ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន SINGMENG ចូលរួម​លើក​កម្ពស់​ការ​អាន​សៀ​ភៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​លំដាប់​ខ្ពស់​នៅ​កម្ពុជា ក្រុមហ៊ុន SINGMENG បាន​ចូលរួម​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ចំពោះ​អ្នក​ស្រលាញ់​ការ​អាន​គ្រប់​ៗ​គ្នា​។ ហេតុ​ដូចនេះ​ហើយ​បានជា​ក្រុមហ៊ុន SINGMENG បន្ត​ស្វះ​ស្វែងរក​គ្រប់​វិធី ដើម្បី​ផ្គត់ផ្គង់​សេវា​របស់​ខ្លួន សំដៅ​លើកកម្ពស់​លើ​ការ​ចែករំលែក​ចំណេះដឹង និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​តាម​រយៈ​ការ​អាន​។…

ក្នុង​នាម​ជា​អ្នក​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​លំដាប់​ខ្ពស់​នៅ​កម្ពុជា ក្រុមហ៊ុន SINGMENG បាន​ចូលរួម​ចែករំលែក​នូវ​ក្តី​ស្រលាញ់​ចំពោះ​អ្នក​ស្រលាញ់​ការ​អាន​គ្រប់​ៗ​គ្នា​។ ហេតុ​ដូចនេះ​ហើយ​បានជា​ក្រុមហ៊ុន SINGMENG បន្ត​ស្វះ​ស្វែងរក​គ្រប់​វិធី ដើម្បី​ផ្គត់ផ្គង់​សេវា​របស់​ខ្លួន សំដៅ​លើកកម្ពស់​លើ​ការ​ចែករំលែក​ចំណេះដឹង និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​តាម​រយៈ​ការ​អាន​។

ជាក់ស្តែង​នៅ​ក្នុង​ក្រុមហ៊ុន SINGMENG ក៏​មាន​បណ្ណាល័យ​សម្រាប់​ឱ្យ​បុគ្គលិក​គ្រប់​គ្នា​អាច​ខ្ចី​សៀវភៅ​ទៅ អាន​នៅផ្ទះ ឬ​អាន​ពេល​សម្រាក​ក្រោយ​ពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​។ ដោយ​ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍន៍​ផ្នែក​ខួរក្បាល និង​ការ​គិត​ដ៏​អស្ចារ្យ​សម្រាប់​ការ​អាន​សៀវភៅ (​ទាំង​​ការ​អាន​សៀវភៅ​ដោយ​ផ្ទាល់ ទាំង​ការ​អាន​តាម​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ អាយ​ផេ​ត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ផ្សេង​ៗ​ទៀត​) ។

អត្ថប្រយោជន៍​១០ យ៉ាង​បាន​មក​ពី​ការ​អាន​សៀវភៅ ៖
១. ធ្វើ​ឲ្យ​សុខភាព​ខួរក្បាល​ល្អ
២. កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍
៣. បង្កើន​ចំណេះដឹង
៤. ចេះ និង​ចាំ​ពាក្យ​បាន​ច្រើន
៥. ជួយ​អភិវឌ្ឍ​ការ​ចង​ចាំ
៦. ធ្វើ​ឲ្យ​បច្ចេកទេស​ក្នុង​ការ​វិភាគ​មាន​ភាព​ប្រសើរ​ឡើង
៧. ធ្វើ​ឲ្យ​អ្នកចេះ​យកចិត្តទុកដាក់ និង​ផ្តោតអារម្មណ៍
៨. ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការ​សរសេរ​ប្រសើរ​ឡើង
៩. ជួយ​ឲ្យ​ផ្លូវចិត្ត​ស្ងប់ស្ងាត់
១០. ការ​កម្សាន្ត​ដោយ​ឥត​គិតថ្លៃ

សព្វ​ថ្ងៃនេះ ការ​ធ្វើ​ដំណើរ ឬ​ការ​ទៅ​រក​ការ​កម្សាន្ត​សប្បាយ​នានា​មាន​តម្លៃ​ថ្លៃ​គួរសម​។ ដូច្នេះ​បើ​យើង​ជំនួស​វា ដោយ​ការ​អាន​សៀវភៅ​វិញ វា​អាច​ជួយ​កាត់​បន្ថយ​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​អ្នក​បាន ដោយ​វា​បាន​នាំ​អារម្មណ៍​របស់​អ្នក​ចូល​ទៅ​សាច់​រឿង​ក្នុង​សៀវភៅ​ទាំងនោះ​។ ការ​អាន​បាន​ធ្វើ​ឲ្យ​ខួរក្បាល​មាន​សកម្មភាព​ជាប់លាប់ ដូច្នេះ​ហើយ​វា​អាច​ជួយ​បង្ការ​មិន​ឲ្យ​ខួរក្បាល​បាត់​បង់​នូវ​សមត្ថភាព​។ អ្នក​អាន​ច្រើន​នឹង​ជួប​ប្រទះ​ពាក្យ​ដដែល​ៗ និង​ស្គាល់​ពី​ពាក្យ​ថ្មី​ៗ​ផង​ដែរ​។ ពេល​អាន​ខួរក្បាល​អ្នក​បាន​ធ្វើការ​វិភាគ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​សៀវភៅ​។

ការ​អាន​អាច​ជួយ​ឲ្យ​អ្នករៀន​ផ្តោតអារម្មណ៍​ធ្វើ​អ្វីមួយ​ដោយ​គ្មាន​អ្វី​ផ្សេង​មក​រំខាន​ការ​ផ្តោត​អារម្មណ៍​របស់​អ្នក​ឡើយ​។ អ្នក​ក៏​មាន​សមត្ថភាព ដើម្បី​ពង្រឹង​ការ​សរសេរ​បាន​ល្អ​ជាង​មុន​ហើយ​ចិត្ត​របស់​អ្នក​ក៏​មាន​សេចក្តីសុខ ស្ងប់ស្ងាត់​ជាង​មុន​។ សម្រាប់​សៀវភៅ​មួយ​ចំនួន​ធំ មិន​តម្រូវ​ឲ្យ​អ្នកទិញ​សៀវភៅ​ដែល​អ្នក​ត្រូវ​អាន​នោះ​ទេ ព្រោះថា អ្នក​ក៏​អាច​ចូល​ទៅ​អាន​នៅ​ក្នុង​បណ្ណាល័យ​តូច​ធំ ឬ​តាម​អន​ឡាញ​បាន​ផង​ដែរ​។ ហើយ​វិធី​ដែល​ស្រួល និង​មិន​អស់ប្រាក់ ព្រមទាំង​ចំណេញ​ពេល មួយទៀត​នោះ​គឺ​ការ​ទាញ​យក​សៀវភៅ​ទាំងនោះ​ពី​អ៊ី​ន​ធើ​រ​ណេ​ត ដាក់​ក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​របស់​អ្នក ហើយ​លោក​អ្នក​ចង់​អាន​នៅ​ពេល​ណា ឬ​កន្លែង ណា​ក៏​បាន​។

បើ​លោក​អ្នក​កំពុង​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​ថា​គួរ​ជ្រើសរើស សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ណា ដើម្បី​ផ្គត់ផ្គង់ តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក​នោះ កុំ​ភ្លេច​ក្រុមហ៊ុន SINGMENG មាន​ផ្តល់​កញ្ចប់​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត ល្បឿន​លឿន និង​ទំនុកចិត្ត​ខ្ពស់ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ផ្នែក​លក់ ៖ 096 666 1888 / 089 966 888 / 023 860 666. ឬ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើងខ្ញុំ Website: www.smtelemedia.com ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ