហំ 6GB អង្គផ្ទុកទិន្ន័យដល់ទៅ 128GB និងបន្ថែមអាចបន្ថែមមេម៉ូរីរហូតដល់ 512GB ដែលអាចដំឡើងកម្មវិធី ឬ ហ្គេម និងទាញយកភាពយន្តយ៉ាងពេញចិត្តផងដែរ ។
សម្រាប់ ៦ ចំណុចខាងលើជឿជាក់បានថា វាជាជំនួយសម្រាប់អ្នកកំពុងតែស្វែងរកស្មាតហ្វូនថ្មីដែលមានតម្លៃជាង ២០០ ដុល្លារ ប្រសិនបើអ្នកចាប់អារម្មណ៍លើម៉ូឌែល Huawei Y9s អ្នកអាចស្វែងរកគ្រប់ហាងលក់ទូរសព្ទក្នុងប្រទេសកម្ពុជាដើម្បីកុម្ម៉ង់ទុកមុន ចំពោះការកុម្ម៉ង់ទុកនឹងទទួលបានកាតាបស្ពាយក្រោយរបស់ Huawei (Huawei Backpack) និងលេខពិសេសរបស់ Smart ផងដែរ ហើយស្មាតហ្វូននេះនឹងមកដល់នៅថ្ងៃទី ១២.១២.២០១៩ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ