ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព កញ្ញា បង្អួត​សម្រស់​នា​ប្រាសាទ​​អង្គរវត្ត​… អ្នកគាំទ្រ​លាន់មាត់​គ្រប់​ៗ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ស ទេព កញ្ញា បាន​ចំណាយពេល​ទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ។ នាង​បាន​បង្ហាញ និង​បង្ហោះ​រូបថត​ដើរ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​ដ៏​ល្បី​នោះ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ស ទេព កញ្ញា បាន​ចំណាយពេល​ទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ។ នាង​បាន​បង្ហាញ និង​បង្ហោះ​រូបថត​ដើរ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​ដ៏​ល្បី​នោះ ។ ក្រោយ​ពេល​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន អ្នកគាំទ្រ​នាង​សុទ្ធតែ​លាន់មាត់​សរសើរ​គ្រប់​ៗ​គ្នា​។

តារា​រូប​នេះ បាន​បំផុស​ចលនា​ឱ្យ​បងប្អូន​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត អាច​មិន​ពាក់​ស្បែកជើង ពេល​ឈរ​ថតរូប ឬ​ទស្សនា​តួ​ប្រាសាទ តាម​កន្លែង​មួយ​ៗ​។ ទាំងនេះ ជា​ចំណុច​មួយ​ឈ្វេងយល់ បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។

ស្រី​ស្អាត ទេព កញ្ញា នៅ​តែ​បង្ហាញ​វត្ត​មាននៅ​បណ្តា​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ទុក​បង្ហាញ​ឱ្យ ទស្សនិកជន​បាន​ទស្សនា​។ កញ្ញា​រមែង​តុបតែង​កាយ​ប្លែក​លក្ខណៈ​សុភាព គួរ​ឱ្យ​ស្រឡាញ់ ហើយ​តារា​សម្តែង​រូប​នេះ នៅ​តែ​ត្រូវ​បាន​ផលិតករ​ផ្តល់​ឱកាស​សម្តែង បើ​មើលទៅ​លើ​ទេព​កោសល្យ​ប៉ិន​សម្តែង ។

ចំណែក​រូបថត​ដែល ទេព កញ្ញា បាន​បង្ហាញ​ឡើង​ក៏​ជា​ការ​ផ្សព្វផ្សាយ​មួយ ទៅ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ ។ សម្រស់​នៅ​តាម​ប្រាង្គ​ប្រាសាទ ដែល​កញ្ញា​ផុស​ឡើង បង្ក​ឱ្យ​ហ្វេ​ន​ៗ​លាន់មាត់​ថា ស្អាត​។ នាង​ញញឹម​បែប​សុភាព ហើយ​ក៏​មាន​មន្ត​ស្នេហ៍​ធ្វើ​ឱ្យ​ប្រុស​ៗ​មិន​តិច​ទេ​លួចចិត្ត​ស្រឡាញ់​នាង​។ យ៉ាងណា​ក៏​ដោយ ទេព កញ្ញា នៅ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​បុរស​ណា​ជា​គូគាប់ ក្រៅពី​នៅ​ខ្លួន​មួយ មួយ​រយៈកាល​សិន ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ