ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថវិកា​៥០​លាន​ដុល្លារ​ទិញ​ស្រូវ​ពី​កសិករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថវិកា​៥០​លាន​ដុល្លារ​ដើម្បី​ប្រមូល​ការ​ទិញ​ស្រូវ​ពី​កសិករ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនាគារ​អភិវឌ្ឍ​ន៍ជនបទ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថវិកា​៥០​លាន​ដុល្លារ​ដើម្បី​ប្រមូល​ការ​ទិញ​ស្រូវ​ពី​កសិករ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនាគារ​អភិវឌ្ឍ​ន៍ជនបទ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ​នេះ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនាគារ​អភិវឌ្ឍ​ន៍ជនបទ​ចេញផ្សាយ បាន​ឲ្យ​ដឹង​ថា ធនាគារ​អភិវឌ្ឍន៍ជនបទ (​ធ​. អ​.​ជ​.) មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​សាធារណជន ប្រជា​កសិករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​ប្រមូល​ទិញ​ស្រូវ​ទាំងអស់​ជ្រាប​ថា ដោយ​ទទួល​បានការ​ទុកចិត្ត​ពី​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​អភិវឌ្ឍន៍ជនបទ​បាន​ទទួល​ដើមទុន បន្ថែម​ពី​រាជរដ្ឋាភិបាល​ចំនួន​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ប្រែក្លាយ​«​ធនាគារ​អភិវឌ្ឍន៍ជនបទ​» ទៅ​ជា « ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​មាន​ចំណាត់ថ្នាក់​ជា​ធនាគារពាណិជ្ជ ។

លោក​បន្ត​ថា មុន​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បាន​ចាប់ពី​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ នេះ​តទៅ សម្រាប់​បម្រើ​វិស័យ​កសិកម្ម ជា​ពិសេស​ប្រើប្រាស់​សម្រាប់​រក្សា​ស្ថិរភាព​ថ្លៃ និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ហើយ​ស្តុក​ទុក​កិន​កែ​ច្នៃ និង​នាំ​ចេញ ។ ជាមួយ​គ្នា​នេះ​ក្រុមការងារ​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ អង្ករ និង​ធ្វើការ​ប្រជុំ​ជា​លក្ខណៈ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ស្រូវ​អង្ករ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

ប្រភព​បាន​បន្ត​ថា ដោយ​ស្នើ​សូម​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​ប្រមូល​ទិញ​ស្រូវ​បន្ត​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​សម​ស្រប សម្រាប់​ស្តុក​ទុក​ធ្វើ​ជា​វត្ថុ​ធានា​បំណុល ដើម្បី​ទទួល​បាន​ឥណទាន​ស្រប​តាម​លក្ខខណ្ឌ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ