ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ឌឹ​សកោះ​ប៉ែន បើក​ដំណើរការ​ដើរ​ឆ្លង​កាត់​បាន​នៅ​ពាក់កណ្ដាល​ខែធ្នូ​នេះ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​​​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​ ដែល​ជា​តំបន់​ទេសចរណ៍​មួយ​​​​​បង្កើត​ឡើងមាន​​​រយៈពេល​រាប់​ឆ្នាំ​​មកហើយ ​ហើយក៏​​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​​ជា​ច្រើន​​​នាក់​នៅក្នុង​រដូវប្រាំងផងដែរ ។​ ជាមួយ​នោះ ​​ប្រ​ឌឹសប្ញស្សី​សម្រាប់​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់​ចាម…

ខេត្តកំពង់ចាម៖ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​​​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​ ដែល​ជា​តំបន់​ទេសចរណ៍​មួយ​​​​​បង្កើត​ឡើងមាន​​​រយៈពេល​រាប់​ឆ្នាំ​​មកហើយ ​ហើយក៏​​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​​ជា​ច្រើន​​​នាក់​នៅក្នុង​រដូវប្រាំងផងដែរ ។​ ជាមួយ​នោះ ​​ប្រ​ឌឹសប្ញស្សី​សម្រាប់​ឆ្លង​ពី​ត្រើយ​ក្រុង​កំពង់​ចាម ទៅ​លេង​កម្សាន្ត​កំពុង​​មាន​ប្រជាប្រិយភាព ​ទាក់ទាញ​មនុស្ស​មក​លេង​ពី​គ្រប់​ទិស​ទី ​។ តាម​ផែនការ​ប្រ​ឌឹ​សកំពុង​សាងសង់​​នេះ​​​បើក​បម្រើសេវា​ឱ្យភ្ញៀវ​ជាតិ ​​និង​អន្តរជាតិ​ឆ្លង​ពី​ក្រុង​កំពង់ចាម មក​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែននៅ​ថ្ងៃ​ទី​១៥​ ធ្នូ​ ខាង​មុខ​ ។

ជួបជាមួយ​កម្មករ​ឈ្មោះ​មូល លាង អាយុរ​៣២​ឆ្នាំ នៅ​ភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ប្រាប់ឱ្យ​ដឹងកាលពី​​រសៀល​​ថ្ងៃ​ទី​២ ​ធ្នូ​​​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្ដើម​ស្រក​ មក​ដល់​ចុងខែ​វិច្ឆិកា រូប​លោក​និង​អ្នក​ភូមិ​ដទៃ​ទៀត ​ដែល​មាន​គ្នា​ចំនួន​១១​នាក់​ បាន​ចាប់ផ្ដើម​សាងសង់​ប្រ​ឌឹ​សកោះ​ប៉ែន ដោយ​ក្នុង​១​ថ្ងៃ​ទ ទួល​កម្រៃ​៤​ម៉ឺន​រៀល​ សម្រាប់​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ​។

លោក​​បន្ត​ថា ​ប្រ​ឌឹ​សកោះ​ប៉ែន​នេះ​ តាម​ធម្មតា​ត្រូវ​ប្រើ​ពេលវេលា​រហូត​ដល់​ជាង​កន្លះ​ខែ​ទើប​រួចរាល់​ ។​ ដោយ​គាត់​ត្រូវ​បាន​គេ​ប្រើ​ឱ្យ​ចងរឹត និង​ដំ​ទុប​ប្រ​ឌឹ​ស​ហើយ​ម្នាក់​ៗ​ សុទ្ធសឹងតែ​មាន​ជំនាញ​ផ្សេង​ៗ​គ្នា នៅ​ពេល​ដែល​ប្រ​ឌឹ​ស ត្រូវ​បាន​សាងសង់​រួច​រូប​លោក​នឹង​បន្តការងារ​ថ្មី​ ដោយ​ធ្វើ​សំណង់​ឲ្យ​គេ​នៅ​ក្រុង​កំពង់​ចាម ដើម្បី​យក​ថវិកា​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ និង​ឲ្យ​កូន​បាន​ទៅ​រៀនសូត្រ​មានចំណេះ​ដឹង​នឹង​គេ​។

លោក​ប៊ុ​ន ដា​រ៉ា ម្ចាស់​ប្រ​ឌឹ​សកោះ​ប៉ែន បាន​ប្រាប់​ឱ្យដឹងដែរ​​ថា កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ ​ប្រ​ឌឹ​សរប​ស់​លោក ​ដែល​ត្រូវធ្វើ​មាន​ទទឹង​២​ម៉ែត្រ​និង​បណ្ដោយ​ជាង​៩០ម៉ែត្រ ​ដោយ​ធ្វើ​ឡើង​សម្រាប់​តែ​មនុស្ស​ដើរ​ឬ​ក៏​ជិះ​កង់​បាន​តែ​ប៉ុណ្ណោះ សម្រាប់​រថយន្ត​ត្រូវ​បើក​ឆ្លង​តាម​ស្ពានបេតុង​កោះ​ប៉ែន ​ហើយ​ឆ្លងកាត់​ភូមិ​ដោយ​ចូល​មក​ដល់​បរិវេណ​រមណីយដ្ឋាន​កោះ​ប៉ែន​តែ​ម្ដង មាន​កន្លែង​សម្រាប់​ចត​រថយន្ត​ត្រឹមត្រូវ​។​ សមត្ថកិច្ច​អាច​ជិះ​ម៉ូតូ​ឆ្លងកាត់​ប្រ​ឌឹ​សបាន​ក្នុង​ករណី​ដែល​មានការ​ចាំបាច់​ណាមួយ​ដើម្បី​អន្តរាគមន៍​នៅ​តំបន់​នេះ​។

ម្ចាស់​ប្រដឹស​កោះ​ប៉ែនបាន​ប្រាប់​បន្ត​ថា​ មក​ដល់​ឆ្នាំ២០១៩​នេះ ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ដោយ​បាន​ស្រក​លឿន​ក្នុង​ខែ​ដូច​គ្នា ហើយ​ប្រ​ឌិ​ស​ដែល​ត្រូវធ្វើ​មាន​ទទឹង​២ម៉ែត្រ​និង​បណ្ដោយ​៧០០ ម៉ែត្រ​គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២ ​ធ្នូ​ ២០១៩ ដោយ​សម្រេច​បាន​ប្រមាណ​៨០​ភាគរយ​ហើយ គ្រោង​នឹង​ចំណាយ​ថវិកា​៣​ម៉ឺន​ដុល្លារ​។​

ជាមួយ​នោះ ​នៅ​ផ្នែក​កណ្ដាល​នៃ​ប្រ​ឌឹ​សត្រូវធ្វើ​ឡើង​ខ្ពស់ ​សម្រាប់​ឱ្យ​ទូក​បងប្អូន​ខ្មែរ​-អ៊ី​ស្លា​ម​​ បើក​ចេញចូល​បាន​ដោយ​ងាយស្រួល​។ ​ដោយ​មានការ​ណែនាំ​ពី​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​រូប​លោក​នឹង​ខិតខំ​បម្រើសេវា​ទទួលភ្ញៀវ​ឲ្យ​បាន​ល្អ​ប្រសើរ​ ។​ ហើយ​អ្នក​ដែល​បាន​មក​ងូតទឹក​លេង​នៅ​កោះ​ប៉ែន គឺ​មាន​កម្លាំង​ចាំ​ឃ្លាំមើល​ហើយ​ឱ្យ​ងូតទឹក ​នៅ​ក្នុង​ដែន​ដែល​មាន​បាំង​សំណាញ់​ត្រឹមត្រូវ​ហាម​មិន​ឲ្យ​លេង​នៅ​កន្លែង​ជ្រៅ​។

លោក​ប៊ុ​ន ដា​រ៉ា បាន​បន្ថែម​ថា​ ឬ​ស្សី​ដែល​ធ្វើ​ប្រ​ឌឹ​ស​នេះ ត្រូវ​បាន​ទិញ​មក​ពី​ខេត្តក្រចេះ ហើយ​ត្រូវ​បាន​ចង​អូស​បណ្ដែត​ដោយ​កាណូត យក​មក​ធ្វើ​ប្រដឹស​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​គឺ​ធ្វើ​ឲ្យ​ខ្ពស់​ជាង​ទឹក​១​ម៉ែត្រ ដើម្បី​បង្ការ​ក្រែង​មាន​ទឹកនាច​ដោយសារ​តែ​គេ​បើក​ទំនប់​វា​រី​អគ្គិសនី​មេគង្គ​លើ​នៅ​ប្រទេស​ឡាវ ធ្វើ​បែប​នេះ​ទើប​អាច​ជៀស​ផុត​បាន​ព្រោះថា​ឆ្នាំ​២០១៨ កន្លង​ទៅ ធ្លាប់​ជួប​បញ្ហា​នេះ​រួច​មក​ហើយ​។​លោក​ក៏​បាន​កោត​សរសើរ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មក​លេង​នៅ​ទី​នេះ​គឺ​មានការ​សម្អាត​បរិស្ថាន បាន​ល្អ​ដោយ​សំរាម​ត្រូវ​បាន​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម​។

អត្ថបទសរសេរ ដោយ