គង់ សុជាតិ បង្ហោះរូបថតបែបខ្មែរ និងផ្ញើសាដែលប្តីប្រពន្ធត្រូវដឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយ ដែលអ្នកនាងគង់ សុជាតិ និងស្វាមី លោកជាវិ បុលបានសម្រេចចិត្តជិះទូកជាមួយគ្នាក្នុងនាមជាគូអនាគតពេញមួយជីវិត។ តាំងពីរៀបការមក អ្នកទាំង២ ហុងស៊ុយឡើងស្រឺតៗ ជីវិតការងារក្នុងសិល្បៈនូវតែត្រដែតលើសដើម។ អ្នកនាងឆ្លងកាត់ច្រើនរូបភាពតាំងពីមុនរៀបការ និងក្រោយពេលការ មានកូនម្នាក់ជាចំណងដៃ។

អ្នកសិល្បៈជាច្រើន ព្រមទាំងទស្សនិកជនផងដែរ នៅតែសរសើរដល់ គង់ សុជាតិ និងលោក ជា វិបុល ពិតជាគូស្នេហ៍សមសួនក្នុងពិភពសិល្បៈ។ ស្នេហារវាងអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាទ្វេឡើង រហូតធ្វើឲ្យអ្នកនាង គង់ សុជាតិ ភ្លាត់មាត់លើកឡើងថា បើអាច គឺយកកូនជាបន្តទៀត។
តារាសិល្បៈលំដាប់ជួរមុខ២ដួងនេះ ពិតជាមានមោទនភាព ដោយបានក្លាយជាប្តីប្រពន្ធ អ្នកគាំទ្រនៅតែពេញចិត្ត ហើយផ្តល់ការងារពេញទីមិនខុសពីពេលមិនទាន់រៀបការ។ ពួកគេបានសម្រេចចិត្តគ្រងឈុតអាពាហ៍ពិពាហ៍ដើម្បីទុកជាអនុស្សាវរីយ៍ និងជាក្តីស្រម៉ៃមួយទៀត ហើយក៏មានការពេញចិត្តពីអ្នកគាំទ្រផងដែរ។

យោងទៅតាមបណ្តាញសង្គមហ្វេសប៊ុកសរសេររៀបរាប់របស់ពិធីការិនី គង់ សុជាតិ បានលើកឡើងនូវសំណេរដ៏សំខាន់មួយកាលពីពេលថ្មីៗនេះថា៖ «ជីវិតគូអាចមានខុសខ្លះ ត្រូវខ្លះ ខឹងខ្លះ ជារឿងធម្មតាគ្មានគូស្នេហ៍ណា ដែលនៅជាមួយគ្នា ហើយយល់ចិត្តគ្នារហូតទេ សំខាន់ឲ្យតែខុស ហើយចេះសុំទោស អ្នកណាធ្វើខុស អ្នកនោះលួងគេទៅ វាមិនខាតអីទេ ចង់ឲ្យនៅជាមួយគ្នាបែបនេះរហូតទៅ អាចមិនសូវផ្អែមល្ហែម មិនសូវមានពេលវេលា អាចមិនដូចពេលដំបូងៗ ប៉ុន្តែសុំឲ្យតែស្រលាញ់គ្នារៀងរហូត… រីករាយខួបអាពាហ៌ពិពាហ៌ប្តីសម្លាញ់»។

សារទាំងនេះ ក៏ជាការឈ្វែងយល់ជាបន្តទៀត សម្រាប់គូស្នេហ៍ទាំងឡាយដែលចៀសមិនផុតនោះទេ ការប៉ះទង្គិចរឿងផ្សេងៗ។ ប្រការសំខាន់សមាធិទប់ចិត្តឲ្យត្រជាក់ រួមគ្នាដោះស្រាយនោះ ជីវិតប្តីប្រពន្ធនៅតែមានពន្លឺ។ (កែសម្រួលដោយ ៖ បុប្ផា)












ចែករំលែកព័តមាននេះ