ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ឆ្នាំ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ឈី​ន រតនៈ រំពឹង​​​បន្ត​លើ​វិ​ថី​មួយ​នេះ​ជា​រៀង​រហូត ​ប្រសិន​នៅ​មានការ​​គាំទ្រ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​មក​ទល់​នា​ពេល​នេះ​ គឺ​មាន​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​តារាចម្រៀង​វ័យក្មេង ឈី​ន រតនៈ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​របស់​ខ្លួន បន្ទាប់​ពី​នាង​បាន​ឆ្លងកាត់​ការ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី The…

រាជធានីភ្នំពេញ ៖ គិត​មក​ទល់​នា​ពេល​នេះ​ គឺ​មាន​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​តារាចម្រៀង​វ័យក្មេង ឈី​ន រតនៈ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​របស់​ខ្លួន បន្ទាប់​ពី​នាង​បាន​ឆ្លងកាត់​ការ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី The voice Cambodia រដូវ​កាល​ទី​២​ឆ្នាំ​២០១៦ ។

យ៉ាងណា​ ឆ្លងកាត់​រយៈពេល​១០​ឆ្នាំ​​នៃ​ការ​ប្រឡូក​ក្នុង​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ ឈី​ន រតនៈ រំពឹង​ថា ខ្លួន​នឹង​អាច​បន្ត​ឈរជើង​ក្នុង​វិស័យ​មួយ​នេះ​ជា​រៀង​រហូត ប្រសិនបើ​ប្រិ​យ​មិត្ត​នៅ​តែ​បន្ត​ការ​គាំទ្រ​មក​ដល់​រូប​នាង ។

ជាមួយ​រូបភាព​ចាស់​ៗ​​ក្នុងអំឡុងពេល​ចូលរួម​ប្រឡង​កម្មវិធី The voice Cambodia បង្ហោះ​លើ​បណ្តាញ​សង្គម ឈី​ន រតនៈ បាន​លើក​ឡើង​ថា ១0​ឆ្នាំ​ពិតជា​ដើរ​លឿន​មែន​ អរគុណ​បណ្តា​អ្នកគាំទ្រ​ទាំងអស់ ​ដែល​តែងតែ​ស្រលាញ់​និង​គាំទ្រ​នាង​ខ្ញុំ ឈី​ន រតនៈ តាំងពី​ពេល​ចាប់ផ្តើម​រហូត​មក​ដល់​ពេល​នេះ ជា​ពិសេស​អរគុណ​ប្អូន​ៗ Admin ទាំង​ពីរ ដែល​តែងតែ Post គាំទ្រ​រាល់​គ្រប់​សកម្ម​ភាពរ​បស់បង ចាំ​លើកទឹកចិត្ត​បង​គ្រប់ពេល ។​🙏🏻

អរគុណ​អ្នក​ម្តាយ ដែល​តែងតែ​ជំរុញ​និង​លើកទឹកចិត្ត​កូនស្រី​លើ​វិ​ថី​ ដែល​កូន​ស្រលាញ់​រហូត 🙏🏻​អរគុណ​លោកគ្រូ ណុ​ប បា​យ៉ា​រិ​ទ្ធ ដែល​បាន​ជ្រើសរើស​សិស្ស​ម្នាក់​នេះ អរគុណ​លោកគ្រូ​ដែល​តែងតែ​បង្ហាត់បង្រៀន​ក្មេង​ស្រី​ម្នាក់​នេះ​រហូត​មក 🙏🏻​។

អរគុណ​ដល់​ផលិតកម្ម​ហង្ស​មាស ដែល​បាន​នាំ​យក​កម្មវិធី The voice Cam​bodia មក បាន​ផ្តល់​ឧកាស​ឱ្យ​ក្មេង​ស្រី​ម្នាក់​នេះ​ មាន​ឱកាស​បញ្ចេញ​សមត្ថភាព​និង​បំពេញ​ក្តី​ស្រ​មៃរបស់​ខ្លួន ទើប​ទទួល​បានការ​ស្រលាញ់​ និង​គាំង​ទ្រ​ពី​បងប្អូន​រហូត​ដល់​សព្វថ្ងៃ 🙏🏻​ហើយ​ក៏​អរគុណ​ខ្លួនឯង ដែល​មិន​បោះបង់​ខ្លួនឯង នៅ​តែ​តស៊ូ​រហូត​មក ។​

ជា​ចុង​ក្រោយ នាង​ខ្ញុំ​សូម​សន្យា​ថា នៅ​តែ​បន្ត​លើ​វិ​ថី​មួយ​នេះ​ជា​រៀង​រហូត​ទៅ ឱ្យ​តែ​មានការ​គាំទ្រ​ពី​បងប្អូន​និង​អ្នកគាំទ្រ​ទាំងអស់ ចង់​ប្រាប់​ថា អ្នក​ទាំងអស់​គ្នា​ជា​ចំណែក​នៃ​បេះដូង​របស់ខ្ញុំ ។

គួរ​បញ្ជាក់​ថា ឈី​ន រតនៈ គឺជា​បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ចាម បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​៤​រូប​គោះ​ប៊ូ​តុង​យក ខ​ណះ​ពេល​ដែល​នាង​បាន​ឡើង​បកស្រាយ​ចម្រៀង​ក្រោម​ចំណងជើង​ថា SAXO​PHONE បាត់​ស្នេហ៍ ក្នុង​កម្មវិធី The voice Cambodia រដូវ​កាល​ទី​២ ។

ចាប់តាំងពី​ពេល​នោះ​មក ឈី​ន រតនៈ បាន​ក្លាយជា​បេក្ខជន​ដ៏​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ បើ​ទោះបីជា​នាង​មិន​បាន​លើក​ពាន​ក៏​ដោយ ។

ប្រឡូក​ក្នុង​សិល្បៈ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មកនេះ ឈី​ន រតនៈ ត្រូវ​បាន​ចាត់ទុកជា​អ្នកសិល្បៈ​ចម្រៀង​មួយ​រូប​ដែល​ទទួល​បា​នេះ​ជោគជ័យ​មួយ​រូប ដោយសារ​តែ​នាង​បាន​កសាង​កេរ្តិ៍ឈ្មោះ​​ជាតា​រា​ល្បី​មួយ​រូប​តាម​រយះ​បទ​ចម្រៀង​ដែល​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ។

ជោគជ័យ​នេះ ​បាន​កែប្រែ​ជីវភាព​របស់​តារា​ស្រី​រូប​នេះ​កាន់តែ​ប្រសើរ​ឡើង ដោយ​មួយ​រយះ​ចុង​ក្រោយ​នេះ​នាង​បាន​រស់នៅ​ក្នុងផ្ទះ​វីឡា និង​ប្តូរ​រថយន្ត​ស៊េរី​ទំនើប និង​មាន​តម្លៃ​ថ្លៃ​ជិះ​យ៉ាង​ហ៊ឺ​ងហារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ