រាជធានីភ្នំពេញ ៖ សណ្ឋាគារ ភែលេសហ្គេតហូថែល&រីសត ដែលទើបដំណើរការនៅកម្ពុជារាជធានីភ្នំពេញ ទើបតែ២ឆ្នាំប៉ុណ្ណោះ តែសណ្ឋាគារនេះ បានទទួលការគាំទ្រពីសំណាក់ភ្ញៀវជាតិ អន្តរជាតិយ៉ាងខ្លាំងក្លា ដែលធ្វើអោយសណ្ឋាគារនេះ ទទួលបានពានរង្វាន់ជាច្រើនក្នុងរយៈពេលពីរឆ្នាំនេះ ជាក់ស្ដែង កាលពីខែតុលា ឆ្នាំ២០១៩នេះ សណ្ឋាគារមួយនេះ បានទទួលពានរង្វាន់ ជាសណ្ឋាគារដ៏ឆ្នើមប្រចាំតំបន់អាស៊ី ឆ្នាំ ២០១៩ ( The Best Charming Hotel in Asia 2019) ពីប្រទេសបារាំង ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី០៦ វិច្ឆិកា២០១៩ នៅសណ្ឋាគារ របស់ខ្លួន លោកធី សុធា អ្នកគ្រប់គ្រងសណ្ឋាគារ Palace Gate Hotel & Resort បានអោយដឹងថា ពានរង្វាន់ដែលសណ្ឋាគារ យើងទទួលបាន គឺមានការចូលរួមប្រកួតប្រជែងពីសណ្ឋាគារជាច្រើននៅប៉ែកអឺរ៉ុប និង តំបន់មជ្ឈឹមបូព៌ា ដូចជាសណ្ឋាគារដែលមានឈ្មោះល្បីៗនៅលើពិភពលោកជាច្រើនទៀតផងដែរ ។
លោកថា៖« ពានរង្វាន់ដែលយើងទទួលបាននេះ គឺមានការវាយតម្លៃពីស្ថាប័ន Prix Villegiature នៃប្រទេសបារាំងដែលជាស្ថាប័នមួយមានជំនាញក្នុងការវាយតម្លៃ និងផ្ដល់ពិន្ទុ ដល់សណ្ឋាគារនានានៅលើពិភពលោក »។
លោកបន្តថា ពានរង្វាន់ដែល Prix Villegiature បានផ្ដល់អោយសណ្ឋាគារ Palace Gate Hotel & Resort ផ្ដោតទៅលើទីតាំង ពីព្រោះសណ្ឋាគារ នេះមានទីតាំងនៅជាប់នឹងរបងព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា ហើយជាសណ្ឋាគារដែលមានការរចនាបានស្អាតល្អនៅខាងក្នុង ដែលមានលក្ខណៈបែបខ្មែរ ទាំងម្ហូបអាហារ ឯកសណ្ឋាគារបុគ្គលិក និងការតុបតែងនៅក្នុងបន្ទប់សណ្ឋាគារជាដើម ។ សណ្ឋាគារនេះ មិនត្រឹមតែដែលល្អសម្រាប់ភ្ញៀវស្នាក់នៅទេ តែជាសណ្ឋាគារដែលជួយលើកស្ទួយដល់វប្បធម៌ខ្មែរ ជួយដល់បរិស្ថាន និងជួយទំនុកបំរុងដល់ការងារសង្គមជាច្រើនទៀងផងដែរ ។ អ្វីដែលសំខាន់ ក្នុងការវាយតម្លៃ ដើម្បីផ្ដល់ពានរង្វាន់ជូនសណ្ឋាគារយើងនោះ គឺ ការវាយតម្លៃពីភ្ញៀវដែលស្នាក់នៅក្នុងសណ្ឋាគារដែលបានពេញចិត្តទៅលើផ្នែកបម្រើសេវាកម្មរបស់សណ្ឋាគារយើង។
បើតាមលោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ផងដែរថា ក្នុងនាមជាក្រសួងទេសចរណ៍ សូមគាំទ្រ និងអបអរសាទរដល់សណ្ឋាគារ ភែលេសហ្គេតហូថែល & រីសតដែលទទួលបានពានរង្វាន់ជាសណ្ឋាគារដ៏ឆ្នើមប្រចាំតំបន់អាស៊ី ។ លោកនិយាយថា៖ « ការទទួលបានរង្វាន់មួយនេះ វាមិនមែនជារឿងងាយនោះទេ គឺត្រូវឆ្លងកាត់ការលំបាកច្រើន ដើម្បីអោយស្ថាប័នដែលប្រគល់ពានរង្វាន់ ពិនិត្យនិងដាក់ពិន្ទុជូន » ។
លោកបន្តថា ការទទួលបានរង្វាន់របស់សណ្ឋាគារ ភែលេសហ្គេត ហូថែល និងរីសត និងអាចស្រូវទាញភ្ញៀវទេសចរបរទេសបន្ថែមទៀតមកទស្សនានិងស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយពួកគេ នឹងបានឃើញនិងដឹងថា កម្ពុជា មានសណ្ឋាគារស្អាតៗ ហើយទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ ដូច្នេះពួកគេប្រាកដជាចង់មកលេង និងស្នាក់នៅក្នុងប្រទេសកម្ពុជា ។
លោកបន្ថែមថា សម្រាប់ភ្ញៀវទេសចរបរទេស គ្រាន់តែលឺឈ្មោះសណ្ឋាគារនេះ ពួកគេមានអារម្មណ៍ថា ប្លែក និងចង់មកសាកស្នាក់នៅហើយ ។ ហើយនៅពេលពួកគេមកដល់ពួកគេ នឹងពេញចិត្តជាមួយនឹងទីតាំង ដោយសារតែទីតាំងសណ្ឋាគារមួយនេះ ស្ថិតនៅតំបន់ល្អសម្រាប់ការទស្សនារបស់ពួកគេ ហើយជាតំបន់កណ្ដាលក្រុងផងដែរ ។
លោកថា៖ «សណ្ឋាគារដែលទទួលបានជោគជ័យ ត្រូវមានកត្តាបីសំខាន់ៗ រួមមាន ទីតាំង ការរចនា តុបតែង ទាំងខាងក្នុង និងខាងក្រៅ ឈ្មោះនៃសណ្ឋាគារនោះរួមទាំងសេវាកម្មបម្រើភ្ញៀវផងដែរ » ។
យោងតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងសណ្ឋាគារបានអោយដឹងថា ចាប់តាំងពីសណ្ឋាគារនេះ បានបើកដំណើរការរហូតមកដល់ពេលនេះ កំណើនភ្ញៀវចូលមកស្នាក់នៅ មានកំណើនជាប្រចាំ ហើយភ្ញៀវដែលចូលស្នាក់នៅច្រើនជាងគេនោះ គឺមកពីប៉ែកអឺរ៉ុប បន្ទាប់មកទៀតគឺភ្ញៀវជនជាតិចិន ដែលជាភ្ញៀវទេសចរបរទេសច្រើនជាងគេនៅកម្ពុជា ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...
អង់គ្លេស ៖ បន្ទាប់ពីការផ្ទុះឡើងវិញ និងរីករាលដាលខ្លាំងនៃវីរុសកូវីដ១៩នៅចក្រភពអង់គ្លេស ថ្មីៗនេះ ក្របខណ្ឌកំពូល Premier League បានធ្វើការរិតត្បិតឥរិយាបថនៃការអបអរ...
រាជធានីភ្នំពេញ ៖ មានមូលហេតុជាច្រើនដែលបណ្តាលឱ្យមនុស្សខ្លះទទួលបានភាពជោគជ័យ ប៉ុន្តែអ្នកខ្លះទៀតចង់ទទួលបានជោគជ័យដែរ តែអាចទទួលបាន វាអាចថាបណ្តាលមកពីពួកគាត់...