កាលបើបុគ្គលចង់បានសេចក្តីសុខសម្រាប់ជីវិតប្រចាំថ្ងៃប្រព្រឹត្តទៅដោយគ្មានឧបសគ្គ លុះណាតែប្រឹងប្រែងសិក្សាអប់រំត្រឹមត្រូវតាមផ្លូវចិត្តឱ្យស្គាល់សេចក្ដីពិតនៃជីវិត ចេះឲ្យអភ័យដល់សព្វសត្វ និងចេះគិតរកចំណុចល្អៗយកមកទុកដាក់ក្នុងខ្លួន ទើបឃើញពន្លឺនៃសេចក្ដីសុខ ។
ព្រោះថា រឿងរ៉ាវសព្វបែបយ៉ាងដែលយើងជួបប្រទះរាល់ថ្ងៃនេះមានទាំងចំណុចល្អ និងអាក្រក់ តែបើយើងមិនចេះចម្រាញ់ មិនចេះអប់រំចិត្តរើសរកចំណុចល្អៗដើម្បីឲ្យបានសុខខ្លួនឯងទេ យើងនឹងកើតទុក្ខរាល់ថ្ងៃ ។
តាមធម្មតាយើងតែងស្វែងរករបស់ដែលមានតម្លៃថ្លៃៗនៅខាងក្រៅខ្លួន ហើយបែរជាបណ្ដោយឲ្យខ្លួនឯងកើតទុក្ខព្រោះតែការចង់បានរបស់នោះទៅវិញ បើតែបែបនេះនឹងមានសេចក្តីសុខមកពីណា ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ