តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពី Virgil van Dijk សើចចំអកលេងសើចជាមួយ Cristiano Ronaldo ក្នុងពិធីប្រគល់រង្វាន់ Ballon d’Or កាលពីថ្ងៃចន្ទ បងស្រីរបស់កំពូលកីឡាករព័រទុយហ្កាល់រូបនេះបានយកប្រព័ន្ធផ្សព្វផ្សាយសង្គមទៅវាយតបតវិញទៅកាន់ Van Dijk ខ្សែការពាររបស់ Liverpool ។
ក្នុងអំឡុងពេលសំភាសន៍នៅឯព្រឹត្តិការណ៍ប្រគល់ពាន Ballon d’Or នៅទីក្រុងប៉ារីស លោក van Dijk បាននិយាយបែបកំប្លែងថា Ronaldo គ្មានសមត្ថភាពអ្វីមកប្រកួតប្រជែងជាមួយនឹងលោកសម្រាប់ពានរង្វាន់នេះទេ។

បងស្រីរបស់ Ronaldo បានបង្ហោះនៅលើគណនី Instagram របស់នាងភ្លាមៗថា៖«ឥឡូវនេះ កន្លែងដែល Virgil ឯងធ្លាប់ទៅ គឺ Ronaldo ធ្លាប់ទៅជាច្រើនដង ហើយត្រឡប់មកវិញរាប់ពាន់ដងហើយ។ អ្នកឯងមានបានឃើញឬអត់ ថា Ronaldo បានយកពានជូនប្រទេសជាច្រើនដងហើយ ខណៈដែលឯងមិនទាន់ទាំងបានសូម្បីតែម្តង»។
គាត់បានបន្តថា៖«Cristiano Ronald គឺជាកីឡាករខ្លាំងផ្តាច់គេ និង ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ប្រទេសជាតិ ។ នេះបើទោះបីជា គាត់នៅក្មេងជាងអ្នកក៏ដោយ» ។
គួរបញ្ជាក់ផងដែរថា ការបោះពាក្យចុកៗរបស់បងស្រី Ronaldo មកលើ Van Dijk គឺមកពី កីឡាកររូបនេះនិយាយចំអក Ronaldo ថាមិនបានឈ្នះលេខរបស់ខ្លួន សម្រាប់ពាន Ballon d’Or ឆ្នាំ២០១៩ ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ