តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីជាក្រុម Manchester City ទទួលបានជ័យជម្នះគួរឱ្យសរសើរលើក្រុម Burnley ក្នុងក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃអង្គារក៏ដោយ អ្នកចាត់ការ Pep Guardiola បានទទូចថា វាជារឿងឆោតល្ងង់ក្នុងការគិតថាក្រុមរបស់គាត់អាចតាមទាន់ Liverpool ដែលកំពុងឈរលេខ១នៃលីគ។
Man City ត្រលប់មកឈរលើលំដាប់លេខ ២ វិញបន្ទាប់ពីឈ្នះ ៤-១ ក្នុងការប្រកួតជាមួយ Burnley កាលពីថ្ងៃអង្គារ ដោយសារថ្វីជើងរបស់ Gabriel Jesus និង គ្រាប់បាល់ពី Rodri និង Riyad Mahrez ។
បើទោះបីជាផ្លាស់ពីលើក្រុម Leicester City ក៏ដោយ ក៏គូប្រជែងនៅតែមានប្រៀបជាងក្នុងការលេង ដោយរាប់ទាំង Liverpool ដែលកំពុងតែមាន៨ពិន្ទុលើ Manchester City ។ លោក Pep មិនសង្ឃឹមនោះទេថា Man City អាចតាមទាន់ Liverpool ។
យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា លោក Pep បាននិយាយថា ៖«ជាមួយនឹងចំណាត់ថ្នាក់ដែលយើងកំពុងមានធៀបជាមួយនឹង Liverpool វាពិតជារឿងឆ្កួតៗ សម្រាប់ការគិតថាអាចតាមទាន់ក្លិបនេះ។ វាដូចគ្រប់គ្នានិយាយអ៊ីចឹង ថាយើងមិនបានពានទេ។ យើងគ្មានឱកាសនោះទេ» ។ លោកបានបន្តថា៖«យើងកំពុងគិតអំពីខ្លួនយើង និង ការប្រកួតបន្ទាប់។ ការគិតពីវិធីយកឈ្នះឡើងទៅក្បែរ Liverpool គឺជាការគិតឆោតល្ងង់» ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ