ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​អាហ្វ្រិក​វ័យក្មេង​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង Barcelona

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​កើត​នៅ​អាហ្វ្រិក បាន​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​យក្ស​អ្នកមាន​បុណ្យ Barcelona ដែល​មាន​តម្លៃ​បង់​ផ្តាច់​កុងត្រា​ឡើង​ដល់​ទៅ ៤០០​លាន​អឺ​រ៉ូ​។ កាលពី​ថ្ងៃ​ពុធ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​កើត​នៅ​អាហ្វ្រិក បាន​ចុះ​កុងត្រា​ថ្មី​ជាមួយនឹង​ក្លិប​យក្ស​អ្នកមាន​បុណ្យ Barcelona ដែល​មាន​តម្លៃ​បង់​ផ្តាច់​កុងត្រា​ឡើង​ដល់​ទៅ ៤០០​លាន​អឺ​រ៉ូ​។

កាលពី​ថ្ងៃ​ពុធ Barca បាន​ប្រកាស​តាម​រយៈ​គេហទំព័រ​ផ្លូវការ​របស់​ពួក​គេ​ថា ខ្សែប្រយុទ្ធ Ansu Fati បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លិប ដែល​មាន​សពុល​ភាព​ដល់​ឆ្នាំ ២០២២ ជាមួយនឹង​ជម្រើស​នៃ​ការ​បន្ត​រយៈពេល ២ ឆ្នាំ​ទៀត​។ កីឡាករ​វ័យ ១៧ ឆ្នាំ​រូប​នេះ បាន​បង្ហាញខ្លួន​ចំនួន ១១​ដង​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក LaLiga នា​រដូវ​កាល​នេះ​។

សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​បាន​លើក​ឡើង​ថា​៖«FC Barcelona និង Ansu Fati បាន​ឈាន​ដល់​កិច្ចព្រមព្រៀង ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ចសន្យា​របស់​កីឡាករ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២២ ដែល​អាច​ពន្យារ​បាន​២​ឆ្នាំ ជាមួយនឹង​ថ្លៃ​ផ្តាច់​កុងត្រា​ឡើង​ពី ១០០​លាន​អឺ​រ៉ូ ទៅ ១៧០​លាន​អឺ​រ៉ូ​។ តម្លៃ​នេះ​នឹង​កើតឡើង​ដល់ ៤០០ លាន​អឺ​រ៉ូ នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​ចុះ​កុងត្រា​ធ្វើ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​ក្រុម​ទី​មួយ​របស់ Barcelona»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ