ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ព្រឹក​នេះ​បើក​ដំណើរការ​ជា​ធម្មតា​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ថានភាព​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ដំណើរការ​ជា​ធម្មតា​ដូច​សព្វមួយដង ប៉ុន្តែ​កងកម្លាំង​៣​ប្រភេទ​ក្នុង​ខេត្ត​មួយ​នេះ នៅ​តែ​បន្ត​ពង្រឹងកម្លាំង…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ថានភាព​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ដំណើរការ​ជា​ធម្មតា​ដូច​សព្វមួយដង ប៉ុន្តែ​កងកម្លាំង​៣​ប្រភេទ​ក្នុង​ខេត្ត​មួយ​នេះ នៅ​តែ​បន្ត​ពង្រឹងកម្លាំង ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការពារ​ព្រះមហាក្សត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ខណៈ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅ​តែ​ប៉ុនប៉ង​វិល​ចូល​ប្រទេស​ផ្តួលរំលំ​រដ្ឋាភិបាល​។

សេចក្តីរាយការណ៍​បន្ត​ថា អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​ទំនិញ​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ដែល​ឆ្លងកាត់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ គឺ​នៅ​តែ​ដំណើរ​ចរាចរ​ទៅ​មក​ជា​ធម្មតា​។ ហើយ​ទីតាំង​បំពេញបែបបទ​ចេញ​-​ចូល​ប្រទេស Departure Pass&.Aerial ក៏​ដូច​ជាទី​តាំង​ផ្តល់​សំបុត្រ​ចូល​ផ្សារ​រុង​ក្លឿ គឺ​លក់​សំបុត្រ​ម្នាក់​១០០​រៀល ក៏​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា​ដូច​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ