ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ប្រាប់​មូលហេតុ​ធ្វើ​ម៉ុង​ជូន​លោកឪពុក​ទាំង​មិន​ទាន់​កើត​បញ្ហា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ជជីក​សួរ​ដេញដោល​គ្នា​ជុំវិញ​តារាចម្រៀង ករុណា ពេជ្រ​ស្រាប់តែ​ទិញ​ដី​ធ្វើ​ម៉ុង​ជូន​លោកឪពុក បង្ក​ឲ្យ​មានការ​ដេញដោល​សួរនាំ​។ នេះ​ប្រហែលជា​មាន​មូលហេតុ​ជា​ច្រើន​ហើយ បានជា​លោក​រៀបចំ​រំលេច​គម្រោង​បែប​នេះ​។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង ករុណា…

រាជធានី​ភ្នំពេញ ៖ មានការ​ជជីក​សួរ​ដេញដោល​គ្នា​ជុំវិញ​តារាចម្រៀង ករុណា ពេជ្រ​ស្រាប់តែ​ទិញ​ដី​ធ្វើ​ម៉ុង​ជូន​លោកឪពុក បង្ក​ឲ្យ​មានការ​ដេញដោល​សួរនាំ​។ នេះ​ប្រហែលជា​មាន​មូលហេតុ​ជា​ច្រើន​ហើយ បានជា​លោក​រៀបចំ​រំលេច​គម្រោង​បែប​នេះ​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង ករុណា ពេជ្រ ដែល​កំពុង​តែ​ជួប​ព្យុះ​ភ្លៀង រឿង​លក់​ផ្ទះ​មិន​សមប្រកប រហូត​ដាច់​ចិត្ត​ទម្លាយ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ជា​ច្រើន​រឿង​នោះ​។ ស្រាប់តែ​ថ្មី​ៗ​នេះ ករុណា ពេជ្រ បាន​ធ្វើ​រឿង​មួយ​ដែល​គ្រប់​គ្នា​ដឹង​ហើយ​ពិតជា​ហួសចិត្ត ដោយ​មិន​នឹក​ស្មាន​ដល់ ប្រសិនបើ​មិន​ទាន់​ដឹង​ការ​ពិត​។

ដោយ​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ស្រាប់តែ​ឃើញ​តារាចម្រៀង ករុណា ពេជ្រ ទៅ​មើល​ប្លង់​ដី​មួយ​កន្លែង​ដែល​លោក​ត្រៀម​ធ្វើ​ម៉ុង​សម្រាប់​ពេល​ដែល​លោក​ឱ​ពុក​របស់​លោក​ចែក​ឋាន​ទៅ​។

ករុណា ពេជ្រ បាន​ប្រាប់​ថា ការ​ធ្វើ​បែប​នេះ មិនមែន​ជា​ការ​ប្រមាថ​ណាមួយ​សម្រាប់​ជីវិត​ប៉ា​របស់​លោក​ឡើយ ពោល​គឺ​លោក​ធ្វើ​ឡើង​សម្រាប់​បណ្តាំ​ចុង​ក្រោយ មុន​ពេល​ដែល​ប៉ា​របស់ ករុណា ពេជ្រ ធ្លាក់ខ្លួន​ឈឺ​ដាច់​សរសៃឈាម​ខួរក្បាល រហូត​ពិការ​បែប​នេះ​។

ករុណា ពេជ្រ ប្រាប់​បន្ត​ថា នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ដាច់​ចិត្ត​ធ្វើ​ម៉ុង បើ​ទោះជា​ពេ​លេ​នេះ ជំងឺ​របស់​ប៉ា​លោក​មិន​បាន​ធូរស្រាល ឬ​ធ្ងន់ធ្ងរ​ទៅ​មុខ​ទៀត តែ​លោក​ថា ធ្វើ​បែប​នេះ ទាន់​ប៉ា​លោក​នៅ​បើកភ្នែក​មើលឃើញ ទោះបី​គាត់​មិន​បានដឹង​ឮ​ក្តី​។

ហើយ​ហ្វេ​ស​ប៊ុ​ក​របស់ ករុណា ពេជ្រ បាន​សរសេរ​រៀបរាប់​ថា «​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​គ្រូ​ពេទ្យ ថ្នាំពេទ្យ ការ​ព្យាបាល​បែប​ចលនា រៀបចំ​តាម​ព្រះពុទ្ធ​សាសនា អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ គឺ​កូន​មិន​អស់សង្ឃឹម​ឡើយ​… ។ នៅ​ពេល​នេះ កូន​ឆ្លៀតពេល​សំរេច​បំណង​តាម​បណ្តាំ​ចុង​ក្រោយ​របស់​ប៉ា​មួយ ក្នុង​ចំណោម​៣​ទៀត​ដែល​ប៉ាច​ង់​បាន និង​ផ្តាំកូន​មុន​ពេល​ប៉ា​ដាច់​សរសៃ​ឈាម​ខួរក្បាល​…​។ ពេល​នេះ កូន​ព្យាយាម​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​តាម​អ្វី​ដែល​ប៉ាច​ង់​បាន គឺ​ថ្ងៃ​ចុង​ក្រោយ​របស់​ប៉ា ប៉ា​ប្រាប់​ថា ចង់​មក​នៅ​ជិត​យាយ នៅ​ភូមិ​ខ្សាច់​ស ខេត្តព្រៃវែង​….​។

ពេល​នេះ​កូន​រក​កន្លែង​ដែល​ល្អ​សំរាប់​ប៉ា​បាន​ហើយ​…. ហើយ​កូន​នឹង​ព្យាយាម​រៀបចំ​កន្លែង​មួយ​នេះ​ឱ្យ​បាន​ស្អាត​សាក​សម​ជូន​ប៉ា​… ហើយ​កូន​ធ្វើ​នេះ​មិនមែន​មាន​បំណង​ប្រមាថ​អាយុជីវិត​ប៉ា​ទេ ប៉ុន្តែ​ចង់ឱ្យ​ប៉ា​ឃើញ​នៅ​នឹង​ភ្នែក ព្រោះ​ទាន់​ប៉ា​នៅ​បើកភ្នែក ទោះបី​ប៉ា​មិន​ទាន់​ដឹង​អ្វី​ទាំងអស់​ក៏​ដោយ ហើយ​កូន​សង្ឃឹមថា ពេល​រៀបចំ​ជូន​ប៉ា​រួច​ហើយ អ្វី​ៗ​នឹង​ចំលងគ្រោះ​ប៉ា​ឱ្យ​អស់ ហើយ​ប៉ា​បាន​នៅ​ក្បែរ​កូន​បាន​យូរ​បន្ត​ទៀត​… ទោះបី​ពេល​នេះ​ប៉ា​មិន​ស្គាល់​កូន និយាយ​មិនកើត ក៏​កូន​នៅ​តែ​ភាព​កក់ក្តៅ​ដដែល ព្រោះ​ប៉ា​នៅ​ជិត​កូន កូន​នៅ​ឃើញ​មុខ​ប៉ា​ដដែល ណា​ប៉ា​ណា​…​។

ទោះបី​ទ​ង្វើ​មួយ​នេះ កូន​សឹងតែ​ទទួលយក​មិន​បាន ប៉ុន្តែ​កូន​នៅ​តែ​ត្រៀម​ចិត្ត​ទទួលយក​គ្រប់​ហេតុការណ៍​ដែល​ត្រៀម​នឹង​កើតឡើង​ចំពោះ​កូន​នា​ពេល​ខាង​មុខ​… ហើយ​បើ​ខ្ញុំ​ពិតជា​រើស​ដី​កន្លែង​នេះ​ល្អ ហុងស៊ុយ​ល្អ​ជូន​ប៉ា​ខ្ញុំ សូម​ឱ្យ​មាន​អភិ​និ​ហា គុណ​នៃ ទឹក ដី ភ្លើង ខ្យល់ កន្លែង​ដី​ជួយ​ដល់​ប៉ា​ខ្ញុំ​ផង …»​។

សូម​រំលឹក​ថា គិត​មក​ដល់​ពេល​នេះ ប៉ា​របស់​តារាចម្រៀង ករុណា ពេជ្រ បាន​ធ្លាក់ខ្លួន​ពិការ ក្រោយ​​ពេល​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល កាលពី​២​ប៉ុន្មាន​ឆ្នាំ​មុន​។ ហើយ​មហាជន​ជា​ច្រើន​បាន​សម្តែង​ការ​អាណិត​លោក ករុណា ពេជ្រ ដែល​ត្រូវ​ជួប​រឿង​បែប​នេះ​ហើយ​ខ្លះ​ថា កូន​ល្អ​ដឹងគុណ​ឪពុក​ម្តាយ ពិតជា​ទេវតា​តាម​ថែ​ឱ្យ​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ